ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកដំណើរការជាផ្លូវការហើយ ! ស្ថានីយប្រេងឥន្ធនៈ តេលាខ្មែរ ដែលគ្រប់គ្រង និងដំណើរការដោយកូនខ្មែរ នឹងគាំទ្រការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា

1 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ស្ថានីយប្រេងឥន្ធនៈ តេលាខ្មែរ (TELA KHMER) ត្រូវបានគ្រប់គ្រង និងដំណើរការដោយប្រជាជនខ្មែរ ដើម្បីគាំទ្រការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានបើកដំណើរការជាផ្លូវការហើយនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៦ មកនេះ ។

រូបភាព៖ ស្រី គំនិត

ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះប្រជាជនកម្ពុជាបានឃើញកំណើននៃម៉ាកស្ថានីយប្រេងឥន្ធនៈថ្មីមួយ ដែលលេចធ្លោជាមួយពណ៌លឿង និងក្រហមដ៏ទាក់ទាញនៅតាមដងផ្លូវ ទូទាំងព្រះរាជាណាចក្រកម្ពុជា នោះគឺជា តេលាខ្មែរ ដែលបង្កើតឡើងដោយក្រុមហ៊ុន កម្ពុជាតេលា ។

រូបភាព៖ ស្រី គំនិត

តេលាខ្មែរ ជាស្ថានីយប្រេងឥន្ធនៈទំនើបដែលបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយ ដើម្បីធានាបាននូវបរិមាណគ្រប់លីត្រ គុណភាពខ្ពស់ ការផ្គត់ផ្គង់មានស្ថិរភាព ។ តាមរយៈថ្នាក់ គ្រប់គ្រងរបស់ តេលាខ្មែរ (TELA KHMER) បានបញ្ជាក់ថា គុណភាពផលិតផលជាអាទិភាព ចម្បង ហើយសេវាកម្មក៏ជាចំណុចស្នូលផងដែរ ​។

រូបភាព៖ ស្រី គំនិត

តេលាខ្មែរ បានអនុវត្តប្រព័ន្ធគ្រប់គ្រងរួមបញ្ចូលគ្នា (Integrated Management System) ដើម្បី ធានាថាបុគ្គលិកអនុវត្តតាម នីតិវិធីប្រតិបត្តិការស្តង់ដារ (SOP) យ៉ាងម៉ឺងម៉ាត់គ្រប់ពេល វេលា ។ “A FUTURE TOGETHER” គឺជាពាក្យស្លោករបស់ តេលាខ្មែរ ដែលបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងការរីកចម្រើន រួមគ្នាជាមួយប្រជាជនកម្ពុជា ។

រូបភាព៖ ស្រី គំនិត

តេលាខ្មែរ ផ្តល់ជូនប្រេងឥន្ធនៈ និងហ្គាស LPG និងផលិតផលរបស់តេលាខ្មែរ ត្រូវបាននាំចូលពីរោងចក្រចម្រាញ់ប្រេងលំដាប់ពិភពលោកដែលបំពេញតាមស្តង់ដារអន្តរជាតិ EURO5 ។ ប្រេងសាំង និងម៉ាស៊ូតត្រូវបានបន្ថែមសារធាតុ Kinetix ដែលដំណើរការជួយ សម្អាតម៉ាស៊ីន កាត់បន្ថយកាកសំណល់ កាត់បន្ថយការកកិតក្នុងម៉ាស៊ីន និងបង្កើនប្រសិទ្ធិភាព ថាមពល ។ បន្ថែមពីនេះ នៅក្នុងស្ថានីយទំនើប ស្អាត និងមានអនាម័យ ដោយផ្តោតសំខាន់ លើបទពិសោធន៍ និងការពេញចិត្តរបស់អតិថិជនគ្រប់រូប ។

រូបភាព៖ ស្រី គំនិត

សូមជម្រាបផងដែរថា តេលាខ្មែរ នឹងបន្តគាំទ្រប្រជាជនខ្មែរ តាមរយៈការផ្គត់ផ្គង់ដែល មានស្ថិរភាព ផលិតផលគុណភាពខ្ពស់ សេវាកម្មឆាប់រហ័ស ។ ក្រុមហ៊ុនក៏បានលើកទឹកចិត្ត ដល់ប្រជាជនខ្មែរ ដែលមានចំណាប់អារម្មណ៍ចង់ក្លាយជាម្ចាស់អាជីវកម្មតាមរយៈ Franchisee របស់ តេលាខ្មែរ (TELA KHMER) ៕ អត្ថបទសហការ

រូបភាព៖ ស្រី គំនិត
រូបភាព៖ ស្រី គំនិត
រូបភាព៖ ស្រី គំនិត
រូបភាព៖ ស្រី គំនិត
រូបភាព៖ ស្រី គំនិត
រូបភាព៖ ស្រី គំនិត