ប្រទេសអេស្ប៉ាញ ៖ នារីជនជាតិបារាំងម្នាក់ ស្ថិតក្នុងចំណោមមនុស្ស២៣នាក់ដែលបាត់ខ្លួន ដោយសារភ្លើងឆេះព្រៃដ៏អាក្រក់នៅភាគខាងត្បូងអេស្ប៉ាញ ។

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោកប៉េត្រូសាន់សេស ត្រូវទៅកាន់តំបន់ភ្លើងឆេះព្រៃនាថ្ងៃទី១៣ កក្កដា នេះ ខណៈភ្លើងឆេះព្រៃដ៏អាក្រក់ក្នុងប្រទេសលោក បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច១២នាក់ ក្នុងនោះ មានបណ្ដាជនបរទេសផងដែរ ។ រដ្ឋមន្ត្រីមហាផ្ទៃអេស្ប៉ាញ លោកហ្វ័រណានដូហ្គ្រង់ម៉ាឡាស្កាអះអាង កាលពីថ្ងៃទី១០ កក្កដា ថា ជនរងគ្រោះស្លាប់ដោយសារភ្លើងឆេះព្រៃមានសញ្ជាតិផ្សេងៗ ។ ភ្លើងឆេះខ្លាំងក្នុងតំបន់មានជនជាតិអង់គ្លេសរស់នៅច្រើន។

សារព័ត៌មានអេស្ប៉ាញរាយការណ៍ថា តុល្យការនៃភ្លើងឆេះព្រៃនោះ មកទល់ពេលនេះ អ្នកស្លាប់មាន១២នាក់ និង២៣នាក់បាត់ខ្លួន។ ទោះបីជាភ្លើងលែងឆេះរាលដាលខ្លាំងមកដល់ថ្ងៃទី១១ កក្កដា តែអ្នកពន្លត់ភ្លើងច្រើនរយនាក់និងកងយោធា នៅបន្តតស៊ូប្រឆាំងភ្លើងឆេះព្រៃនោះដែលបំផ្លាញព្រៃឈើអស់៦៦០០ហិកតារួចហើយ នៅជុំវិញក្រុងឡូសហ្គាល់ឡាដូស និងក្រុងអានដាលូហ្ស៊ី ៕

ចែករំលែកព័តមាននេះ