ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ប៉េង ប៉ោង ប្រកាស​លក់​ផ្ទះ​បន្ទាន់​យក​លុយ​ព្យាបាល​ជំងឺ​ម្តាយ​ដែល​កំពុង​សង្គ្រោះ​បន្ទាន់

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​កំប្លែង​អ្នក​នាង ប៉េង ប៉ោង បាន​ប្រកាស​លក់​ផ្ទះ​ជា​បន្ទាន់ ដើម្បី​យក​ប្រាក់​ទៅ​ព្យាបាល​ជំងឺ​ម្តាយ​ដែល​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ខ​ណៈ​ពេល​ដែល​ស្ថានភាព​របស់​ម្តាយ​របស់​នាង ​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឲ្យ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ។…

រាជធានីភ្នំពេញ ៖ តារា​កំប្លែង​អ្នក​នាង ប៉េង ប៉ោង បាន​ប្រកាស​លក់​ផ្ទះ​ជា​បន្ទាន់ ដើម្បី​យក​ប្រាក់​ទៅ​ព្យាបាល​ជំងឺ​ម្តាយ​ដែល​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ខ​ណៈ​ពេល​ដែល​ស្ថានភាព​របស់​ម្តាយ​របស់​នាង ​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឲ្យ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ។

តារា​កំប្លែង​រូប​នេះ ​បាន​ប្រកាស​ពី​ដំណឹង​ម្តាយ​របស់​នាង​បាន​ចូល​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់ កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៦ ដែល​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស ​បណ្តា​អ្នកសិល្បៈ​ដូច​គ្នា​សម្តែង​ក្តី​បារម្ភ និង​ក្តី​អាណិតអាសូរ​ទៅ​ដល់​តារា​រូប​នេះ ។

ជាមួយ​រូបភាព​ម្តាយ​កំពុង​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្ហោះ​លើ​បណ្តាញ​សង្គម អ្នក​នាង ប៉េង ប៉ោង បាន​ភ្ជាប់​ជាមួយ​សំ​ណេ​រថា នាង​ខ្ញុំ​ប៉េង ប៉ោង​🙏😭​ត្រូវការ​លក់​ផ្ទះ​ជា​បន្ទាន់​😭​ដើម្បី​យក​លុយ​ព្យាបាល​ជំងឺរ​ប់ស់​អ្នក​ម្ដាយ​ដែល​កំពុង​សង្គ្រោះ​បន្ទាន់​😭😭​នៅ​មុន្ទី​ពេទ្យ​កាល​ម៉ែ​ត ​សូម​ពុក​ម៉ែ​បងប្អូន​ជួយ​ទិញ​ផ្ទះ​នាង​ខ្ញុំ​ផង​🙏🙏😭😭​លេខ​ទូរ​សព្ទ័​របស់​នាង​ខ្ញុំ 0125 53865 / 098429165 ។

ដោយឡែក​ បើ​យោង​តាម​កិច្ច​ស​ម្ពា​សន៍​តាម​រយៈ​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​អ្នក​នាង ប៉េង ប៉ោង បាន​ឲ្យ​ដឹង​ថា ម្តាយ​របស់​នាង​មាន​ជំងឺ​ច្រើន​មុខ ហើយ​នៅ​មុន​ពេល​ដែល​នាង​បញ្ជូន​ម្តា​យមក​កាន់​មន្ទីរពេទ្យ​នេះ គឺ​គាត់​បាន​ដួល ដែល​នាង​សង្ស័យ​ថា ម្តាយ​អាច​ដាច់​ស​សៃ​ឈាម​ខួរ
ក្បាល ។

នាង​បន្ត​ថា រហូត​មក​ទល់​នា​ពេល​នេះ ម្តាយ​របស់​នាង​មិន​អាច​កម្រើកខ្លួន​បាន​មួយ​ចំហៀង​ខ្លួន​ឡើយ ខ​ណៈ​ពេល​ដែល​ជាតិ​ស្ករ​ក្នុង​ខ្លួន​របស់​គាត់​ក៏​បាន​ឡើង​ខ្លាំង​ដែរ ដែល​នាំ​ឲ្យ​នាង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ស្ថានភាព​របស់​ម្តាយ​នា​ពេល​នេះ ។

អ្នក​នាង​បញ្ជាក់​ថា ដោយសារ​ស្ថានភាព​ជំងឺ​ម្តាយ​របស់​នាង​មាន​សភាព​ធ្ងន់ធ្ងរ ដែល​ត្រូវ​ទាមទារ​នូវ​ការ​ព្យាបាល​នោះ ហេតុនេះ​នាង​ត្រូវ​តែ​សម្រេចចិត្ត​លក់​ផ្ទះ​ដែល​ជំរក និង​កេរ្តិ៍​ដែល​សល់​ពី​ឪពុក​របស់​នាង ​គឺ​លោក​វីតាមីន​សេ ។

អ្នក​នាង ប៉េង ប៉ោង បាន​បន្ថែម​ថា អំឡុង​ពេល​នេះ​ នាង​មិន​មាន​សល់​អ្វី​ទេ គឺ​មាន​តែ​ផ្ទះ​នេះ ដែល​អាច​ឲ្យ​នាង​ដោះស្រាយ ព្រោះ​ពេល​ដែល​យើង​មាន​លុយ​នៅ​ក្នុង​ដៃ​ គឺ​យើង​មិន​បារម្ភ​ឡើយ ព្រោះ​បើ​ពេទ្យ​ត្រូវការ​ឲ្យ​យើង​វះកាត់​ភ្លាម​ៗ ឬ​ក៏​ចេញ​ទៅ​ក្រៅ​នោះ​គឺ​យើង​អាច​មាន​លុយ​ភ្លាម​ៗ ។

យ៉ាងណា​ បើ​តាម​អ្នក​នាង ប៉េង ប៉ោង ស្ថិត​ក្នុង​ស្ថានភាព​ដ៏​បាក​នេះ​ក៏​ដោយ អ្នក​នាង​មិន​បាន​ដាច់​ចិត្ត​សុំ​ជំនួយ​ពី​សប្បុរសជន​ឡើយ ​ព្រោះ​ខ្លាច​ការ​រិះគន់​ពី​មហាជន ហេតុនេះ​នាង​ក៏​សម្រេចចិត្ត​ដាក់​លក់​ផ្ទះ​ឡៃ​ឡុ​ង​ដែល​ជា​កេរ្តិ៍​របស់​ឪពុក​នាង​តែ​ម្តង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ