ទំនាយជោគជតារាសីប្រចាំឆ្នាំមមី អដ្ឋស័ក សម្រាប់លោកអ្នកកើតឆ្នាំវក
បើជាមនុស្សប្រុសទំនាយថា ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផង ពុំនោះសោតនាទីការងាររបស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរ ឬជំនួញជួញប្រែជាអាជីព ការនេះនឹងបណ្តាលជាហេតុឱ្យមានសេចក្តីតឹងចង្អៀតខ្លះៗ តំណរទៅពេលខាងមុខ ក្នុងឆ្នាំនេះ អ្នកនឹងមានស្កៀបរមាស់រង្គោះរង្គើដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុកវានឹងធ្វើមោះមិនគាប់ឱ្យអ្នកមានសេចក្តីហ្មងមួយរឿយៗ មួយវិញទៀត ញាតិព័ន្ធ ឬមិត្តភក្តិនឹងកើតក្តីរង្គៀសឫស្សាដល់អ្នក ដោយបំពានលើផលល្អ និងសេចក្តីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់នេះ ចូរអ្នកកុំភ្លេចស្មារតីឱ្យសោះ យ៉ាងហោចណាស់ ក៏នឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ ។
បើជាមនុស្សស្រីទំនាយថា ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផង ពុំនោះសោតនាទីការពាររបស់អ្នកត្រូវរុះរើជាថ្មី បើមានការលក់ដូរ ឬជំនួញជួញប្រែជាអាជីពការនេះនឹងបណ្តាលជាហេតុឱ្យមានសេចក្តីនឹងចង្អៀតខ្លះៗ តំណរទៅពេលខាងមុខក្នុងឆ្នាំនេះ អ្នកនឹងមានស្កៀបរមាស់រង្គោះរង្គើដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុកវានឹងធ្វើមោះមិនគាប់ឱ្យអ្នកមានសេចក្តី ហ្មងមួររឿយៗមួយវិញទៀត ញាតិព័ន្ធ ឬមិត្តភក្តិនឹងកើតក្តីរង្គៀសឫស្សាដល់អ្នកដោយបំពានលើផលល្អ និងសេចក្តីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់នេះចូរអ្នកកុំភ្លេចស្មារតីឱ្យសោះ បើយ៉ាងហោចណាស់ក៏នឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ ៕
ចែករំលែកព័តមាននេះ