ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វើក រៀបចំ​ការ​ប្រកួត​បាល់ទះ​សប្បុរសធម៌ ប្រមូល​ថវិកា​ជូន​ជនភៀសសឹក ស្រប​ពេល​កំពុង​ជំរុញ​វិស័យ​បាល់ទះ ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ធំ​ៗ ៣ ទៀត

6 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ វើក នៃ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ប្រកាស​ពី​ការ​ចូលរួម​ជា​ម្ចាស់​ឧបត្ថម្ភ​ក្នុង​ព្រឹត្តិការណ៍​បាល់ទះ​ធំ​ៗ ៣ ប្រចាំឆ្នាំ ២០២៦…

រាជធានី​ភ្នំពេញ​ ៖ វើក នៃ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ប្រកាស​ពី​ការ​ចូលរួម​ជា​ម្ចាស់​ឧបត្ថម្ភ​ក្នុង​ព្រឹត្តិការណ៍​បាល់ទះ​ធំ​ៗ ៣ ប្រចាំឆ្នាំ ២០២៦ រួម​មាន​៖ ការ​ប្រកួត​កីឡាបាល់ទះ​ដណ្តើម​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេ​ង​, ការ​ប្រកួត​បាល់ទះ​ដណ្តើម​ប្រាក់​រង្វាន់​សម្តេច​បវរ​ធិ​បតី​, និង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​ទូ​ទាំង​ប្រទេស ​។

ថា្ន​ក់​ដឹកនាំ​កំពូល​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​តែងតែ​ទទួល​បានការ​កោតសរសើរ​ពី​បងប្អូន​ជនរួមជាតិ លើ​ការ​ជួយ​ត្រឡប់​ទៅ​សង្គម​វិញ មិន​ទាន់​បាន​បញ្ឈប់​តួនាទី​ជា​កម្លាំង​ជួរ​ក្រោយ​នៅឡើយ​ទេ​។ ជាក់ស្តែង មុន​នឹង​ចាប់ផ្ដើម​ការ​ប្រកួត​ពានរង្វាន់​បាល់ទះ​សម្ដេច​ក្រឡាហោម ស ខេ​ង រដូវ​កាល​ទី​៤ វើក បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា រៀបចំ «​ព្រឹត្តិការណ៍​បាល់ទះ​សប្បុរសធម៌​» ដើម្បី​ប្រមូល​មូលនិធិ​ជូន​ជនភៀសសឹក ដែល​ទទួល​បាន​ថវិកា​សរុប ១០២ លាន​រៀល​ភ្លាម​ៗ ពី​គណៈអធិបតី និង​ភ្ញៀវ​កិត្តិយស​ទាំងអស់ ដែល​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ការ​ប្រកួត​ពានរង្វាន់​បាល់ទះ​សម្ដេច​ក្រឡាហោម ស ខេ​ង រដូវ​កាល​ទី​៤ ​។

ការ​ប្រកួត​បាល់ទះ​សប្បុរសធម៌​របស់ វើក នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៦ នៅ​សាល​បាល់ទះ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដែល​មាន​ក្រុម​ខ្លាំង​ទាំង​បួន​ចូលរួម ក្នុង​នោះ​មាន​ក្រុម​បាល់ទះ​វិសាខា ក្រុម​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស ក្រុម​បាល់ទះ​ក្រសួងមហាផ្ទៃ និង​ក្រុម​បាល់ទះ​ស្នងការដ្ឋាន​នគរបាល់​រាជធានី​ភ្នំពេញ ​។

បងប្អូន​អ្នកគាំទ្រ​អាច​ចូលរួម​តាម​រយៈ​ការ​ទិញ​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​ផ្ទាល់ ឬ​តាម​រយៈ គណនី​ធនាគារ ជីប ម៉ុង ខាងក្រោម​។ សូម​បញ្ចា​ក់ថា រាល់​ទឹកប្រាក់​បរិច្ចាគ​ទាំងអស់ នឹង​ត្រូវ​យក​ទៅ​ជួយ​ឧបត្ថម្ភ​បងប្អូន​ជនភៀសសឹក​ទាំងស្រុង​ដែល​ពុំ​ទាន់​អាច​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​បាន​ក្នុង​ការ​ជួយ​សម្របសម្រួល ក្នុង​ការ​រស់នៅ​របស់​ពួក​គាត់​ដោយ​រៀបចំ​សាងសង់ បន្ទប់ទឹក ទឹក​ស្អាត និង​អនាម័យ​ផ្សេង​ៗ​ ៕ អត្ថបទសហការ

ស្មារតី​រួបរួម​គ្នា កម្លាំង​សាមគ្គី​ឥត​ឈប់​ឈរ