ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បង្ក្រាបប​ទ​ល្មើស​នេសាទ​​រឹបអូស​ស្បៃ​មុង​ជិត​ពីរ​ពាន់​ម៉ែត្រ​ និង​លែង​កូន​ត្រី​ចូល​បឹង​ធម្មជាតិ​​៦២ គីឡូក្រាម

1 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ នៅ​ក្នុង​រដូវ​បិទ​នេសាទ ​និង​រដូវ​បើក​នេ​សាទ ​កម្លាំង​ជំនាញ​ជលផល​ខេត្ត​បាន​សហការ​ជាមួយ​នគរបាល​អាវុធហត្ថ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ដោយ​បង្ក្រាប​បាន​ច្រើន​ករណី​។ ជាក់ស្ដែង​ នៅ​ថ្ងៃ​ទី​១១​ វិច្ឆិកា ឆ្នាំ​២០២៥…

ខេត្តកំពង់ចាម​ ៖ នៅ​ក្នុង​រដូវ​បិទ​នេសាទ ​និង​រដូវ​បើក​នេ​សាទ ​កម្លាំង​ជំនាញ​ជលផល​ខេត្ត​បាន​សហការ​ជាមួយ​នគរបាល​អាវុធហត្ថ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ដោយ​បង្ក្រាប​បាន​ច្រើន​ករណី​។

ជាក់ស្ដែង​ នៅ​ថ្ងៃ​ទី​១១​ វិច្ឆិកា ឆ្នាំ​២០២៥ ជំនាញ​ជលផល​បាន​ចុះ​បង្ក្រាប​ពីរ​គោលដៅ​ ក្នុង​នោះ​ មាន​នៅ​បឹង​ធំ​ និង​បឹង​កេះ ដែល​មាន​ព្រំប្រទល់​ជាប់​ស្រុក​បី ​គឺ​កងមាស ព្រៃឈរ​ និង​កំពង់សៀម ដោយ​​រឹបអូស​បាន​វត្ថុ​តាង​ជា​ច្រើន ត្រូវ​បាន​កាប់​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង ដោយ​ក្រុម​ប្រព្រឹត្ត​បទល្មើស​ដាក់​នៅ​ទីតាំង​ឆ្ងាយ​ៗ ចៀសវាង​កុំឱ្យ​អ្នក​ភូមិ​ដឹង​។

លោក​លី ស្រ៊ី នាយ​ខាង​រដ្ឋបាល​ជលផល​ខេត្ត​បាន​ឲ្យ​ដឹងថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​​ឯកឧត្តម​អភិបាលខេត្ត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រមទាំង​ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ បាន​ឲ្យ​កម្លាំង​ជំនាញ​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​នេសាទ ដែល​មាននៅ​តាម​តំបន់​ផ្សេង​ៗ ក្នុង​នោះ​មាន​ព្រែក​ជាប់​ទន្លេមេគង្គ​។ ​សកម្មភាព​បាន​ធ្វើ​ឡើង​បន្តបន្ទាប់ ​ក្រោយ​ពី​មាន​កម្លាំង​សហគមន៍​មូលដ្ឋាន​រាយការណ៍​មក​ជំនាញ​របស់​ខេត្ត​។

លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ជាក់ស្ដែង​ នៅថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ សកម្មភាព​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម​  សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ព្រៃឈរ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រៃឈរ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មៀន ដោយ​មានការ​សម្របសម្រួល​ពី​ឯកឧត្តម ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​ចុះ​បង្ក្រាប​បទ​ល្មើស​ជលផល រុះរើ​ និង​បំផ្លាញ​ចោល​ឧបករណ៍​ខុសច្បាប់​បាន​ចំនួន​០៣​ករណី នៅ​ចំណុច​រលំ​ពោធិ៍​,​ចំណុច​បឹង​កេះ និង​ចំណុចក្រប​បាយ​  ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។

ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​សមត្ត​កិច្ច​សម្រេច​កំទេច​វត្ថុ​តាង​បំផ្លាញ​ចោល នៅ​និង​កន្លែង រួម​មាន ៖
   -​ឧបករណ៍​លូ​ស្បៃ​មុង​ចំនួន ៣៣​មាត់
   -​របាំង​ស្បៃ​មុង​ប្រវែង ១ ៧៥៥ ម៉ែត្រ
   -​បង្គោល​ចម្រឹង​ចំនួន ៨៨០​ដើម
   -​ចាក់​លែង​ត្រី​ចម្រុះ​ទម្ងន់ ៦២​គីឡូក្រាម ចាក់​ចូល​បឹង​ធម្មជាតិ​វិញ​ផង​ដែរ​ ។

សូម​បញ្ជាក់​ថា ​រយៈពេល​កន្លង​មក ​ករណី​ប្រើប្រាស់​ឧបករណ៍​ឆក់​ដោយ​ខុសច្បាប់​ ក្នុង​នោះ​បាន​មក​បង្ក្រាប​៦​ករណី ​ស្មើ​មនុស្ស​៨​នាក់​ បញ្ជូន​ទៅ​ឲ្យ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​សម្រេច​ដាក់​ពន្ធនាគារ​។ ​ពិន័យ​អន្តរកាល​ចំនួន​៥​ករណី​បាន​ទឹកប្រាក់​ចំនួន​៣៩​លាន​រៀល​ចូល​រដ្ឋ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ