ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេ.ង​ប្រុស​អាយុ​១ខួប​ម្នាក់​បង្ក​ការ​ភ្ញាក់ផ្អើល ក្រោយ​ខាំ​ពស់វែក​១​ក្បាល​រហូត​ដល់​ងា.ប់

1 នាទី មុន

ប្រទេស​ឥណ្ឌា ៖ ក្មេង​ប្រុស​ជនជាតិ​ឥណ្ឌា​អាយុ​១​ឆ្នាំ​ម្នាក់ កំពុង​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ក៏​ដូច​ជា​អន្តរជាតិ ដោយសារ​តែ​ក្មេង​ប្រុស​រូប​នោះ បាន​ខាំ​ពស់វែក​១​ក្បាល​រហូត​ដល់​ងាប់ បន្ទាប់​ពី​សត្វ​អាសិរពិស​១​ក្បាល​នោះ ព្យាយាម​រុំ​ដៃ​របស់​គេ​ពេល​កំពុង​អង្គុយ​លេង​ក្នុងផ្ទះ​។ ហេតុការណ៍​នេះ…

ប្រទេស​ឥណ្ឌា ៖ ក្មេង​ប្រុស​ជនជាតិ​ឥណ្ឌា​អាយុ​១​ឆ្នាំ​ម្នាក់ កំពុង​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ក៏​ដូច​ជា​អន្តរជាតិ ដោយសារ​តែ​ក្មេង​ប្រុស​រូប​នោះ បាន​ខាំ​ពស់វែក​១​ក្បាល​រហូត​ដល់​ងាប់ បន្ទាប់​ពី​សត្វ​អាសិរពិស​១​ក្បាល​នោះ ព្យាយាម​រុំ​ដៃ​របស់​គេ​ពេល​កំពុង​អង្គុយ​លេង​ក្នុងផ្ទះ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​មួយ​ក្បែរ​ទីក្រុង Bettiah រដ្ឋ Bihar ហើយ​ក្មេង​ប្រុស​ដ៏​ក្លាហាន​រូប​នោះ ត្រូវ​បាន​ស្គាល់ឈ្មោះ​ថា Govinda Kumar ដូចដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយសារ​ព័ត៌មាន India Times និង India Today​។

យោង​តាម​សេចក្តីរាយការណ៍​ពី​កាសែត The Independent បាន​រាយការណ៍​ថា តាម​ឪពុក​ម្តាយ​កុមារ Govinda Kumar បានឱ្យ​ដឹង​ថា ពស់វែក​១​ក្បាល​បាន​មក​រុំ​ដៃ​កូនប្រុស ហើយ​ជា​ការ​ឆ្លើយ​តប Govinda បាន​ខាំ​ពស់​នោះ​ដល់​ងាប់​។ ជីដូន Govinda បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ឪពុក​ម្តាយ​របស់ Govinda តក់ស្លុត និង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​បានឃើញ​ពស់វែក​១​ក្បាល​រុំ​ដៃ​កូនប្រុស ហើយ​បាន​ស្ទុះ​ទៅរ​កកូន ប៉ុន្តែ​ពេល​ទៅ​ដល់​បែរជា​ឃើញ​ពស់​នោះ​មាន​ស្នាម​ខាំ និង​ងាប់​បាត់​ទៅ​ហើយ​។

យ៉ាងណាមិញ បន្ទាប់​ពី​ខាំ​ពស់វែក​ឱ្យ​ងាប់​ហើយ Govinda ក៏​បាន​ដួល​សន្លប់ ហើយ​ត្រូវ​បាន​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព​តំបន់​ដើម្បី​សង្គ្រោះ​បឋម មុន​ពេល​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​រដ្ឋាភិបាល​ទីក្រុង Bettiah​។ អគ្គនាយក​មន្ទីរពេទ្យ​បាន​ប្រាប់​សារព័ត៌មាន Indian Express ថា Govinda Kumar បាន​ដួល​សន្លប់​ភ្លាម​ៗ បន្ទាប់​ពី​គេ​បាន​ខាំ​សត្វ​ពស់​ពិស​ដែល​នៅ​រស់​ត្រង់​ក្បាល និង​មាត់ ប៉ុន្តែ​ឥទ្ធិពល​ពិស​របស់​ពស់​នោះ មិន​ធ្ងន់ធ្ងរ​រហូត​ប៉ះពាល់​ដល់​ជីវិត​របស់ Govinda នោះ​ទេ ដោយ​គ្រាន់តែ​ធ្វើ​ឱ្យ​គេ​សន្លប់​តែ​ប៉ុណ្ណោះ គួប​ផ្សំ​នឹង​ការ​ព្យាបាល​ទាន់​ពេលវេលា​។ ក្រុម​គ្រូពេទ្យ​កំពុង​ផ្តល់​ថ្នាំ​ជា​បន្តបន្ទាប់ ហើយ Govinda ស្ថិត​ក្រោម​ការ​សង្កេត​ពី​យ៉ាង​យកចិត្តទុកដាក់ បង្ការ​ការ​បង្ហាញ​រោគ​សញ្ញា​មិន​ប្រក្រតី​ណាមួយ​។

សូម​ជម្រាប​ថា ប្រទេស​ឥណ្ឌា​មាន​ពស់​ប្រហែល​៣០០​ប្រភេទ រួម​ទាំង​សត្វ​ពស់​ដែល​មាន​ពិស​ខ្លាំង​ចំនួន​៦០​ប្រភេទ​។ យោង​តាម​ការ​សិក្សា​ដែល​បាន​ចេញផ្សាយ​ក្នុង​ឆ្នាំ​២០២០ ដោយ​ទស្សនាវដ្តី eLife ប្រទេស​ឥណ្ឌា​បាន​កត់ត្រា​ករណី​ស្លាប់​ដោយសារ​ពស់​ចឹក​ជាង​១​លាន​នាក់​ក្នុង​រយៈពេល​ត្រឹម​២​ទស​វត្ស​ចាប់ពី​ឆ្នាំ ២០០០ ដល់ ២០១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ