ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

foodpanda កម្ពុជា រៀបចំ​កម្មវិធី​ដ៏​អធិកអធម អបអរសាទរ​ខួប​ទី​ ៦ និង​ថ្លែងអំណរគុណ​ដល់​ដៃគូ​សហការ និង​ភ្នាក់ងារ​ដឹក​ជញ្ជូន​ឆ្នើម

6 ម៉ោង មុន

រាជធានីភ្នំពេញ, ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ ៖ ក្រុមហ៊ុន foodpanda ដែល​ជា​កម្មវិធី​ឈានមុខ​គេ​ក្នុង​ការ​ដឹក​ជញ្ជូន​អាហារ…

រាជធានីភ្នំពេញ, ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ ៖ ក្រុមហ៊ុន foodpanda ដែល​ជា​កម្មវិធី​ឈានមុខ​គេ​ក្នុង​ការ​ដឹក​ជញ្ជូន​អាហារ និង​ទំនិញ​នៅ​កម្ពុជា បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ​៦ នៃប្រតិបត្តិ​ការ​របស់​ខ្លួន ប្រកបដោយ​ភាព​ជោគជ័យ​ ។ ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ ក្រុមហ៊ុន​បាន​រៀបចំ​កម្មវិធី​ថ្លែងអំណរគុណ យ៉ាង​ពិសេស ដើម្បី​ផ្តល់​កិត្តិយស​ដល់​ដៃគូ​សហការ និង​ភ្នាក់ងារ​ដឹក​ជញ្ជូន​ដែល​ជា​កម្លាំង​ច​លករ​យ៉ាង សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​សម្រេច​បាន​នូវ​សមិទ្ធផល​ធំធេង​ក្នុង​រយៈពេល ៦​ឆ្នាំ​កន្លង​មកនេះ ​។

ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​នេះ ត្រូវ​បាន​បែងចែក​ជា​ពីរ​វគ្គ​ធំ​ៗ ៖
1.​ ​កម្មវិធី​ថ្លែងអំណរគុណ​ដល់​ដៃគូ​ម្ចាស់​អាជីវកម្ម (Vendor Event): រៀបចំ​ឡើង​នៅ The Bale Phnom Penh កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​ ។
2.​ ​កម្មវិធី​ជួបជុំ​ភ្នាក់ងារ​ដឹក​ជញ្ជូន (Rider Appreciation): រៀបចំ​ឡើង​នៅ​សួន Coconut Park កោះ​ពេជ្រ កាលពី​ថ្ងៃ​ទី​ ៣ ខែមីនា ​។

កម្មវិធី​នេះ​មិន​ត្រឹមតែ​ជា​ការ​ជួបជុំ​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​វេទិកា​សម្រាប់​សម្តែង​នូវ​ការ​អរគុណ​យ៉ាង ជ្រាលជ្រៅ​ចំពោះ​ផ្នែក​ដ៍​សំខាន់ នៃប្រតិបត្តិ​ការ​របស់ foodpanda​ ។ ក្នុង​រាត្រី​នោះ ក្រុមហ៊ុន​បាន​ប្រគល់ ពានរង្វាន់​កិត្តិយស​ជូន​ដល់​ដៃគូ​សហការ​ដែល​មាន​ប្រតិបត្តិការ​ល្អ​ឥត​ខ្ចោះ និង​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ក្នុងការ​ផ្តល់​សេវាកម្ម​ជូន​អតិថិជន ​។ ទន្ទឹម​នឹង​នោះ ភ្នាក់ងារ​ដឹក​ជញ្ជូន​គំរូ​ក៏​ទទួល​បានការ​លើកទឹកចិត្ត តាម​រយៈ​ពានរង្វាន់​សម្រាប់​ភាព​ជឿជាក់ និង​ការ​លះបង់​ក្នុង​ការ​ដឹក​ជ​ញ្ខូ​ន​អាហារ និង​អតិថិជន​រាប់​លាន​នាក់ ជា​រៀងរាល់ថ្ងៃ​ ។

លោកស្រី អង់​ហ្សេ​លិ​ក តាន់ (Angelique Tan) អ្នកគ្រប់គ្រង​ទូទៅ​នៃ ក្រុមហ៊ុន foodpanda កម្ពុជា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ​៖ «​ពិធី​អបអរសាទរ​នេះ គឺជា​សក្ខីភាព​ដែល​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​ចិត្ត​ស្នូល​របស់​យើង​គឺ «​ការ​ឆ្ពោះទៅ​មុខ​រួម​គ្នា​»​ ។ បើ​គ្មាន​ការ​គាំទ្រ និង​ភាព​ស្មោះត្រង់​ពី​សំណាក់​ដៃគូ​ម្ចាស់​អាជីវកម្ម​និង​ភ្នាក់ងារ​ដឹក​ជញ្ជូន​ទេ យើង​មិន​អាច​ផ្តល់​សេវាកម្ម​ដ៏​ល្អ​បំផុត​ជូន​អតិថិជន​បាន​ឡើយ ​។ ពួក​គាត់​គឺជា​បេះដូង​នៃប្រតិបត្តិ​ការ​របស់​យើង ហើយ​យើង​ពិតជា​មាន​មោទនភាព​ចំពោះ​ភាព​ជា​ដៃគូ​ដ៏​រឹង​មាំ​ក្នុង​រយៈពេល ៦​ឆ្នាំ​នេះ​» ។​

ក្រៅពី​ពិធី​ប្រគល់​ពានរង្វាន់ កម្មវិធី​ក៏​មានការ​ចាប់​រង្វាន់​ផ្សងសំណាង និង​ការ​ផ្តល់​កាដូ​អនុស្សាវរីយ៍​ជា​ច្រើន ដែល​បង្កើត​បាន​នូវ​បរិយាកាស​ស្និទ្ធស្នាល និង​មនោសញ្ចេតនា​យ៉ាង​កក់ក្តៅ ​។ ជា​ពិសេស ព្រឹត្តិការណ៍​នេះ ក៏​មានការ​ចូលរួម​ឧបត្ថម្ភ និង​គាំទ្រ​ពី​ដៃគូ​ម្ចាស់​អាជីវកម្ម​របស់​យើង​គឺ ​៖
●​ ​ក្រុមហ៊ុន Cambrew: ផ្តល់​ការ​ឧបត្ថម្ភ​ភេសជ្ជៈ​ដ៏​ស្រស់ស្រាយ​ពេញ​មួយ​កម្មវិធី​ ។
ការ​ប្រារព្ធ​ខួប​ទី​ ៦ នេះ បាន​សបញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់ foodpanda កម្ពុជា ក្នុង​ការ​កសាង ប្រព័ន្ធ​អាជីវកម្ម​ដ៏​រឹង​មាំ និង​ប្រកបដោយ​និរន្តរភាព ដើម្បី​បន្ត​បម្រើ​សេវាកម្ម ជូន​ប្រជាជន​កម្ពុជា​ឱ្យ​កាន់តែប្រសើរ​ឡើង​ ។

អំពី​ក្រុមហ៊ុន foodpanda
foodpanda គឺជា​កម្មវិធី​ដឹក​ជញ្ជូន​ឈានមុខ​គេ​ក្នុង​តំបន់​អាស៊ី ដែល​ផ្តល់​សេវាកម្ម​ដឹក​ជញ្ជូន​អាហារ គ្រឿងទេស និង​ទំនិញប្រើប្រាស់​ប្រកបដោយ​ភាព​រហ័ស​ទាន់ចិត្ត​ ។ តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប foodpanda កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​តាម​បែប​ឌី​ជី​ថ​ល (Quick-commerce) ក្នុង ១០ ទីផ្សារ​ជុំវិញ​អាស៊ី​ ។ បច្ចុប្បន្ន foodpanda គឺជា​បុត្រ​សម្ព័ន្ធ​របស់ ក្រុមហ៊ុន Delivery Hero ដែល​ជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ក្នុង​ឧស្សាហកម្ម ដឹក​ជញ្ជូន​អាហារ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ ​៖ www.foodpanda.com.kh ៕ អត្ថបទសហការ