ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Wi-Fi យឺត? កែសម្រួលការកំណត់ ៣ នេះ រួចវានឹងលឿនខ្លាំង!

12 ម៉ោង មុន

បច្ចេកវិទ្យា៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ដើម្បីឱ្យ Wi-Fi ក្នុងផ្ទះដំណើរការរលូន និងមានសុវត្ថិភាព អ្នកគួរកែសម្រួលការកំណត់លើ Router បីចំណុច៖

ទីមួយ កំណត់លេខ IP ថេរ (Static IP) សម្រាប់ឧបករណ៍សំខាន់ៗ ដើម្បីលុបបំបាត់បញ្ហាជាន់ IP និងរក្សាស្ថិរភាព។ ទីពីរ ប្តូរមកប្រើ DNS សាធារណៈល្បឿនលឿនដូចជា Google ឬ Cloudflare ដោយផ្ទាល់លើ Router ដើម្បីបង្កើនល្បឿននិងសុវត្ថិភាពរួមសម្រាប់ឧបករណ៍ទាំងអស់។ ទីបី បង្កើតបណ្តាញដាច់ដោយឡែក (Guest Network) សម្រាប់ឧបករណ៍ឆ្លាតវៃក្នុងផ្ទះ ដើម្បីការពារសុវត្ថិភាពទិន្នន័យពីការវាយប្រហារតាមអ៊ិនធឺណិត៕