ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​​លើកគ្នា​​មកតវ៉ា​​នៅកណ្តាល​ព្រៃ​លើ​ដី​ទំនាស់​​30​ហិកតា

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​ប្រជា​ពល​រដ្ឋ​​ចំនួន​៤​១​គ្រួសារ​​​រស់នៅភូមិ​ព្រែក​​តានប់ ​និង​ភូមិកំពង់​ស្វាយ​ ឃុំ​កំពង់​ស្វាយ ​​ស្រុក​កៀន​ស្វាយ ​​​បាន​លើកគ្នា​មកតវ៉ា​​​នៅ​កណ្តាល​ដីព្រៃ​​​ ស្ថិតក្នុង​ភូមិ​សាស្ត្រ​​ខាង​លើនេះ ​​ក្នុង​គោលបំណង​ទាម​ទារ​ស្នើ​សុំ​ឱ្យ​អាជ្ញា​ធរ​មូលដ្ឋានស្រុក​ ខេត្ត​ជួយ​មានវិធាន​ការ​​ទប់ស្កាត់​​កុំឱ្យ​ឈ្មោះ​គ្រី ឡោ រំលោ.ភ​​​បំពាន​យកដី​​​

រាជធានីភ្នំពេញ ៖ ​​ប្រជា​ពល​រដ្ឋ​​ចំនួន​៤​១​គ្រួសារ​​​រស់នៅភូមិ​ព្រែក​​តានប់ ​និង​ភូមិកំពង់​ស្វាយ​ ឃុំ​កំពង់​ស្វាយ ​​ស្រុក​កៀន​ស្វាយ ​​​បាន​លើកគ្នា​មកតវ៉ា​​​នៅ​កណ្តាល​ដីព្រៃ​​​ ស្ថិតក្នុង​ភូមិ​សាស្ត្រ​​ខាង​លើនេះ ​​ក្នុង​គោលបំណង​ទាម​ទារ​ស្នើ​សុំ​ឱ្យ​អាជ្ញា​ធរ​មូលដ្ឋានស្រុក​ ខេត្ត​ជួយ​មានវិធាន​ការ​​ទប់ស្កាត់​​កុំឱ្យ​ឈ្មោះ​គ្រី ឡោ រំលោភ​​​បំពាន​យកដី​​​បង្ក​បង្កើន​​ផល​របស់​ពួកគាត់​​​ចំនួន​៣០​ហិកតា ​ដែលពួក​​គាត់​​បាន​គ្រប់គ្រង​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៨៤ ​មក​ម្ល៉េះ។ ​​ការ​លើកគ្នា​​មក​តវ៉ា​​នេះ បាន​កើត​មាន​ឡើង​នៅ​ព្រឹកថ្ងៃទី២០ កក្កដា ឆ្នាំ២០១១ ។

ក្រុមប្រជាពលរដ្ឋ​​​បាន​លើកឡើង​ថា ឈ្មោះ​គ្រី ឡោ ​បានខ្ចី​​ដី​របស់ពួក​គាត់​​សម្រាប់​​ចិញ្ចឹម​​​ពពែ​​​នា​រដូវប្រាំង ​លុះ​ដល់​​រដូវ​វស្សា​​​គាត់អនុញ្ញាត​​ឱ្យ​ប្រជា​ពលរដ្ឋ​​​ចូលដាំដុះ​​បន្លែ​​បង្ការ​ ដើម្បី​ដោះ​ស្រាយ​​ជីវភាព​រស់​នៅ​​ប្រចាំ​ថ្ងៃ​ ។ ប៉ុន្តែ​​​​ចាប់​តាំង​ពី​​ឆ្នាំ២០០៥ ​មក​ដល់ឆ្នាំ​២០១១ នេះ ​មានរយៈ​ពេល​៦ឆ្នាំ​​ហើយ​ដែល​ឈ្មោះ​គ្រី ឡោ ពុំ​ព្រម​ប្រគល់​​ដី​ឱ្យ​ប្រជាពលរដ្ឋ​​​​ចូលទៅ​ប្រកប​របរ​​ដាំ​ដុះ​នៅ​លើ​ដីរបស់​ពួក​គាត់​​តទៅ​ទៀត​​ឡើយ ។ ដោយ​សារ​តែបញ្ហា​នេះ ហើយ​ទើប​​ក្រុម​​ប្រជា​ពលរដ្ឋ​​បានសម្រេច​​លើកគ្នា​មក​​កាន់ទី​តាំងដី​ទំនាស់​​នេះ ដើម្បី​ឱ្យ​​ឈ្មោះ​គ្រី ឡោ ចេញ​មុខ​មក​ដោះ​ស្រាយ​ជាមួយ​​ពួកគាត់ ។ ​ជាមួយគ្នានេះដែរ ​​ប្រជាពលរដ្ឋ​​បានទាម​ទារ​​យ៉ាងទទូច​​សុំ​ចូល​​ទៅ​ប្រកប​​របរ​ដាំ​​ដុះ​បន្លែ​បង្ការ​​​ផ្សេងៗ​​​នៅ​លើ​ទីតាំង​​ដី​ខាង​លើ​នេះ ដោយ​សុំ​ឱ្យ​អាជ្ញាធរ​​ឃុំ​ស្រុក​ជួយ​​ដឹងឮ​ និងការពារ​​​​​ពួក​គាត់​​ទាំង​៤១​គ្រួសារផង ។ ​ក្នុង​ករណី​ដែល​ឈ្មោះ​​​គ្រី ឡោ ​និង​រដ្ឋ​​អំណាច​មូល​ដ្ឋាន​​​មិនជួយ​ដោះ​ស្រាយ​​ជូនពួក​គាត់​ទេ គឺ​ពួកគាត់​​នឹងត្រៀម​ឯកសារ​ប្តឹង​​ឈ្មោះ​គ្រី ឡោ ​ទៅ​សម្តេចអគ្គ​​មហា​សេនាបតីតេជោ ​ហ៊ុន សែន ​​នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជាឱ្យ​ជួយអន្តរាគមន៍​​​​ដោះ​ស្រាយបញ្ចប់​នូវទំនាស់​​​​​ដី​ធ្លី​ដ៏រុាំ​រ៉ៃ​​​នេះ​ជូន​ពួកគាត់​​ជា​ម្ចាស់​ឆ្នោត​មិន​ខាន  ៕