សាលាអន្ដរជាតិគ្រីនហ្វៀល ផ្តល់បទពិសោធន៍ថ្មីសម្រាប់មាតាបិតា ដើម្បីស្វែងយល់ពីអាថ៌កំបាំងចិញ្ចឹមកូនៗ ប្រកបដោយទំនុកចិត្ត និងរីករាយ !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មាតាបិតាខ្លះអាចនឹងកំពុងជួបបញ្ហាក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនៗ ដូចនេះដើម្បីជាចំណេះដឹងដ៏ទូលំទូលាយ ផ្តល់ជូនមាតាបិតា សាលាអន្ដរជាតិគ្រីនហ្វៀល (Greenfield International School) បានរៀបចំសិក្ខាសាលាមួយ ស្តីអំពី «ស្វែងយល់អំពីអាថ៌កំបាំងចិញ្ចឹមកូនៗ ប្រកបដោយទំនុកចិត្ត និងរីករាយ !» ដោយមានវាគ្មិនកិត្តិយស គឺ លោកស្រី Karen Robinson ដែលជាគ្រូបណ្តុះបណ្តាល និងអ្នកផ្ដល់យុទ្ធសាស្ត្រអាជីវកម្មអន្តរជាតិ ។

តាមរយៈលោក លី ចាន់ណារិទ្ធ នាយកប្រតិបត្តិ សាលាអន្ដរជាតិគ្រីនហ្វៀល បានឱ្យដឹងនៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា កម្មវិធីនេះ នឹងផ្តល់នូវចំណេះដឹងជូនមាតាបិតា ដែលកំពុងជួបប្រទះនឹងបញ្ហានានាក្នុងពេលដែលពួកគាត់ចិញ្ចឹមកូនៗតូចៗ ។

លោក លី ចាន់ណារិទ្ធ បន្តថា ៖ «ជាទូទៅនៅពេលដែលមនុស្សគ្រប់រូបនិយាយអំពីធនធានមនុស្ស គឺផ្តោតទៅលើតែក្នុងសាលាមួយមុខគត់ ។ គាត់គិតថា ការអប់រំ គឺចាប់ផ្តើមពីក្នុងសាលាទៅ ។ ពេលដែលដាក់កូននៅក្នុងសាលាគឺ ដឹងតែចេះ ដឹងតែជោគជ័យ ដឹងតែកូនក្លាយជាធនធានដ៏ល្អហើយ ។ ប៉ុន្តែតាមពិត ប្រសិនបើយើងមើលឲ្យបានធំទៅដល់ការវិវត្តន៍អំពីកុមារវិញ ការណ៍ដែលយើងត្រៀមចង់បានធនធានដ៏ល្អសម្រាប់ក្រុមគ្រួសាររបស់យើង សម្រាប់សង្គមជាតិរបស់យើង សម្រាប់ពិភពលោករបស់យើង គឺផ្តើមចេញតាំងពីផែនការក្នុងការយកកូនមកម្ល៉េះ» ។

នៅក្នុងការចែករំលែកអំពីសិក្ខាសាលា លោកស្រី Karen Robinson បានផ្តល់ចំណេះដឹង និងគន្លឹះសំខាន់ៗ ដូចនេះថា ៖

សូមជម្រាបថា សាលាអន្ដរជាតិគ្រីនហ្វៀល (Greenfield International School) ផ្ដល់ជូនកម្មវិធីសិក្សា ៣ភាសា រួមមាន ៖ ភាសាខ្មែរ អង់គ្លេស និងភាសាចិន ។ ចំពោះកម្មវិធីសិក្សាជាតិ ស្របតាមក្រសួងអប់រំ កម្មវិធីសិក្សាអន្តរជាតិមានការទទួលស្គាល់ដោយ Cambridge (ខេមប្រ៊ីជ) និងភាសាចិន ។

ហើយបច្ចុប្បន្ននេះ សាលា មាន ២ទីតាំង ទីតាំងទី ១ នៅសាខាឫស្សីកែវ និងទីតាំងទី ២ នៅសាខាមានជ័យ ។ ប្រូម៉ូសិន របស់សាលា សម្រាប់ការចុះឈ្មោះក្នុងពេលឥឡូវនេះ ! លោក លោកស្រី នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ២៥% រយៈពេល ៥ឆ្នាំ និង ១៥% រហូតដល់ចប់ថ្នាក់ទី ១២ ។

សាលាទទួលចុះឈ្មោះសិស្សានុសិស្ស ចាប់ពីអាយុ ២ឆ្នាំឡើងទៅ សម្រាប់ព័ត៌មានលម្អិត អំពីការចុះឈ្មោះចូលរៀន ៖
-សាខាឬស្សីកែវ ៖ » Cellcard: 089 777 138 (Phone & Telegram), Smart: 098 777 138, Metfone: 068 777 138 ។
-សាខាមានជ័យ ៖ Cellcard: 099 777 138 (Phone & Telegram), Smart: 087 777 138, Metfone: 066 777 138 ៕ អត្ថបទសហការ









ចែករំលែកព័តមាននេះ