ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារចំបេះដូងអ៊ីរ៉ង់ ៖ កូនស្រី កូនប្រសា និងចៅប្រុស លោក Khamenei បាត់បង់ជីវិតក្នុងប្រតិបត្តិការយោធា

14 ម៉ោង មុន

តេ​ហេ​រ៉​ង់ ៖ តើ​កា​រស​ម្លា​.​ប់​សមាជិកគ្រួសារ​មេដឹកនាំ​កំពូល​អ៊ី​រ៉​ង់​នឹង​ក្លាយជា​ភ្លើង​បញ្ឆេះ​កំហឹង ដែល​រុញច្រាន​ឱ្យ​អ៊ី​រ៉​ង់​បើក​ការ​វាយប្រហារ​សងសឹក​ទ្រង់ទ្រាយ​ធំ នាំ​អោយ​សង្គ្រាម​រាលដាល​ពាសពេញ​តំបន់​មជ្ឈិមបូព៌ា​ឬ​យ៉ាងណា? ស្ថានភាព​នៅ​មជ្ឈិមបូព៌ា​បាន​ឈាន​ដល់​ចំណុច​ផ្ទុះអាវុធ​ដ៏​ស្រួច​ស្រាវ​បំផុត​មិន​ធ្លាប់​មាន បន្ទាប់​ពី​មានការ​បញ្ជាក់​ជា​ផ្លូវការ​អំពី​ការ​បាត់បង់​សមាជិកគ្រួសារ​ជិត​ស្និទ្ធ​បំផុត​របស់​មេដឹកនាំ​កំពូល​អ៊ី​រ៉​ង់ នៅ​ក្នុង​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ​របស់​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អ៊ែ​ល ។…

តេ​ហេ​រ៉​ង់ ៖ តើ​កា​រស​ម្លា​.​ប់​សមាជិកគ្រួសារ​មេដឹកនាំ​កំពូល​អ៊ី​រ៉​ង់​នឹង​ក្លាយជា​ភ្លើង​បញ្ឆេះ​កំហឹង ដែល​រុញច្រាន​ឱ្យ​អ៊ី​រ៉​ង់​បើក​ការ​វាយប្រហារ​សងសឹក​ទ្រង់ទ្រាយ​ធំ នាំ​អោយ​សង្គ្រាម​រាលដាល​ពាសពេញ​តំបន់​មជ្ឈិមបូព៌ា​ឬ​យ៉ាងណា?

ស្ថានភាព​នៅ​មជ្ឈិមបូព៌ា​បាន​ឈាន​ដល់​ចំណុច​ផ្ទុះអាវុធ​ដ៏​ស្រួច​ស្រាវ​បំផុត​មិន​ធ្លាប់​មាន បន្ទាប់​ពី​មានការ​បញ្ជាក់​ជា​ផ្លូវការ​អំពី​ការ​បាត់បង់​សមាជិកគ្រួសារ​ជិត​ស្និទ្ធ​បំផុត​របស់​មេដឹកនាំ​កំពូល​អ៊ី​រ៉​ង់ នៅ​ក្នុង​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ​របស់​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អ៊ែ​ល ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​អ៊ី​រ៉​ង់ Fars News និង​ត្រូវ​បាន​ដកស្រង់​បន្ត​ដោយ REUTERS នៅ​ថ្ងៃអាទិត្យ ទី​១ ខែមីនា ឆ្នាំ​២០២៦ នេះ​សមាជិកគ្រួសារ​របស់​លោក Ayatollah Ali Khamenei ដែល​បាន​បាត់បង់​ជីវិត​រួម​មាន ៖ កូនស្រី របស់​លោក Khamenei , កូនប្រសា​ប្រុស និង​កូនប្រសា​ស្រី , ចៅប្រុស របស់​មេដឹកនាំ​កំពូល​រូប​នេះ ការ​បាត់បង់​សមាជិកគ្រួសារ​កម្រិត​ខ្ពស់​បែប​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​វាយប្រហារ​ចំ «​បេះដូង​» នៃ​របប​ដឹកនាំ​ក្រុង​តេ​ហេ​រ៉​ង់ ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​រាប់​ទសវត្សរ៍​មកនេះ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ភាព​មិន​ច្បាស់លាស់​បាន​កើតឡើង​ជុំវិញ​ស្ថានភាព​អាយុ​ជី​វិ​យ​របស់​លោក Khamenei ផ្ទាល់ ព្រោះ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មន្ត្រីជាន់ខ្ពស់​អ៊ី​ស្រា​អ៊ែ​ល បាន​ប្រកាស​ថា លោក Khamenei ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លា​.​ប់​ផង​ដែរ នៅ​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ដ៏​សន្ធាប់​នោះ ។ ប៉ុន្តែ​រឿង​នេះ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​អ៊ី​រ៉​ង់​បាន​ចេញ​មុខ​ច្រានចោល​ភ្លាម​ៗ ដោយ​សង្កត់ធ្ងន់​ថា​វា​គ្រាន់តែ​ជា «​សង្គ្រាមចិត្តសាស្ត្រ​» ក្នុង​បំណង​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​ប្រទេស​តែ​ប៉ុណ្ណោះ ។

ទោះបីជា​មានការ​បាត់បង់​ជីវិត​ជន​ស៊ី​វិល និង​សមាជិកគ្រួសារ​ថ្នាក់ដឹកនាំ​ក៏​ដោយ យោធា​អ៊ី​ស្រា​អ៊ែ​ល (IDF) មិន​បាន​បន្ថយ​ដៃ​ឡើយ ។ នៅ​ថ្ងៃអាទិត្យ​ដដែល​នេះ អ៊ី​ស្រា​អ៊ែ​ល​បាន​បើក​ការ​វាយប្រហារ​រលក​ថ្មី​បន្ថែម​ទៀត ដោយ​តម្រង់​ទៅ​លើ ៖ ឃ្លាំង​មី​ស៊ី​ល​បា​លិ​ស្ទី​គ ៖ ដើម្បី​កាត់​ផ្ដាច់​សមត្ថភាព​វាយបក​របស់​អ៊ី​រ៉​ង់ ។ ប្រព័ន្ធ​ការពារ​ដែនអាកាស ៖ សំដៅ​គ្រប់គ្រង​ដែនអាកាស​អ៊ី​រ៉​ង់​ទាំងស្រុង ។ មាន​សេចក្ដីរាយការណ៍​អំពី​ស្នូរ​ផ្ទុះ​យ៉ាង​ខ្លាំង​ៗ​បន្តបន្ទាប់​នៅ​ក្នុង​រដ្ឋធានី​តេ​ហេ​រ៉​ង់ ដែល​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ។

សង្គ្រាម​នេះ មជ្ឈដ្ឋាន​អន្តរជាតិ​កំពុង​បារម្ភ​ថា កា​រស​ម្លា​.​ប់​សមាជិកគ្រួសារ​មេដឹកនាំ​កំពូល​នេះ នឹង​ក្លាយជា «​ភ្លើង​បញ្ឆេះ​កំហឹង​» ដែល​រុញច្រាន​ឱ្យ​អ៊ី​រ៉​ង់​បើក​ការ​វាយប្រហារ​សងសឹក​ទ្រង់ទ្រាយ​ធំ​ដែល​អាច​ធ្វើ​ឱ្យ​សង្គ្រាម​នេះ​រីក​រាលដាល​ពាសពេញ​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល ៕

កែសម្រួលដោយ