ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​១ មិនមែន​២ ហើយ​ក៏​មិនមែន​៣ គឺ​៤​នាក់​តែ​ម្ដង​! ក្រុមហ៊ុន MTSL ប្រកាស​ទូត​សុ​ឆន្ទៈ​ម្ដង​ដល់​ទៅ​៤​នាក់

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន MTSL Investment co.,ltd សម្រេច​ជ្រើសរើស លោក​គូ​ម៉ា​, លោក​ប៉ែន ចំ​រ៉ុ​ង​,…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន MTSL Investment co.,ltd សម្រេច​ជ្រើសរើស លោក​គូ​ម៉ា​, លោក​ប៉ែន ចំ​រ៉ុ​ង​, អ្នកស្រី​ខ្ញុង​, និង​លោក រតនា ធ្វើ​ជា​ទូត​សុ​ឆន្ទៈ ក្នុង​គោលបំណង​ជំរុញ​ការ​យល់​ដឹង និង​ការ​រីក​ចម្រើន​នៃ​សុខភាព​ប្រជាជន​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​ជូន​ផលិតផល ទឹកដោះគោ​ដែល​មានគុណ​ភាព និង​សុវត្ថិភាព ​។

បន្ថែម​ពី​មូលហេតុ​ខាង ក្រុមហ៊ុន MTSL ប​ន្ថ​ថា តារា​ទាំង​៤​ដួង មិន​ត្រឹមតែ​ជា​អ្នកតំណាង​អោយ​ទឹកដោះគោ​ម្សៅ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​សុទ្ធតែ​ជា​ធនធានមនុស្ស​ដែល​ល្អ មាន​ស្នាដៃ​ល្អ រួម​ទាំង​ជា​មនុស្ស ដែល​មាន​មនសិការ​ជាតិ​ខ្ពស់ ដែល​បាន​ចូលរួម​ស្វែងរក​ជំនួយ​យ៉ាង​ស្វះស្វែង លះបង់​ទាំង​កម្លាំងកាយ​ចិត្ត ដើម្បី​ជួយ​គាំទ្រ​ទៅ​ដល់​វិ​រ​កងទ័ព និង​ជនភាសសឹក ក្នុង​គ្រា​សង្គ្រាម​រវាង​ខ្មែរ​-​ថៃ ​។

លោក​គូ​ម៉ា គឺជា​តារាចម្រៀង​ដ៏​ល្បីល្បាញ​ម្នាក់ ដែល​មហាជន​ស្គាល់ លោកតា​មរយៈ​ស្នាដៃ​សិល្បៈ និង​សំនៀង​ដ៏​មាន​ទឹកដម​របស់​លោក ទើប​ធ្វើ​ឱ្យ​លោក​មានការ​គាំទ្រ និង​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ពី​សំណាក អ្នកគាំទ្រ​ជា​ច្រើន​លាន​នាក់ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​។ លោក​គូ​ម៉ា​មិនមែន​ត្រឹម​ជា​មនុស្ស​របស់​មហាជន​នោះ​ទេ ប៉ុន្តែ​លោក​ក៏​ជា​ឪពុក​ល្អ របស់​កូនលោក​ដែរ ​។

កូន​របស់​លោក គឺ អូន​បា​ហ៊ូ ដែល​មាន​លោក​ជា​ឪពុក​ម្នាក់ ដែល​គិតគូរ​ពី​សុខភាព និង​អនាគត​របស់​កូន ។ លោក​គូ​ម៉ា​បាន​ជ្រើសរើស​ឱ្យ​កូន​របស់​លោក ប្រើប្រាស់​នូវ​ទឹកដោះគោ បា​ឡាក់​តាន់ ដោយ​ផ្អែក​ទៅ​លើ​គុណភាព​និង​សុវត្ថិភាព​។ ដោយសារ​តែ​បទ​ពិសោធន៍ នៃ​ការ​ប្រើប្រាស់​ដែល​បង្កើត​ជា​ការ​ជឿជាក់​យ៉ាង​ជ្រាលជ្រៅ របស់​លោក​ចំពោះ​គុណភាព​ផលិតផល លោក​គូ​ម៉ា​ក៏​ត្រូវ​បាន​អញ្ជើញ​ឱ្យ​មាន​តួនាទី ជា​ទូត​សុ​ឆន្ទៈ​របស់​ទឹកដោះគោ​ម្សៅ បា​ឡាក់​តាន់ ដោយ​មិន​ត្រឹមតែ​មាន​នាម​ជា​តារាចម្រៀង ប៉ុន្តែ​ក្នុង​នាម​ជា​ឪពុក​ល្អ​ម្នាក់​ ។

សម្រាប់​ទឹកដោះគោ​ម្សៅ ម៉ា​មី​ឡាក់​ការ ដែល​ជ្រើសរើស​លោក ប៉ែន ចំ​រ៉ុ​ង និង អ្នកស្រី ស្រេង សុ​កាន់​ដា ដែល​ស្គាល់​ថា​ជា​អ្នកស្រី​ខ្ញុង ក៏​ផ្អែក​លើ​គោលការណ៍​និង​គោល​គំនិត​ដូច​គ្នា​ដែរ​។ ជាក់ស្ដែង អ្នក​ទាំង​ពីរ​រូប គឺជា​អ្នក​ដែល​ប្រើប្រាស់​ទឹកដោះគោ​ម្សៅ ម៉ា​មី​ឡាក់ ផ្ទាល់​និង​មានការ​យល់​ដឹង​ច្បាស់ អំពី​សារៈសំខាន់ នៃ​អាហារូបត្ថម្ភ​សម្រាប់​ទារក​និង​កុមារ ។ បទ​ពិសោធន៍​នៃ​ការ​ប្រើប្រាស់ និង​ការ​ជឿជាក់​ចំពោះ​គុណភាព​ផលិតផល​មួយ​នេះ បាន​ធ្វើ​ឱ្យ​ពួក​គាត់​ក្លាយជា​ទូត​សុ​ឆន្ទៈ និង​ជា​អ្នកតំណាង​ដែល​មាន​ភាព​ស្មោះត្រង់ និង​អាច​ទុកចិត្ត​បាន ។

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ លោក​រតនា ក៏​ជា​អ្នក​ប្រើប្រាស់ និង​មានបទពិសោធន៍ នៃ​ការ​ប្រើប្រាស់​ទឹកដោះគោ​ម្សៅ​បា​ឡាក់​តាន់​ផ្ទាល់ ធ្វើ​ឱ្យ​លោក​យល់​ឃើញ ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​បាន​បង្កើត​ជា​ការ​ជឿជាក់ ដែល​ធ្វើ​ឱ្យ​លោក​បន្ត​តួនាទី ជា​ទូត​សុ​ឆន្ទៈ​ដោយ​ចិត្ត​ស្មោះត្រង់ ។

គួរ​រំលឹក​ផង​ដែរ​ថា តាម​រយៈ​សកម្មភាព​សប្បុរ​ធម៌ ទឹកដោះគោ​ម្សៅ បា​ឡាក់​តាន់ និង​ទឹកដោះគោ​ម្សៅ ម៉ា​មី​ឡាក់ ក៏​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​យុទ្ធ​ការ​«​ស្មារតី​ខ្មែរ​តែ​មួយ​» ដែល​ជា​គំនិត​ផ្ដួចផ្ដើម ដោយ​លោក​អគ្គនាយក ថេ​ង ស្រេង នៃ​ក្រុមហ៊ុន MTSL Investment co.,ltd បាន​ជួយ​ជា​ជំនួយ​យ៉ាង​ក្រៃ​លែង ទៅ​ដល់ ជនភាសសឹក​និង​វីរ​កងទ័ព នា​គ្រាអាសន្ន​នេះ ​។

ក្រុមហ៊ុន MTSL Investment co.,ltd គឺជា​ក្រុមហ៊ុន​កូន​ខ្មែរ នាំ​ចូល​ទឹកដោះគោ​ម្សៅ បា​ឡាក់​តាន់ និង​ម៉ា​មី​ឡាក់​។ ទឹកដោះគោ​ម្សៅ បា​ឡាក់​តាន់ ( Balactan Premium Gold) គឺជា​ទឹកដោះគោ​ម្សៅ ដែល​នាំ​ចូល​ពី​ប្រទេស​អេ​ស្ប៉ា​ញ​។ ដែល​ល្អ​បំផុត​សម្រាប់​ទារក និង​កុមារ​មិន​ថា​ទារក ដែល​សម្រាល​ដោយ​ការ​វះកាត់ និង​ធម្មជាតិ​ក៏​អាច​ប្រើប្រាស់​បាន​។ ពិសេស​សម្រាប់​ទារក និង​កុមារ​ដែល​មាន​ជំងឺ​អា​លាក់​ហ្ស៊ី ជាមួយ​និង​ជាតិ​សណ្ដែក ក៏​អាច​ប្រើប្រាស់​បាន​ដោយ​សុវត្ថិភាព​១០០% ។ ចំណែក​ទឹកដោះគោ​ម្សៅ​ម៉ា​មី​ឡាក់ (Mami Lac Extra Care) គឺជា​ទឹកដោះ​ម្សៅ​មួយ​ប្រភេទ ដែល​នាំ​ចូល​មក​ពី​ប្រទេស​ប៉ូ​ឡូញ៍​។ ទឹកដោះគោ​ម្សៅ​ម៉ា​មី​ឡាក់ មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ដែល​បាន​ដោះស្រាយ នូវ​បញ្ហា​ក្ដៀន​ចំពោះ​ទារក និង​កុមារ​យ៉ាងច្រើន​ក្នុង​ប្រទេស​កម្ពុជា ៕ អត្ថបទ​សហការ