ស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង បង្ហាញសម្បកបាវថ្មី ដើម្បីគោរពវីរកងទ័ព និងលើកស្ទួយអត្តសញ្ញាណជាតិខ្មែរ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្នុងនាមជាផលិតផលស៊ីម៉ងត៍របស់ខ្មែរ ដែលកើតឡើងលើទឹកដីខ្មែរ និងបម្រើសង្គមខ្មែរ ក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង មានមោទនភាពយ៉ាងខ្លាំងក្នុងការបង្ហាញសម្បកបាវថ្មី ស៊ីម៉ងត៍អូដ្ឋដ៏ពិសេសមួយ ដែលមិនមែនជាការរចនាធម្មតា ប៉ុន្តែជាការរួមបញ្ចូលនៃ ការដឹងគុណ ស្នេហាជាតិ និងអត្តសញ្ញាណខ្មែរ ដើម្បីឧទ្ទិសជូនដល់វីរកងទ័ពកម្ពុជា ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការការពារសន្តិភាព និងអធិបតេយ្យភាពជាតិ ។

ការរចនាបានយកនិមិត្តរូបជាតិ កម្លាំងសាមគ្គី និងអត្តសញ្ញាណខ្មែរ មកបញ្ចូលយ៉ាងមានន័យ ។
ការរចនាសម្បកបាវនេះ ជាលទ្ធផលនៃ កម្មវិធីប្រកួតរចនាសម្បកបាវថ្មី ក្រោមប្រធានបទ «ផលិតផលខ្មែរ រចនាបថខ្មែរ» ដែលបើកឱកាសឱ្យ និងយុវជនខ្មែរ បង្ហាញសមត្ថភាព គំនិតច្នៃប្រឌិត និងមោទនភាពជាតិ ។

ក្រោមពាក្យស្លោក «ស៊ីម៉ងត៍ខ្មែរ ដើម្បីខ្មែរ» ស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង ជាស៊ីម៉ងត៍ខ្មែរតែមួយគត់ ដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយត្រឡប់ទៅសង្គមខ្មែរវិញ មិនត្រឹមតែតាមរយៈផលិតផលដែលគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈសកម្មភាពសង្គមផងដែរ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានឧបត្ថម្ភស៊ីម៉ងត៍សរុបជិត ២,០០០ តោន តាមរយៈរាជរដ្ឋាភិបាល សម្រាប់សាងសង់លានដ្ឋាន និងសំណង់ចាំបាច់ផ្សេងៗ ដើម្បីគាំទ្រដល់កងទ័ពជួរមុខ ដែល ឈរជើងយ៉ាងរឹងមាំក្នុងការ ការពារប្រទេសជាតិ ។

សម្បកបាវស៊ីម៉ងត៍អូដ្ឋពិសេសនេះ កំពុងតែរំលឹកឱ្យយើងគ្រប់គ្នា ចងចាំពីហេតុការណ៍ដែលបានកើតឡើងនាក្នុងពេលថ្មីៗនេះ និងបណ្តុះគំនិតនៃសាមគ្គីភាព និងក្តីស្រឡាញ់ចំពោះប្រទេសជាតិ និងជាសញ្ញាបញ្ជាក់អោយឃើញថា រាល់ស៊ីម៉ងត៍ដែលយើងប្រើ គឺជាផ្នែកមួយនៃការចូលរួមកសាងជាតិ ។

ក្រុមហ៊ុន ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ សូមអញ្ជើញបងប្អូនម្ចាស់ដេប៉ូលក់បន្ត ដៃគូអាជីវកម្ម និងអ្នកប្រើប្រាស់ទាំងអស់ រង់ចាំទទួលសម្បកបាវថ្មីនេះ ដែលពោរពេញដោយអត្ថន័យជ្រាលជ្រៅ និងមោទនភាពជាតិ ។ យើងនាំគ្នា គាំទ្រផលិតផលខ្មែរ ដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ និងកសាងអនាគតកម្ពុជាឱ្យកាន់តែរឹងមាំ ៕ អត្ថបទសហការ






ចែករំលែកព័តមាននេះ