ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល និង​វិស័យ​ឯកជន ​រួម​គ្នា​រៀបចំ​មហា​ព្រឹត្តិការណ៍​គុន​ខ្មែរ ​នៅ​កូរ៉េ​ខាងត្បូង​ ដើម្បី​ផ្តល់​ការ​កម្សាន្ត​ ជូន​ពលករ និង​សហគមន៍​ខ្មែរ

6 ថ្ងៃ មុន

​ប្រទេសកូរ៉េ​ខាងត្បូង​ ៖ នៅ​ថ្ងៃអាទិត្យ ទី​២២ ខែមីនា ចុង​ស​ប្តា​ហ៍​នេះ នឹង​មាន​មហា​ព្រឹត្តិការណ៍​គុន​ខ្មែរ និង​ការ​សម្តែង​សិល្បៈ​ខ្មែរ ដ៏​ធំ​នៅ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ផ្តល់​ភាព​រីករាយ​ជូន​ដល់​ប្រជា​ពលករ​ខ្មែរ…

​ប្រទេសកូរ៉េ​ខាងត្បូង​ ៖ នៅ​ថ្ងៃអាទិត្យ ទី​២២ ខែមីនា ចុង​ស​ប្តា​ហ៍​នេះ នឹង​មាន​មហា​ព្រឹត្តិការណ៍​គុន​ខ្មែរ និង​ការ​សម្តែង​សិល្បៈ​ខ្មែរ ដ៏​ធំ​នៅ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ផ្តល់​ភាព​រីករាយ​ជូន​ដល់​ប្រជា​ពលករ​ខ្មែរ និង​សហគមន៍​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង​សប្បាយ​រីករាយ និង​គាំទ្រ​កីឡាប្រដាល់​របស់​ខ្មែរ ​។

ព្រឹត្តិការណ៍​នេះ រៀបចំ​ដោយ​ក្រុមហ៊ុនស្រា​បៀ GANZBERG សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ស្ថានីយទូរទស្សន៍​បាយ័ន និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​លើកតម្កើង​មរតក​ដូនតា​ខ្មែរលើ​ឆាក​អន្តរជាតិ នឹង​មានការ​ផ្សាយ​ផ្ទាល់ តាម​រយៈ​កញ្ចក់​ទូរទស្សន៍ BTV News ពី​ប្រទេស​កូរ៉េ មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​វេលា​ម៉ោង ១ រសៀល (​ម៉ោង​នៅ​ប្រទេស​កូរ៉េ​) ត្រូវ​នឹង​ម៉ោង​១១ ថ្ងៃត្រង់​ម៉ោង​នៅ​ប្រទេស​កម្ពុជា​។ កម្មវិធី​នេះ ត្រូវ​រៀបចំ នៅ​តំបន់​ហ្វា​សង់ មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ស៊ូ​វ៉ុ​ន (수원과학대학교 SUNWON SCIENCE COLLEGE SINTEX) សាធារណរដ្ឋ​កូរ៉េ​ ។

តាម​រយៈ​តេ​ឡេ​ក្រាម​ផ្លូវការ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា​ម្សិលមិញ បាន​អំពាវនាវ​ថា​៖ “​សូម​បងប្អូន​សហគមន៍​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ អញ្ជើញ​ចូលរួម​ឱ្យ​បាន​ច្រើន​កុះករ​” ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​សហគមន៍​ខ្មែរ ពលករ និង​និស្សិត​ខ្មែរ មាន​ប្រមាណ​ជាង​១០​ម៉ឺន​នាក់ ដែល​កំពុង​ស្នាក់​នៅ ធ្វើការ និង​សិក្សា នៅ​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េ​ខាងត្បូង​) ៕ អត្ថបទសហការ