ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មារតី​តែ​មួយ ខ្មែរ​ដើម្បី​ខ្មែរ ​! វី​តា​ល់ ​ចុះ​ចែកផ្ទាល់ជំនួយ​បន្ទាន់​ដល់​គ្រួសារ​ភៀស​សឹក ក្រុម​គ្រូពេទ្យ វីរ​កងទ័ព​ជួរ​មុខ ​នៅ​បណ្តា​ខេត្ត​មាន​ជម្លោះព្រំដែន

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ចាប់តាំងពី​ថ្ងៃ​ដំបូង​នៃ​ជម្លោះព្រំដែន​មក​ម្ល៉េះ ក្រុមហ៊ុន​ទឹក​ពិសា ​វី​តា​ល់ និង​មូលនិធិ ​២៥​រៀល ផ្តួចផ្តើម​នូវ​គម្រោង “​ជំនួយ​បន្ទាន់​ពី​វី​តា​ល់​” ដោយ​បាន​ឧបត្ថម្ភ​ទឹក​ពិសា​ចំនួន…

រាជធានី​ភ្នំពេញ ​៖ ចាប់តាំងពី​ថ្ងៃ​ដំបូង​នៃ​ជម្លោះព្រំដែន​មក​ម្ល៉េះ ក្រុមហ៊ុន​ទឹក​ពិសា ​វី​តា​ល់ និង​មូលនិធិ ​២៥​រៀល ផ្តួចផ្តើម​នូវ​គម្រោង “​ជំនួយ​បន្ទាន់​ពី​វី​តា​ល់​” ដោយ​បាន​ឧបត្ថម្ភ​ទឹក​ពិសា​ចំនួន ១០,០០០​កេស និង​ចុះ​ចែក​ជំនួយ​ដោយ​ផ្ទាល់​នូវ​សម្ភារ​ចាំបាច់​រាប់​ពាន់​កញ្ចប់​ដល់​គ្រួសារ​ភៀស​សឹក ក្រុម​គ្រូពេទ្យ និង​កងទ័ព​ជួរ​មុខ​នៅ​ខេត្តឧត្តរមានជ័យ​, ព្រះ​វិហារ​, បន្ទាយ​មាន​ជ័យ បាត់ដំបង ពោធិ៍សាត់ និង​កោះកុង កាលពី​ពេល​ថ្មី​ៗ​នេះ ​។ សកម្មភាព​នៃ​គម្រោង​នេះ បាន​សបញ្ជាក់​ឱ្យ​ឃើញ​ពី​ស្មារតី​រួបរួម​គ្នា “​ខ្មែរ​តែ​មួយ​” ដែល​ជា​កម្លាំង​សាមគ្គី​ជាតិ​ដ៏​រឹង​មាំ និង​ការ​ចូលរួម​របស់​ក្រុមហ៊ុន​ជាតិ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្ថានភាព​ដ៏​តានតឹង​មួយ​នេះ​ ។

សកម្មភាព​នេះ​ពិតជា​គួរ​ឱ្យ​គោរព និង​កោតសរសើរ​យ៉ាង​ខ្លាំង ដោយ​ក្រុមហ៊ុន​ផលិតផល​ជាតិ​មួយ​នេះ មិន​នៅ​ស្ងៀម ចូលរួម​ជួយ​ឈរ​កាន់តែ​កៀក ជាមួយ​គ្រួសារ​ភៀស​សឹក ក្រុម​គ្រូពេទ្យ និង​កងទ័ព​ជួរ​មុខ​។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​ ១៣ ធ្នូ កន្លង​ទៅ​នេះ ថ្នាក់ដឹកនាំ​វី​តា​ល់ បាន​នាំ​យក​ជំនួយ​បន្ទាន់​ចុះ​ទៅ​ដោយ​ផ្ទាល់ ចែក​ជូន​ទារក និង​កុមារ​ភៀស​សឹក នៅ​ជំរុំ​ក្នុង​ខេត្តឧត្តរមានជ័យ​, ព្រះ​វិហារ​, បន្ទាយ​មាន​ជ័យ​ ។ ក្នុង​កញ្ចប់​ជំនួយ​បន្ទាន់​របស់​វី​តា​ល់​សម្រាប់​ចែក​ជូន​ទារក និង​កុមារ​ភៀស​សឹក​រួម​សម្ភារ​ចាំបាច់​ជា​ច្រើន​រួម​មាន កន្សែងពោះគោ​ធំ ខោ​ទឹកនោម សាប៊ូ​កក់សក់​-​ដុស​ខ្លួន ដប​ទឹកដោះគោ ឈុត​ខោអាវ​ទារក ប្រេងខ្យល់ ថ្នាំសង្កូវ អាហារ​ចាំបាច់ តុក្កតា សៀវភៅ​ផាត់​ពណ៌ នំចំនី​កុមារ និង​វី​តា​ល់​ចំណុះ ១៥០០​លី​ត្រ​ផង​ដែរ​ ។

មិន​ត្រឹមតែ​យក​ជំនួយ​ទៅ​ដោយ​ផ្ទាល់​នៅ​ជំរុំ​ភៀស​សឹក​នោះ​ទេ ក្រោយមក​ទៀត​ថ្ងៃ​ទី​ ១៨ ធ្នូ វី​តា​ល់ បាន​បន្ត​ជំនួយ​បន្ទាន់​ទឹក​ពិសា​ចំនួន ១០,០០០​កេស សម្រាប់​ជូន​ទៅ​ដល់​វីរ​កងទ័ព​ជួរ​មុខ​ដ៏​អង់អាច​ក្លាហាន និង​ជនភៀសសឹក​ជា​ច្រើន​គ្រួសារ​បន្ថែម​ទៀត តាម​រយៈ​មូលនិធិ​ជា​ច្រើន​ដែល​ដឹកនាំ​ដោយ​អ្នក​បង្កើត​មាតិកា​ល្បី​ៗ​ក្នុង​បណ្តាញ​សង្គម ​។ មូលនិធិ​ទាំងនោះ​រួម​មាន​ដូច​ជា មូលនិធិ EatMore ចំនួន ៣០០០​កេស​, មូលនិធិ​លោក ពាក់​មី ចំនួន ១០០០​កេស​, មូលនិធិ​វិមាន ​៧​មក​រា ចំនួន ១០០០​កេស​, មូលនិធិ គិត​ជាមួយ​ប៉េង​អាន ចំនួន ១០០០​កេស មូលនិធិ លោក​ប៉ី​ប៉ី​ឌី ចំនួន ១០០០​កេស​, មូលនិធិ លោក តាំង គី​ម​ឡេ​ង ចំនួន ១០០០​កេស​, មូលនិធិ អ្នក​នាង​ទី​នី​ន ចំនួន ៥០០​កេស​, មូលនិធិ លោក រិ​ន សុ​ក្រិត ចំនួន ៥០០​កេស​, មូលនិធិ អ្នកស្រី ផ​ន សុ​ផា​រី ចំនួន ៥០០​កេស​, មូលនិធិ អ្នកស្រី យូ​រ៉ា ចំនួន ៥០០​កេស​, និង​មូលនិធិ អ្នកស្រី យាយ​សួយ ចំនួន ៥០០​កេស​ផង​ដែរ ដើម្បី​ចូលរួម​ជួយ​សម្រាល​ការ​លំបាក និង​បន្ត​ផ្តល់​កំលាំងចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក ក៏​ដូច​ជា​វីរ​កងទ័ព​ជួរ​មុខ​កម្ពុជា​ ។ បន្តបន្ទាប់​ទៀត​ថ្ងៃ​ទី ២២ ធ្នូ វី​តា​ល់​បាន​យកចិត្តទុកដាក់​ខ្ពស់​ដល់​ក្រុម​គ្រូពេទ្យ​ឈរជើង​នៅ​មូលដ្ឋាន ដោយ​វី​តា​ល់​បាន​នាំ​យក​ស្បៀង​ចាំបាច់​រួម​មានទឹក​ពិសា​វី​តា​ល់ និង​មី​ជាតិ សរុប​ប្រមាណ ២០០០​កេស ទៅ​ជូន​ដោយ​ផ្ទាល់​តាម​រយៈ​មន្ទីរ​សុខាភិបាល​ខេត្ត ព្រះ​វិហារ ឧត្តរមានជ័យ បន្ទាយ​មាន​ជ័យ បាត់ដំបង ពោធិ៍សាត់​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី នាយិកា​ប្រតិបត្តិ ក្រុមហ៊ុន​ទឹក​ពិសា ​វី​តា​ល់ ក៏​បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​ចំនួន ៥០០,០០០​ដុល្លារ (៥០​ម៉ឺន​ដុល្លារ​) និង​ថ្នាំសង្កូវ​ជា​ច្រើន ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​រួមចំណែក​ជួយ​ប្រើប្រាស់​ក្នុង​ការ​រៀបចំ​ទំនុកបម្រុង​ស្បៀងអាហារ​ចាំបាច់ និង​ចូលរួម​លើកទឹកចិត្ត ដល់​កងទ័ព​កម្ពុជា ដ៏​អង់អាច​ក្លាហាន​របស់​កម្ពុជា ដែល​កំពុង​ឈរជើង​ជាប់​ជា​ប្រចាំ​នៅ​សមរភូមិ ដើម្បី​ការពារ​បូរណភាព​ទឹកដី នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ​។

សូម​បញ្ជាក់​ថា វី​តា​ល់ ជា​ផលិតផល​នៃ​ក្រុមហ៊ុន វ័ន ម៉​រ តែងតែ​ចូលរួម​យកចិត្ត​ដាក់​លើ​កិច្ច​ការងារ​សង្គម និង​សកម្មភាព​សប្បុរសធម៌​-​មនុស្សធម៌​នានា ​។ ដរាបណា​ប្រទេស​ជាតិ និង​ប្រជាជន​នៅ​តែ​ត្រូវការ​ជំនួយ នោះ​វត្តមាន វី​តា​ល់ រមែងតែងតែ​នៅ​ក្បែរ​ជាមួយ​ប្រជាជាតិ​នេះ​ជា​និច្ច​ ។ សកម្មភាព​ទាំងនេះ​ក៏​កើតឡើង​បាន​ដោយសារ វី​តា​ល់​មាន​មូលនិធិ ២៥​រៀល​ដែល​ជា​មូលនិធិ​កើត​ចេញពី​ការ​ចូលរួម​ដោយ​ផ្ទាល់​របស់​អ្នក​ប្រើប្រាស់ រាល់ពេល​អតិថិជន​ជាវ​វី​តា​ល់ ១​ដប នោះ​អតិថិជន​បាន​ចូលរួម​ចំណែក​ផ្ដល់ ២៥​រៀល​ជា​មូលធន​យក​ទៅ​ប្រើប្រាស់​លើ​គ្រប់​ការងារ​សង្គម​របស់​វី​តា​ល់ ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ វី​តា​ល់​សូម​បួងសួង​ដល់​ទេវតា​រក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បុព្វបុរស​ខ្មែរ​គ្រប់​ព្រះ​អង្គ និង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​តាម​ថែរក្សា​ការពារ​កងទ័ព​របស់​យើង និង​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​មាន​សុខ​សុវត្ថិភាព និង​ឆ្លង​ផុត​នូវ​ដំណាក់កាល​មួយ​នេះ​ ។

យើង​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ លើ​រាជរដ្ឋាភិបាល​ថា ​មាតុភូមិ​កម្ពុជា​នៃ​យើង​នឹង​វិល​ត្រឡប់​ម​កាន់​ស្ថេ​រ​ភាព និង​សន្តិភាព​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ ។ ​វី​តា​ល់​ មោទនភាព ផលិតផល​ជាតិ ! ៕ អត្ថបទសហការ

WP Twitter Auto Publish Powered By : XYZScripts.com