រាជធានីភ្នំពេញ ៖ តារាសម្តែងលោក ឆឹម សក្កដា បានចេញមុខបញ្ជាក់ពីទំនាក់ទំនងជាមួយតារាចម្រៀង ពេជ្រ សោភា បន្ទាបពីផ្ទុះដំណឺងបែក ក្រោយអ្នកទាំងពីខកខានមិនបានបញ្ចេញរូបភាពស្និទ្ធិស្នាលដូចមុន ។

ការខនខាននេះ បានធ្វើអោយមហាជន ជាពិសេស បណ្តាអ្នកគាំទ្របានដាក់ការសង្ស័យថា ចំណងស្នេហ៍របស់អ្នកទាំងពីរទំនងជាដល់ផ្លូវបំបែក ក្នុងពេលដែលគេឃើញលោកឆឹម សក្កដា
ក៏បានមកស្និទ្ធិស្នាលជាមួយនារីផ្សេង ។
យ៉ាងណា ដើម្បីបញ្ចប់ការសង្ស័យខាងលើនេះ តារាសម្តែងនឆឹម សក្កដា ក៏បានចេញបញ្ជាក់ៗច្បាស់ថា ទំនាក់ទំនងរវាងលោក និងពេជ្រ សោភា គឺមិនមានបញ្ហាអ្វីនោះឡើយ ខណៈពេលទំនាក់ទំនងរបស់ពួកលោក គឺអ្នកគាំទ្រលោកជាច្រើនក៏បានដឹងច្បាស់ដែរ ។

ជាមួយរូបភាពស្និទ្ធិស្នាលជាមួយ ពេជ្រ សោភា កាលពីពេលកន្លងទៅ តារាសម្តែងលោក ឆឹម សក្កដា បានភ្ជាប់ជាមួយសំណេរបង្ហោះលើបណ្តាញសង្គមថា ពេលខ្ញុំអត់ដែលផុសរូបជាមួយពួកម៉ាកខ្ញុំមិនបានន័យថា ពួកខ្ញុំឈ្លោះគ្នា ឬមិនដែលជួបគ្នាទេ! តែហ្វេនគាត់ខ្លះនិយាយថា បើខ្ញុំអត់ផុសជាមួយគាត់ គេអត់គាំទ្រខ្ញុំទេ ខ្ញុំក៏មិនចង់បានការគាំទ្របែបនេះដែរ ខ្ញុំត្រូវការហ្វេនខ្ញុំពិត ទើបខ្ញុំឈប់ថតរូបផុសរូបជាមួយគាត់ទៀត ណាមួយខ្ញុំចង់ផុសរឿងជាតិ ច្រើនជាងរឿងផ្ទាល់ខ្លួន។
លោកបន្តថា មួយទៀត ហេតុអីខ្ញុំផុសជាមួយអ្នកផ្សេង? ព្រោះហ្វេនខ្ញុំគេដឹងហើយ ហើយ គេក៏នៅតែគាំទ្រខ្ញុំធម្មតា ហើយហ្វេនគាត់ឈប់គាំទ្រខ្ញុំ ក៏គ្មានបញ្ហាដែរ ព្រោះខ្ញុំត្រូវការហ្វេនពិតប្រាកដរបស់ខ្ញុំដូចគ្នា មិនត្រូវការហ្វេនក្លែងក្លាយ! គាំទ្រខ្ញុំជាខ្ញុំ មិនមែនគាំទ្រខ្ញុំព្រោះតែមិត្តភក្តិខ្ញុំ ។ តែបើអ្នកគាំទ្រទាំងពីរ ពួកគាត់តែងយល់ និងផ្ដល់ឯកជនភាពដល់ពួកខ្ញុំធម្មតា ដោយមិនលំអៀងទៅខាងណា យ៉ាងណាសូមគោរពអរគុណដែលអ្នកគាំទ្រពួកខ្ញុំរហូតមក ។

ជាការកត់សម្គាល់ បន្ទាប់ពីការបង្ហោះសំណេរខាងលើ ពីលោក ឆឹម សក្កដា ខាងលើនេះគេក៏ឃើញតារាចម្រៀងនាង ពេជ្រ សោភា ក៏បានចូលខំមិនដែរថា គ្រប់គ្នាគិតឃើញអីនឹង ពួកខ្ញុំជាមិត្តល្អនឹងគ្នាឆាតរកគ្នារហូតតើ ។
តាមរយៈការអះអាងខាងលើនេះ គេកាន់តែច្បាស់ថា ទំនាក់ទំនងរវាងអ្នកទាំងពីរ គឺមិនមានរឿងប្រះឆាអ្វីនោះឡើយ បើទោះបីជាពេលនេះ គេនៅមិនទាន់ដឹងថា ទំនាក់ទំនងរបស់ពួកគេកាន់តែវិវត្តន៍ទៅយ៉ាងល្អ ឬយ៉ាងណាក៏ដោយ ។

គួរបញ្ជាក់ថា នៅមួយរយៈចុងក្រោយនេះ មានរឿងរ៉ាវជាច្រើនបានកើតឡើងចំពោះគូស្នេហ៍សិល្បៈលោក ឆឹម សក្កដា និង ពេជ្រ សោភា រហូតមានព័ត៌មានថា អ្នកទាំងពីរសម្រេចចិត្តចែកផ្លូវគ្នាដោយសារមានអ្នកទី៣ ។
លោក ឆឹម សក្កដា ក៏ដូចពេជ្រ សោភា ធ្លាប់បានប្រកាសថា នឹងរៀបការនៅឆ្នាំ២០២៤ ប៉ុន្តែក្រោយមក លោក ឆឹម សក្កដា អះអាងជាថ្មីថា ខ្លួននិងពេជ្រ សោភា ប្រហែលជារៀបចំពិធីមង្គលការនៅបំណាច់ឆ្នាំ២០២៥ទៅវិញ ដោយសារតែពេលនេះលោកជាប់ការងារច្រើន ។

លោក ឆឹម សក្កដា បានបញ្ជាក់បន្ថែមទៀតថា ចំពោះរឿងរ៉ាវដែលថា លោក និងពេជ្រ សោភា ដែលជាគូដណ្តឹងបែកផ្លូវគ្នា ព្រោះមានអ្នកទី៣នោះ គឺជារឿងមិនពិតឡើយ ពោលរវាងលោកនិងពេជ្រ សោភា នៅតែមានទំនាក់ទំនងល្អ គ្រាន់តែមួយរយៈពេលចុងក្រោយនេះ លោករវល់និងការងារ មិនសូវមានពេលវេលាជួបមុខគ្នា ទើបធ្វើឱ្យមានរឿងរ៉ាវបែបនេះកើតឡើង ។
យ៉ាងណា លោក ឆឹម សក្កដា នៅតែរំពឹងថា មង្គលការរបស់ខ្លួននិងពេជ្រ សោភា នៅតែកើតឡើង ពីព្រោះលោកបានស្រឡាញ់គ្នាជាមួយពេជ្រ សោភា ច្រើនហើយ ទោះជួបឧបសគ្គយ៉ាងណា លោកនិងតស៊ូជំនះឆ្លងឱ្យផុត ៕


ចែករំលែកព័តមាននេះ