ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថោះ មមែ មមី ដើរដល់ផ្លូវទ្រព្យធំហើយ ធ្វើអ្វីក៏​ត្រូវប៉ាន់​ ចំណេញរហូតដល់ក្លាយជាអ្នកមាន

4 ថ្ងៃ មុន

ខាង​ក្រោម​​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំថោះ

បុគ្គល​ឆ្នាំថោះ ក្នុងឆ្នាំនេះ មាន​លុយ​ដែល​ចំណេញ​មិន​អស់​ទេ​ឲ្យ​តែ​អ្នក​ហ៊ាន​លះបង់​កម្លាំង​។ ជា​ពិសេស ក្នុង​ការងារ​របស់​អ្នក​ក៏​អាច​ទទួល​បាន​ផល​ខ្ពស់​ដែរ ដោយ​ធ្វើ​ឲ្យ​ចៅហ្វាយនាយ​ពេញ​ចិត្តជា​ខ្លាំង​។ ដូចនេះ លុយ​ដែល​ចូល​មក​គឺ​មិន​ឈប់​ឡើយ​។

ឆ្នាំមមែ

បុគ្គល​ឆ្នាំមមែ​វិញ ឲ្យ​តែ​អ្នក​ក្តាប់​ឲ្យ​ជាប់​នូវ​ឱកាស​គ្រប់យ៉ាង អ្នក​នឹង​អាច​ទទួល​បាន​ផល​ធំ​ចូល​មក ដោយ​ប្រាក់​ដែល​អ្នក​ចំណេញ​គឺ​មិន​ទាប​ទេ​។ ជា​ពិសេស អ្នក​ក៏​អាច​ក្លាយជា​អ្នកមាន​ក្នុង​រយៈពេល​មួយ​យប់​ផង​ដែរ​។

ឆ្នាំមមី

បុគ្គល​ឆ្នាំមមី មាន​លុយ​តាម​ខ្លួន​ជា​និច្ច​ក្នុងឆ្នាំនេះ ដោយ​ចំណូល​ចូល​មក​ជា​បន្តបន្ទាប់​គ្នា​។ ជា​ពិសេស ប្រាក់​ទាំងនោះ​មាន​តែ​ចូល​មក​គឺ​មិន​មាន​ចេញ​ឡើយ​។ ដូចនេះ ផ្លូវ​ទ្រព្យ​ដែល​អ្នក​អាច​ទទួល​បាន​គឺ​ច្រើន ដោយ​ដើរ​ដល់​ណា​ក៏​អាច​ចំណេញ​ដែរ​៕