ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ព្រឹក​នេះ កម្មករ​-​កម្មការិនី​រោងចក្រ យូ ជា ឆេ​ង បាន​ចូល​ធ្វើការ​ជា​ធម្មតា​វិញ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៦​នេះ កម្មករ​-​កម្មការិនី​នៃ​រោងចក្រ យូ ជា ឆេ​ង ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣…

រាជធានីភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៦​នេះ កម្មករ​-​កម្មការិនី​នៃ​រោងចក្រ យូ ជា ឆេ​ង ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងស្រុក​គងពិសី ខេត្តកំពុងស្ពឺ បាន​ចូល​បម្រើ​ការងារ​ជា​ធម្មតា​វិញ​ហើយ បន្ទាប់​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដោះស្រាយ​ករណី​តវ៉ា​របស់​ពួក​គាត់​បញ្ចប់​សព្វគ្រប់ កាលពី​ថ្ងៃ​ម្សិលមិញ ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឱ្យ​ដឹង​ថា​៖ «​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៦​នេះ បងប្អូន​កម្មករ​-​កម្មការិនី នៃ​រោងចក្រ យូ ជា ឆេ​ង បាន​ចូល​បម្រើ​ការងារ​ជា​ធម្មតា​វិញ​ហើយ បន្ទាប់​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ បាន​ដោះស្រាយ​ករណី​តវ៉ា​របស់​ពួក​គាត់​ចប់​សព្វគ្រប់ និង​យ៉ាង​លឿន​រហ័ស ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​» ​។

អ្នកនាំពាក្យ​ដដែល​រូប​នេះ បាន​អះអាង​ថា រាល់​បញ្ហា​នានា​របស់​បងប្អូន​កម្មករ​-​និយោជិត មិន​ថា​តែ​ក្នុង​វិស័យ​កាត់ដេរ ឬ​វិស័យ​ផ្សេង​ទៀត​នោះ​ទេ គឺ​ក្រសួង​ការងារ តែងតែ​យកចិត្តទុកដាក់​ដោះស្រាយ​ដោយ​លឿន​រហ័ស និង​ប្រកបដោយ​ប្រសិទ្ធភាព​ដោយ​មិន​ព្រងើយកន្តើយ​នោះ​ឡើយ​។ បន្ថែម​ពី​នេះ កម្មករនិយោជិត​ទាំងអស់​អាច​ប្តឹង ឬ​ផ្តល់​ដំណឹង​មក​លេខ​Hotline “១២៨៦” ដើម្បី​ឱ្យ​មន្ត្រី​ជំនាញ​របស់​ក្រសួង ដោះស្រាយ​បញ្ហា​ជូន​ ៕ អត្ថបទសហការ