រយៈពេល ២ថ្ងៃនៃពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៥ មានអ្នកចូលរួមជិត ១០ ម៉ឺននាក់
- ភ្នំពេញ
 
រាជធានីភ្នំពេញ ៖ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៥ ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់…
រាជធានីភ្នំពេញ ៖ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៥ ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់…
រាជធានីភ្នំពេញ ៖ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៥ ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ ២ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលផ្លែផ្កា ក្រោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ យុវជន សិស្សនិស្សិត សាធារណជនទូទៅសរុបប្រមាណជិត ១០ម៉ឺននាក់ ។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៥ នេះបាននាំមកនូវកម្មវិធីល្អៗសម្រាប់យុវជន ដូចជាការដាក់តាំងបង្ហាញស្នាដៃសិស្សនិស្សិត យុវជន នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលធំៗនៅកម្ពុជា ស្តង់ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងការធ្វើបទបង្ហាញដោយវាគ្មិន ដោយទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់យុវជន សិស្សនិស្សិត និងសាធារណជនទូទៅ ។

លោក ស៊ុន មេសា គូសបញ្ជាក់ថា យុវជនយ៉ាងច្រើនលើសលុបបានវាយតម្លៃខ្ពស់លើកម្មវិធីពិព័រណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងឆ្នាំនេះ ហើយពួកគេលើកឡើងថាជាកម្មវិធីដែលជាស្ពានចម្លង និងសម្រេចក្តីស្រមៃរបស់ពួកគេផងដែរ ។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៥ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ដែលបានដាក់តាំងបង្ហាញពីឱកាសការងារហូតដល់ជាង ៣ម៉ឺនកន្លែងនៅក្នុងឆ្នាំនេះ ក្នុងនោះ ចំនួនអ្នកដែលបានដាក់ CV ដោយផ្ទាល់ និងអនឡាញសរុបចំនួន ១៧,៤០៤ និងបេក្ខជនជាប់ការងារបឋម សរុបចំនួន ២,០៤១នាក់ ។

សូមបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៥ ត្រូវបានរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), មូលនិធិអភិវឌ្ឍន៍ជំនាញ, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ, សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងវេសឡាញ អេឌ្យូខេសិន គ្រុប រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត ៕ អត្ថបទសហការ


ចែករំលែកព័តមាននេះ