ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ធម្មតា​ឡើង​៥៤៥០​រៀល​ក្នុង​មួយ​លី​ត្រ ខណៈ​ម៉ា​ស៊ូ​ត​ឡើង​ដល់​៧៥០០​រៀល​ក្នុង​មួយ​លី​ត្រ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា​ តម្លៃ​ប្រេងសាំង​ធម្មតា​មួយ​លី​ត្រ​៥៤៥០​រៀល ខណៈ​ប្រេងម៉ាស៊ូត​ឡើង​ដល់​៧៥០០​រៀល​។ យោង​តាម​សេចក្តីជូនដំណឹងស្តី​ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ សម្រាប់​ការ​អនុវត្ត​ចាប់ ពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦…

រាជធានី​ភ្នំពេញ ​៖ ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា​ តម្លៃ​ប្រេងសាំង​ធម្មតា​មួយ​លី​ត្រ​៥៤៥០​រៀល ខណៈ​ប្រេងម៉ាស៊ូត​ឡើង​ដល់​៧៥០០​រៀល​។

យោង​តាម​សេចក្តីជូនដំណឹងស្តី​ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ សម្រាប់​ការ​អនុវត្ត​ចាប់ ពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦ ​របស់​ក្រសួងពាណិជ្ជកម្ម​បាន​លើក​ឡើង​ថា យោង​ប្រកាស​អន្តរក្រសួង​លេខ​០០៨៣ ព​ណ​. អ​វ​ឯ​.​ប្រក ចុះ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២២ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​រ៉ែ និង​ថាមពល ស្តី​ពី​ការ​កំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ និង​យោង​លើ​ការ​ព្រមព្រៀង លើ​រូបមន្ត​កំណត់​តម្លៃ​ជាមួយ​ក្រុម ហ៊ុន​ប្រេងឥន្ធនៈ​ដែល​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​, យោង​ការ​ប្រែប្រួល​នៃ​តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​ក្នុង​តំបន់​និង​អន្តរជាតិរាជរដ្ឋាភិបាល​បាន

១-បន្ត​បញ្ចុះ​ចំនួន ៦,៥​សេន​ដុល្លារ​/​លី​ត្រ ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ។
២-បន្ត​បញ្ចុះ១​សេន​ដុល្លារ​/​លី​ត្រ​បន្ថែម​ទៀត ដោយសារ​ថ្លៃ​ប្រេងសាំង​អន្តរជាតិ​ឡើង​លើស​ពី ៩០​ដុល្លារ​/​បារ៉ែល និង​ប្រេងម៉ាស៊ូត​អន្តរជាតិ ឡើង​លើស ១០០​ដុល្លារ​/​បារ៉ែល​។
៣-ពន្ធគយ ០ (​សូន្យ​) ដុល្លារ និង៤-ផ្អែក​តាម​សភាពការណ៍ និង​ថ្លៃ​ប្រេងឥន្ធនៈ​បន្ត​កើនឡើង​នៅ ទីផ្សារ​អន្តរជាតិ ក៏​ដូច​ជា​ថ្លៃ​ដឹក​ជញ្ជូន​និង​ថ្លៃ​ធានា​រ៉ាប់រង​មានការ​កើនឡើង​ខ្ពស់ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រីបាន​សម្រេច បញ្ចុះ អាករ​បន្ថែម​លើ​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​មក ០ (​សូន្យ​) ដុល្លារ​, បញ្ចុះ​អាករ​ពិសេស​លើ​ប្រេងសាំង​ពីបញ្ចុះ​អាករ​ពិសេស​លើ​ប្រេងសាំង​ពី ៣០% មក ១៥% និង ប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះ​អាករ​លើ​តម្លៃបន្ថែម​លើ​ប្រេងសាំង​ពី ១០% មក ៤% និង​ប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជំនួស​សរុប​ចំនួន ៦% សម្រាប់​ប្រេងសាំង និង ១០% សម្រាប់​ប្រេងម៉ាស៊ូត​។

ក្រសួង​បាន​លើក​ឡើង​ថា ដូច្នេះ​ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ត្រូវ​អនុវត្ត ចាប់ពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦ រហូត​ដល់​ថ្ងៃ​ជូនដំណឹង​បន្ទាប់ គឺ​ត្រូវ​លក់៥៤៥០រៀល​លី​ត្រ សម្រាប់​ប្រេងសាំង​ធម្មតា (Gasoline 92) និង ៧ ៥០០ រៀល​/​លី​ត្រ សម្រាប់​ប្រេងម៉ាស៊ូត (Gasoil 10ppm)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ