ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​៖ ឱកាស​ការងារ​នៅ​សល់​ជិត ៩​ម៉ឺន​កន្លែង​ទៀត កំពុង​រង់ចាំ​អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ

8 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យ​ដឹង​ថា នា​ពេល​បច្ចុប្បន្ន​នេះ នៅ​សល់​ឱកាស​ការងារ​ជិត ៩​ម៉ឺន​កន្លែង​ទៀត កំពុង​រង់ចាំ​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​ប្រជាពលរដ្ឋ​…

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យ​ដឹង​ថា នា​ពេល​បច្ចុប្បន្ន​នេះ នៅ​សល់​ឱកាស​ការងារ​ជិត ៩​ម៉ឺន​កន្លែង​ទៀត កំពុង​រង់ចាំ​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​ប្រជាពលរដ្ឋ​ ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​ ។

ក្រសួង​ការងារ បានឱ្យ​ដឹង​នៅ​យប់​ថ្ងៃ​ទី​១៦ ខែមករា​ថា នៅ​សល់​ឱកាស​ការងារ​ចំនួន ៨៧ ៩៨១​កន្លែង​ទៀត នៅ​តាម​បណ្ដា​រាជធានី​-​ខេត្ត កំពុង​រង់ចាំ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ជា​ពិសេស​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​។

ឱកាស​ការងារ​ទាំងនោះ ស្ថិត​ក្នុង​វិស័យ​កសិកម្ម​, ឧស្សាហកម្ម និង​វិស័យ​សេវាកម្ម ហើយ​រាជធានី​-​ខេត្ត ដែល​មានឱកាស​ការងារ​ច្រើន​ជាងគេ​រួម​មាន​៖ រាជធានី​ភ្នំពេញ​មាន​ចំនួន ២៥ ០៧៩​កន្លែង​, ខេត្តកំពង់ស្ពឺ​មាន​ចំនួន ២៣ ៥១៥​កន្លែង​, ខេត្តកណ្ដាល​មាន​ចំនួន ១២ ០២១​កន្លែង​, ខេត្តតាកែវ​មាន​ចំនួន ៨ ៧៧៧​កន្លែង និង​ខេត្តស្វាយរៀង​មាន​ចំនួន ៥ ៧៧៤​កន្លែង​ ។

ជាមួយ​គ្នា​នេះ ក្រសួង​ការងារ ក៏​បានឱ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ មាន​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ជាង ៣១​ម៉ឺន​នាក់​ហើយ បាន​ទទួល​ការងារ​ធ្វើ​តាម​រយៈ​យន្ដការ​របស់​ក្រសួង ហើយ​មាន​បងប្អូន​អតីត​ពលករ​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត បាន​ទទួល​ការងារ​ធ្វើ​នៅ​តាម​ការដ្ឋាន​សំណង់ សិប្បកម្ម និង​ភោជនីយដ្ឋាន ជាដើម​ ។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បន្ត​អំពាវនាវ ​ដល់​បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដែល​មិន​ទាន់​ទទួល​បានការ​ងារ​ធ្វើ សូម​ទាក់ទង​មក​លេខ​ទូរ​សព្ទ ១២៩៧ ដើម្បី​ឱ្យ​ក្រសួង​ជួយ​សម្របសម្រួល​ស្វែងរក​ការងារ​ជូន​ ៕ អត្ថបទសហការ