ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកព្រហ្ម ម៉ាញ ត្រូវបានតែងតាំងជាទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានឋានៈស្មើរដ្ឋលេខាធិការ

4 អាទិត្យ មុន

អ្នកចម្រៀង​អា​យ៉ៃ​ជើង​ចាស់​លោក ព្រហ្ម ម៉ា​ញ បាន​ឡើងជា​ឯកឧត្តម​ហើយ បន្ទាប់​ពី​លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះ​រាជ្យ​ក្រឹ​ត​ប្រកាស​តែងតាំង ជាទី​ប្រឹក្សា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ…

អ្នកចម្រៀង​អា​យ៉ៃ​ជើង​ចាស់​លោក ព្រហ្ម ម៉ា​ញ បាន​ឡើងជា​ឯកឧត្តម​ហើយ បន្ទាប់​ពី​លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះ​រាជ្យ​ក្រឹ​ត​ប្រកាស​តែងតាំង ជាទី​ប្រឹក្សា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ។

យោង​តាម​ព្រះរាជ​ក្រឹ​ត​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម បាន​បញ្ជាក់​ថា ព្រះមហាក្សត្រ​បាន​ត្រាស់​បង្គាប់​តែងតាំង និង​ផ្តល់​ឋានៈ​ឯកឧត្តម ព្រហ្ម ម៉ា​ញ ជាទី​ប្រឹក្សា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នីតិកាល​ទី​៥ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ។

ព្រះរាជ​ក្រឹ​ត​នេះ​ត្រូវ​បាន​ឡាយ​ព្រះ​ព្រ​ហ្ថ​លេខា កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៥ ។ ដំណឹង​ខាងលើ​នេះ ត្រូវ​បាន​មហាជន​ជា​ច្រើន​សម្តែង​ការ​អបអរសាទរ ត្បិត​លោក ព្រហ្ម ម៉ា​ញ បាន​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​សិល្បៈ​ខ្មែរ​អស់​ជា​ច្រើន​ឆ្នាំ ជា​ពិសេស​ទម្រង់​ចម្រៀង​អា​យ៉ៃ ខណៈ​ពេល​ដែល​កេរ្តិ៍ឈ្មោះ​របស់​លោក ក៏​មាន​ភាព​ល្បី​សុះសាយ​ទូ​ទាំង​ប្រទេស ។

ជា​ការ​កត់សម្គាល់ នៅ​មុន​ទទួល​បាន​តួនាទី​ជាទី​ប្រឹក្សា​សម្តេច​តេ​ជោ នា​ពេល​នេះ​លោក​ព្រហ្ម ម៉ា​ញ ក៏​មាន​ឋា​ន្ត​រ​ស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក ក្នុង​កង​អង្គរក្ស​ផង​ដែរ ។ គេ​នៅ​ចាំ​បាន​ថា ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយនឹង​សហគមន៍​ខ្មែរ​នៅ​អា​មេ​រិ​ក និង​ខ្មែរ នៅ​កា​ណា​ដា នៅ​វ៉ា​ស៊ី​ន​តោន​ឌី​ស៊ី សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២២ លោក​ព្រហ្ម ម៉ា​ញ បាន​ស្នើ​សុំ​សម្តេច​តេ​ជោ ហ៊ុន សែន ឡើង​ពី​ស័ក្តិ​៥ ទៅ​ផ្កាយ​មួយ ។

ក្នុងអំឡុងពេល​នោះ​លោក​ព្រហ្ម ម៉ា​ញ បាន​បញ្ជាក់​នៅ​ចំពោះ​មុខ​សម្តេច​តេ​ជោ​ថា ៖«​ឥលូវ​ឡើង​គោរមងា​ហើយ គួរ​ឡើង​ស័ក្តិ​ទៀត ដោយសារ​សព្វ​ថ្ងៃនេះ មាន​តួនាទី​ជា​វរសេនីយ៍ឯក ដោយ​ចង់បាន​ឋានៈ​ជា​ឧត្តមសេនីយ៍ត្រី​» ។

ដោយឡែក ក្រៅពី​ការ​ផ្តល់​ឋានៈ​ខាងលើ​នេះ លោក ព្រហ្ម ម៉ា​ញ ក៏​ធ្លាប់​ទទួល​ការ​ទំនុកបម្រុង​ពី​សម្តេច​តេ​ជោ​ផង​ដែរ ដោយ​កន្លង​មក​សម្តេច បាន​ផ្តល់​ថវិកា​ចំនួន​២​ម៉ឺន​ដុល្លារ​សម្រាប់​លោក​ព្យាបាល​ជំងឺ ។

ជាង​នេះ​ទៀត កាលពី​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២២ អតីត​ប្រមុខរដ្ឋ​ស្ដីទី​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ បាន​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​កិត្តិយស​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ជូន​លោក ព្រហ្ម ម៉ា​ញ ជា «​កិត្តិ​ឧទ្ទេស​បណ្ឌិត​»​ផង​ដែរ ។

គួរ​បញ្ជាក់​ថា លោក ព្រហ្ម ម៉ា​ញ ហៅ​ស្មៀន ម៉ា​ញ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ ហើយ​បាន​កើត​ក្នុង​ឆ្នាំ​១៩៥០ ក្នុង​ត្រកូល​គ្រួសារ​កសិករ​មួយ ។ លោក ព្រហ្ម ម៉ា​ញ បាន​បោះ​ជំហាន​ចូល​សិល្បៈ​តាំងពី​អាយុ​៣០​ឆ្នាំ រហូត​មក​ទល់​បច្ចុប្បន្ន ហើយ​លោក​ជា​អ្នកចម្រៀង​អា​យ៉ៃ ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី​សុះសាយ​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស ព្រមទាំង​ទទួល​បានការ​កោតសរសើរ​មិន​ដាច់​ពី​មាត់​ពី​មហាជន​ទាំង​ក្មេង​ចាស់ ប្រុស ស្រី ហើយ​ដៃគូ​ដ៏​ស៊ីចង្វាក់​របស់​លោក គឺ​អ្នកស្រី នួន សារី ហៅ យាយ​យ៉​យ ។

លោក ព្រហ្ម ម៉ា​ញ ក៏​បាន​បង្កើត​សាលាបង្រៀន​ផ្នែក​សិល្បៈ​បុរាណ ពោល គឺ​បង្កើត​សាលាបង្រៀន​អា​យ៉ៃ និង​ចម្រៀង​ភ្លេង​ការ ដោយ​ឥត​គិតថ្លៃ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ ដែល​ចង់​សិក្សា​ក៏​ដូច​ជា​ដើម្បី​ចួ​ល​រួម​ថែរក្សា និង​លើក​ស្ទួយ​នូវ​សិល្បៈ​បុរាណ​ខ្មែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ