រាជធានីភ្នំពេញ ថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ 2025៖ ធនាគារ ជីប ម៉ុង និង ក្រុមហ៊ុន បៃតង (កម្ពុជា) ភីអិលស៊ី បានចុះហត្ថលេខា “ភាពជាដៃគូយុទ្ធសាស្ត្រហិរញ្ញប្បទាន ដើម្បីលើកកម្ពស់តម្លៃទីផ្សារស្រូវអង្ករនៅកម្ពុជា” ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាល ក្នុងអគារ ជីប ម៉ុង ថៅវើរ ។ កម្មវិធីនេះត្រូវបានចុះហត្ថលេខាពីសំណាក់អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង ជាមួយ អ្នកឧកញ៉ា ភូ ពុយ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បៃតង (កម្ពុជា) ភីអិលស៊ី ។

គោលបំណងនៃពិធីចុះហត្ថលេខាដ៏មានអត្ថន័យនេះ គឺដើម្បីបង្កើនលទ្ធភាពបន្ថែម សម្រាប់ក្រុមហ៊ុន បៃតង (កម្ពុជា) ភីអិលស៊ី ក្នុងការប្រមូលទិញស្រូវពីកសិករឱ្យបានកាន់តែច្រើនជាងមុន ទូទាត់ប្រាក់បានលឿនរហ័សជូនកសិករ ជាពិសេសក្នុងកំឡុងពេលរដូវប្រមូលផលនេះ ។ ការផ្តល់ទុនបន្ថែមនេះ សង្ឃឹមថាក៏នឹងអាចជួយសម្រួលដល់កត្តាមួយចំនួន ដែលកសិករអាចនឹងពិបាកក្នុងការគ្រប់គ្រង ដូចជារឿងអាកាសធាតុដែលមិនអាចទាយទុកជាមុនបាន ការកើនឡើងនៃថ្លៃដើម បញ្ហាពិបាកស្វែងរកទីផ្សារ ជាពិសេសបញ្ហាកេងប្រវ័ញ្ចផ្សេងៗដែលអាចកើតមានឡើង។

សូមបញ្ជាក់ផងដែរថា គោលដៅយូរអង្វែងដែលក្រុមហ៊ុនទាំងពីរចង់សម្រេចបាន គឺកសិករខ្មែរមានលំនឹងលើហិរញ្ញវត្ថុ ប្រទេសមានផលិតផលក្នុងស្រុក ដែលមានតម្លៃល្អ និងឱកាសការងារសម្រាប់ប្រជាពលរដ្ឋខ្មែរកាន់តែច្រើន ។ អ្នកឧកញ៉ា លាង ម៉េង ដែលជាអគ្គនាយកនៃធនាគារ ជីប ម៉ុង ក៏បានប្រកាសបន្ថែមទៀត ពីការផ្តល់ហិរញ្ញប្បទាន គាំទ្រដល់ម្ចាស់សហគ្រាស ឬ ម្ចាស់អាជីវកម្មកែច្នៃផលិតផលកសិកម្មក្នុងស្រុក ឱ្យចូលរួមធ្វើទាំងអស់គ្នារួមចំណែកលើកកម្ពស់ និងអភិវឌ្ឍផលិតកម្មក្នុងស្រុកដើម្បីឈានទៅអភិវឌ្ឍសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា ។

អំពីធនាគារ ជីប ម៉ុង
ធនាគារ ជីប ម៉ុង ជាធនាគារបង្កើតឡើងដោយសហគ្រិនខ្មែរ១០០% មានគ្រឹះរឹងមាំ និងផ្តល់សេវាហិរញ្ញវត្ថុទៅកាន់អតិថិជន ប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ ដោយមានក្រុមហ៊ុនយក្ស ជីប ម៉ុង ជាក្រុមហ៊ុនមេ មានប្រពភច្បាស់លាស់ ប្រវត្តិអាជីវកម្មយូរអង្វែងក្នុងទីផ្សារកម្ពុជា និងទទួលបានភាពជោគជ័យតាំងពីឆ្នាំ១៩៨២ ។ សម្រាប់ព័ត៌មាន សូមទំនាក់ទំនងទៅកាន់សេវាអតិថិជន 24ម៉ោង៖ 081 811 911 ឬ 066 811 911 ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ