ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អាកាសចរណ៍ Emirates ដាក់​ឱ្យ​ដំណើរការ​សេវាកម្ម Check-in ដោយ​ខ្លួនឯង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​អាកាសចរណ៍ Emirates បាន​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវាកម្ម Check-in ដោយ​ខ្លួនឯង​សម្រាប់​អតិថិជន​របស់​ខ្លួន​នៅ​មជ្ឈមណ្ឌល​ហោះហើរ​ថ្មី​បំផុត​របស់​រាជធានី​ភ្នំពេញ​ ពោល​គឺ អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​អាកាសចរណ៍ Emirates បាន​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវាកម្ម Check-in ដោយ​ខ្លួនឯង​សម្រាប់​អតិថិជន​របស់​ខ្លួន​នៅ​មជ្ឈមណ្ឌល​ហោះហើរ​ថ្មី​បំផុត​របស់​រាជធានី​ភ្នំពេញ​ ពោល​គឺ អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ ។

ម៉ាស៊ីន​ផ្ដល់​សេវាកម្ម Check-in ដោយ​ខ្លួនឯង​ចំនួន​បួន ដែល​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Emirates ត្រូវ​បាន​ដាក់​ឱ្យ​អតិថិជន​របស់​ក្រុមហ៊ុន​ប្រើប្រាស់ ​។ អតិថិជន​អាច​ស្កេ​ន​លិខិតឆ្លងដែន ពិនិត្យ និង​លក្ខខណ្ឌ ជ្រើសរើស​ឬ​ផ្លាស់​ប្តូរ​កៅអី ទិញ​សេវាកម្ម​បន្ថែម និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សម្រាប់​ការ​ទំនាក់ទំនង មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង check-in របស់​ក្រុមហ៊ុន​អាកាសចរណ៍ Emirates ដើម្បី​ដាក់​អីវ៉ាន់​របស់​ខ្លួន ​។

ចាប់ពី​ថ្ងៃនេះ​តទៅ អតិថិជន​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Emirates ដែល​ហោះហើរ​ពី​ភ្នំពេញ នឹង​រីករាយ​ជាមួយ​ពេលវេលា​រង់ចាំ​កាន់តែ​ខ្លី និង​ភាព​ងាយស្រួល​ជាង​មុន ដោយសារ​តែ​វត្តមាន​ម៉ាស៊ីន​ផ្ដល់​សេវាកម្ម Check-in ដោយ​ខ្លួនឯង​ដែល​ងាយស្រួល​ប្រើប្រាស់​នេះ ​។ ម៉ាស៊ីន​ផ្ដល់​សេវាកម្ម Check-in ដោយ​ខ្លួនឯង​នេះ មា​នទី​តាំងនៅ​ក្បែរ​កន្លែង check-in របស់​ក្រុមហ៊ុន​នៅ​ស្ថានីយ​អ្នកដំណើរ​ ។

នា​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន​អាកាសចរណ៍ Emirates បាន​ផ្លាស់​ប្តូរ​ប្រតិបត្តិការ​របស់​ខ្លួន​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោរ​បស់​រាជធានី​ភ្នំពេញ ជា​អាកាសយានដ្ឋាន​ទំនើប និង​មាន​សមត្ថភាព​ខ្ពស់ ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​សម្រប​តាម​ចំនួន​អ្នកដំណើរ​ដែល​កំពុង​មានការ​កើនឡើង​នៅ​រាជធានី​របស់​ប្រទេស​កម្ពុជា ​។ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Emirates ទៅ​លើ​បច្ចេកវិទ្យា Check-in ដោយ​ខ្លួនឯង ដែល​ត្រូវ​បាន​អភិវឌ្ឍន៍​និង​ផ្តល់​ដោយ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការ​លើកកម្ពស់​បទ​ពិសោធន៍​នៃ​ការ​ធ្វើ​ដំណើរ​របស់​អតិថិជន​ចាប់តាំងពី​ពេល​មក​ដល់​អាកាសយានដ្ឋាន​ដែល​ស្រប​តាម​ការ​យកចិត្តទុកដាក់​របស់​ក្រុមហ៊ុន​ទៅ​លើ​នវានុវត្តន៍​និង​លើកកម្ពស់​បទ​ពិសោធន៍​ធ្វើ​ដំណើរ​នៅ​ទូ​ទាំង​បណ្តាញ​សកល​របស់​ខ្លួន​ ។

អំពី EMIRATES កម្ពុជា
ក្រុមហ៊ុន​អាកាសចរណ៍ Emirates មាន​ជើងហោះហើរ​ប្រចាំ​ថ្ងៃ​រវាង​ទីក្រុង​ឌូ​បៃ​ និង​ទីក្រុង​ភ្នំពេញ ឆ្លងកាត់​ប្រទេស​សិង្ហ​បុរី​ដែល​ដំណើរការ​ដោយ​យន្តហោះ Boeing 777-300ER ដែល​មានការ​កំណត់​រចនាសម្ព័ន្ធ​បី​ថ្នាក់ និង​ជើងហោះហើរ ៣ ដង​ក្នុង​មួ​យស​ប្តា​ហ៍រ​វាង​ទីក្រុង​ឌូ​បៃ និង​ខេត្តសៀមរាប ឆ្លងកាត់​ទីក្រុង​បាងកក​ដែល​ដំណើរការ​ដោយ​យន្តហោះ Boeing 777-300ER ដែល​មានការ​កំណត់​រចនាសម្ព័ន្ធ​ពីរ​ថ្នាក់​ ។ អ្នក​ធ្វើ​ដំណើរ​ទៅ​មក​ពី​ប្រទេស​កម្ពុជា នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​សេវាកម្ម​អាកាសចរណ៍ ដែល​ឈ្នះ​ពានរង្វាន់ និង​ផលិតផល​ឈានមុខ​គេ​ក្នុង​ឧស្សាហកម្ម​ពី​ក្រុមហ៊ុន​អាកាសចរណ៍ Emirates បទ​ពិសោធន៍​នៅ​លើ​អាកាស និង​នៅ​លើ​ដី​ពី​គ្រប់​ថ្នាក់​សម្ព័ន្ធ ជាមួយនឹង​ម្ហូបអាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​តាម​តំបន់ និង​ភេសជ្ជៈ​ឥត​គិតថ្លៃ ព្រមទាំង​ប្រព័ន្ធ​កម្មវិធី​កម្សាន្ត​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​ផ្តល់​ជាង ៦ ៥០០ ប៉ុស្តិ៍ ការ​កម្សាន្ត​តាម​តម្រូវការ​ជាង ៤០ ភាសា រួម​ទាំង​ភាពយន្ត កម្មវិធី​ទូរទស្សន៍ និង​បណ្ណាល័យ​តន្ត្រី​ដ៏​ច្រើន​សំបូរ​បែប ជាមួយ ហ្គេ​ម សៀវភៅ​សំឡេង និង​ផត​ខាស់ ​៕ អត្ថបទសហការ