ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​​​​៤នាក់​ផ្សេង​ទៀត​​​ពាក់​ព័ន្ធ​​​ការ​ចែកចាយ​គ្រឿងញៀ.ន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​ជនសង្ស័យ​​​៤​នាក់​​ផ្សេង​ទៀត ​​ពាក់ព័ន្ធ​​​​ការ​​ចែកចាយគ្រឿងញៀ.ន​ត្រូវ​​បាន​សមត្ថកិច្ច​​ ខណ្ឌសែនសុខឃាត់ខ្លួន បន្ទាប់ពី​ឃាត់​ខ្លួនជនសង្ស័យម្នាក់​មុននេះមួយថ្ងៃ​រួចមក​ ។ ​​​​សមត្ថកិច្ច​​​​ខណ្ឌ​សែនសុខ​បាន​​​ឱ្យដឹង​​ថា កាល​ពី​ថ្ងៃទី​​​២០ កក្កដា ​​​​២០១១ សមត្ថ​កិច្ច​​​ខណ្ឌ​សែន​សុខ​​បាន​ធ្វើការ​​ល្បាត​​​តាមផ្លូវ​​​បេតុង​ ក្រុម​​​១១

រាជធានីភ្នំពេញ​​ ៖ ​​ជនសង្ស័យ​​​៤​នាក់​​ផ្សេង​ទៀត ​​ពាក់ព័ន្ធ​​​​ការ​​ចែកចាយគ្រឿងញៀន​ត្រូវ​​បាន​សមត្ថកិច្ច​​ខណ្ឌសែនសុខឃាត់ខ្លួន បន្ទាប់ពី​ឃាត់​ខ្លួនជនសង្ស័យម្នាក់​មុននេះមួយថ្ងៃ​រួចមក​ ។ ​​​​សមត្ថកិច្ច​​​​ខណ្ឌ​សែនសុខ​បាន​​​ឱ្យដឹង​​ថា កាល​ពី​ថ្ងៃទី​​​២០ កក្កដា ​​​​២០១១ សមត្ថ​កិច្ច​​​ខណ្ឌ​សែន​សុខ​​បាន​ធ្វើការ​​ល្បាត​​​តាមផ្លូវ​​​បេតុង​ ក្រុម​​​១១ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ​ខណ្ឌសែនសុខ ​​​​​ប្រទះឃើញ​​​ជនសង្ស័យ​​ម្នាក់​ក៏ហៅ​​​​ឱ្យឈប់​ស្រាប់​​តែ​​​​​ជនសង្ស័យ​​នោះ​ព្យា​យាម​​​រត់គេចខ្លួន​ តែ​ត្រូវ​​​​សមត្ថកិច្ច​​​ចាប់ជាប់ ​ហើយ​ពេល​​​​ឆែកឆេរ​​​រក​​​ឃើញ​​ប្រភេទម៉ាទឹកកក​១កូនថង់​​​ ​។

ពេល​សមត្ថ​កិច្ច​ធ្វើការ​​​សាកសួរ ជន​ជាប់​សង្ស័យ​នោះ​​​ឈ្មោះ​ជា អេង អាយុ​​៣៥​ឆ្នាំ ឆ្លើយ​​ថា ​ខ្លួនបាន​​​ទិញថ្នាំ​ញៀន​នេះពីបុរស​ម្នាក់ទៀត​​ឈ្មោះ​​​ស្រុង ថា អាយុ​៥១​ឆ្នាំ នៅក្រុម​​១១ ភូមិ​​ត្រពាំង​ឈូក សង្កាត់​​ទឹកថ្លា​ ខណ្ឌ​សែនសុខ។ ក្រោយពី​បានចម្លើយ សមត្ថកិច្ច​​បានស្វែងរក​ជនពាក់ព័ន្ធ​បន្តទៀត រហូត​ដល់​ថ្ងៃទី​​២១ កក្កដា ​២០១១ ​វេលាម៉ោង​៩​និង​​៣០នាទី​ព្រឹក​​ សមត្ថ​កិច្ច​ក៏​​​ចុះទៅឃាត់ខ្លួន​​​ជនសង្ស័យ​ម្នាក់​​​ឈ្មោះ​ស្រុង ថា ​ដល់​ក្នុងផ្ទះ និង​ថែមទាំង​ប្រទះ​​ឃើញ​​ជន​ពាក់​ព័ន្ធ​​៣នាក់​ទៀត​កំពុងអង្គុយ​​ប្រើ​ប្រាស់​ថ្នាំញៀន ​ប៉ូលិស​ក៏​ឃាត់ខ្លួន​ទាំងអស់​គ្នា​​តែម្តង​។

ជន​ពាក់ព័ន្ធ​​​៣នាក់​នេះ​​មានឈ្មោះ ១-ឈ្មោះ​​ផាវ ហូ ភេទប្រុស អាយុ​​២៦​ឆ្នាំ ​ជាជាង​ជួសជុល​ទូរស័ព្ទ​ដៃ ​ស្នាក់​​​នៅផ្ទះជួលក្នុងសង្កាត់​​​ផ្សារ​ដើមគ ​ខណ្ឌ​ទួលគោក ​២-ឈ្មោះ​​សួន រ៉ា ​​​ភេទប្រុស អាយុ​​​​៤៨​ឆ្នាំ គ្មាន​​​មុខ​របរពិតប្រាកដ​ ស្នាក់​នៅ​​ភូមិ​ត្រពាំង​​​ឈូក សង្កាត់​ទឹក​​ថ្លា ខណ្ឌសែនសុខ ៣-ឈ្មោះ​មុត ​ស្រី​ឯក ​ភេទ​ស្រី​​ អាយុ​២៩​ឆ្នាំ​​ ។ ពួក​គេ​​បាន​មក​ប្រមូលផ្តុំគ្នា​ប្រើប្រាស់​​​​​ថ្នាំ​ញៀន​​ញឹកញាប់​នៅក្នុង​​​​ផ្ទះ​ស្រុង​ ថា ហើយ​​ពេលនេះ​ត្រូវ​​បានសមត្ថកិច្ច​​​កសាង​សំណុំរឿង​​បញ្ជូនទៅ​​​តុលាការ​​ចាត់ការ​តាម​នីតិវិធី ៕