យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសផ្នែកជំនឿហុងស៊ុយ ដើមលុយ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង មិនត្រឹមតែដោយសារសម្រស់របស់វាប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារសមត្ថភាពក្នុងការជួយបន្សុទ្ធខ្យល់ និងកាត់បន្ថយធូលីក្នុងផ្ទះផងដែរ។
រុក្ខជាតិប្រភេទនេះ មានលក្ខណៈពិសេសត្រង់ស្លឹកពណ៌បៃតងក្រាស់ រលោង និងមានផ្ការាងផ្កាយពណ៌ផ្កាឈូក ឬស ដែលតំណាងឱ្យភាពរីកចម្រើន និងថាមពលវិជ្ជមាន។
តាមជំនឿហុងស៊ុយ ដើមលុយគឺជាមិត្តដ៏ល្អសម្រាប់អ្នកចង់បង្កើនសំណាងហិរញ្ញវត្ថុ។ ការដាក់រុក្ខជាតិប្រភេទនេះនៅ ទិសអាគ្នេយ៍ នៃផ្ទះ ឬកន្លែងធ្វើការ ត្រូវបានគេជឿថានឹងជួយទាក់ទាញទ្រព្យសម្បត្តិ និងលុយកាក់ចូលផ្ទះ (គេជឿថាស្លឹកកាន់តែច្រើន សំណាងកាន់តែធំ)។ ក្រៅពីដាំខ្លួនឯង វាក៏ជាកាដូដ៏មានអត្ថន័យសម្រាប់មិត្តភក្តិ ឬសាច់ញាតិក្នុងឱកាសផ្សេងៗផងដែរ។
ការថែទាំដើមឈើប្រភេទនេះគឺមានភាពងាយស្រួលបំផុត៖
ការស្រោចទឹក៖ កុំស្រោចទឹកញឹកញាប់ពេក ព្រោះវាអាចធ្វើឱ្យរលួយឫស (ស្រោចតែពេលដីស្ងួតបានហើយ)។
ពន្លឺព្រះអាទិត្យ៖ ត្រូវការពន្លឺគ្រប់គ្រាន់ ប៉ុន្តែត្រូវចៀសវាងកម្ដៅថ្ងៃដែលក្ដៅខ្លាំងពេក ព្រោះវាអាចធ្វើឱ្យខ្លោចស្លឹក។
ភាពធន់៖ ជារុក្ខជាតិរឹងមាំ ស័ក្តិសមបំផុតសម្រាប់អ្នកដែលមិនសូវមានពេលថែទាំច្រើន៕
ចែករំលែកព័តមាននេះ