ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អភិសន្តិបណ្ឌិត ស សុខា​៖ បុគ្គល​ក្បត់ជាតិឯង​ត្រូវផ្ដន្ទាទោស ពី១៥ឆ្នាំទៅ៣០ឆ្នាំ

4 ថ្ងៃ មុន

​រាជធានីភ្នំពេញ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានលើកឡើងទាក់ទងនឹងក្រមព្រហ្មទណ្ឌ បានចែងច្បាស់ណាស់អំពីទោសនៃអំពើក្បត់ជាតិ ជាអាទិ៍១.ការត្រូវរ៉ូវគ្នាជាមួយបរទេស បង្កើតឱ្យមានការប្រទូសរ៉ាយ ឬនាំឱ្យមានអំពើឈ្លានពានកម្ពុជា…

​រាជធានីភ្នំពេញ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានលើកឡើងទាក់ទងនឹងក្រមព្រហ្មទណ្ឌ បានចែងច្បាស់ណាស់អំពីទោសនៃអំពើក្បត់ជាតិ ជាអាទិ៍១.ការត្រូវរ៉ូវគ្នាជាមួយបរទេស បង្កើតឱ្យមានការប្រទូសរ៉ាយ ឬនាំឱ្យមានអំពើឈ្លានពានកម្ពុជា ត្រូវផ្ដន្ទាទោស ពី១៥ឆ្នាំទៅ៣០ឆ្នាំ។ ២.អំពើប្រគល់ ឬធ្វើឱ្យងាយស្រួលធ្លាក់ព័ត៌មានដល់ដៃបរទេស ត្រូវផ្ដន្ទាទោស ពី៧ឆ្នាំ ទៅ១៥ឆ្នាំ។ ៣.ការទទួល ឬប្រមូលផ្ដុំព័ត៌មានផ្សេងៗផ្ដល់ឱ្យបរទេស ត្រូវផ្ដន្ទាទោស ពី៥ឆ្នាំ ទៅ១០ឆ្នាំ។ និង៤.ការប្រព្រឹត្តអំពើហិង្សានាំឱ្យគ្រោះថ្នាក់ដល់ស្ថាប័នរដ្ឋ ឬនាំឱ្យប៉ះពាល់ដល់បូរណភាពដែនដីកម្ពុជា ត្រូវផ្ដន្ទាទោស ពី១៥ឆ្នាំទៅ៣០ឆ្នាំ។

ការលើកឡើងនេះរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ដោយ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋមួយចំនួនតូចហើយ បានចាញ់ឧបាយកលអូសទាញដ៏ស្មោគគ្រោគរបស់ថៃឱ្យធ្វើជាជនបង្កប់ ដោយបំពាក់ប្រព័ន្ធតាមដានទីតាំង(GPS) លួចថតរូប និងផ្ដល់ព័ត៌មានអំពីសកម្មភាពកងទ័ព ជាពិសេសទីតាំងឈរជើងក្នុងសមរភូមិ ហើយទីបំផុតត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងរកឃើញភស្តុតាងជាក់ស្ដែង។

ឯកឧត្តម អភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា​ ឯកឧត្តម សូមបញ្ជាក់ជូនថា ទង្វើដូចបានរៀបរាប់ខាងលើនេះ ឬទោះតាមវិធីសាស្រ្តណាក៏ដោយ ឱ្យតែប៉ះពាល់ដល់សន្តិសុខជាតិ ប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងសុវត្ថិភាពប្រជាជន មិនថាក្នុងកាលៈទេសៈនេះ ឬទោះក្នុងស្ថានភាពណាក៏ដោយ ​កម្ពុជា​មានច្បាប់ព្រហ្មទណ្ឌ បានចែងអំពីទោសបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុត ជាពិសេសប្រឈមនឹងការដកសញ្ជាតិដោយគ្មានការលើកលែង។

«ខ្ញុំសូមសង្កត់ធ្ងន់ជូនបងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុតនូវទង្វើនាំឱ្យប៉ះពាល់សន្តិសុខជាតិ ក្នុងស្ថានភាពដែលកងកម្លាំងរបស់ជាតិ កំពុងវាយប្រយុទ្ធទប់ស្កាត់អំពើឈ្លានពានដ៏ព្រៃផ្សៃបង្កឡើងដោយប្រទេសថៃតាមខ្សែបន្ទាត់ព្រំដែន»។ នេះជាប្រសាសន៍របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា។

ជាមួយគ្នានេះ ឯកឧត្តម អភិសន្តិបណ្ឌិត ​បានថ្លែងសង្កត់ធ្ងន់ថា ជាប្រការគួរឱ្យសោកស្ដាយណាស់ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋមួយចំនួនបានចាញ់ឧបាយកលអូសទាញដ៏ស្មោគគ្រោគរបស់ថៃ ឱ្យធ្វើជាជនបង្កប់ ដោយបំពាក់ប្រព័ន្ធតាមដានទីតាំង (GPS ) លួចថតរូប និងផ្ដល់ព័ត៌មានអំពីសកម្មភាពកងទ័ព ជាពិសេសទីតាំងឈរជើងក្នុងសមរភូមិ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ ហើយទីបំផុតត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងរកឃើញភស្តុតាងជាក់ស្ដែង។

​«ឥឡូវនេះ កងទ័ពយើងកំពុងតតាំងប្រយុទ្ធដ៏អង់អាចដើម្បីការពារទឹកដីដូនតាបានបន្សល់ទុក ប៉ុន្តែគួរឱ្យសោកស្ដាយបំផុត ដែលទង្វើក្បត់របស់បងប្អូនមួយចំនួនតូច បានបង្កឱ្យកងទ័ពយើងពលីក្នុងសមរភូមិសង្គ្រាម»។ នេះជាប្រសាសន៍របស់ឯកឧត្តម អភិសន្តិបណ្ឌិត។

ទន្ទឹមនឹងនេះដែរ ​ឯកឧត្តម អភិសន្តិបណ្ឌិត បានគូសបញ្ជាក់​ថា​ បងប្អូនចងចាំថា យើងទាំងអស់គ្នាសុទ្ធតែជាអ្នកស្នេហាជាតិដ៏បរិសុទ្ធ ឱ្យតែយើងមិនធ្វើអ្វីដែលនាំដល់ការបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជនរបស់យើង ទោះបីយើងជានរណា? មានតួនាទីអ្វី? និងនៅទីណាក៏ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ