ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេព បូ​ព្រឹក្ស ត្រៀម​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅប្រទេស​ជា​លើក​ដំបូង​​ដោយ​ពាំនាំ​នូវ​សិល្បៈ​វប្បធម៌​ខ្មែរ​ទៅ​បង្ហាញ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទើបតែ​ចូល​រោងការ​មិន​បាន​ប៉ុន្មាន​ផង​នោះ តារាចម្រៀង​នាង ទេព បូ​ព្រឹក្ស បាន​បង្ហើប​គម្រោង​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅប្រទេស​ជា​លើក​ដំបូង​នៅ​ក្នុង​អាជីពសិល្បៈ​របស់​ខ្លួន ខណៈ​ពេល​ដែល​នោះ​ក៏​ជា​ឱកាស​ដែល​នាង​អាច​ពាំនាំ​នូវ​សិល្បៈ​វប្បធម៌​របស់​ខ្មែរ​ទៅ​បង្ហាញ​ផង​ដែរ ។ បើ​តាម​ការ​បញ្ជាក់​ពី​តារា​ស្រី​រូប​នេះ…

រាជធានី​ភ្នំពេញ ៖ ទើបតែ​ចូល​រោងការ​មិន​បាន​ប៉ុន្មាន​ផង​នោះ តារាចម្រៀង​នាង ទេព បូ​ព្រឹក្ស បាន​បង្ហើប​គម្រោង​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅប្រទេស​ជា​លើក​ដំបូង​នៅ​ក្នុង​អាជីពសិល្បៈ​របស់​ខ្លួន ខណៈ​ពេល​ដែល​នោះ​ក៏​ជា​ឱកាស​ដែល​នាង​អាច​ពាំនាំ​នូវ​សិល្បៈ​វប្បធម៌​របស់​ខ្មែរ​ទៅ​បង្ហាញ​ផង​ដែរ ។

បើ​តាម​ការ​បញ្ជាក់​ពី​តារា​ស្រី​រូប​នេះ តាម​គម្រោង​នាង​នឹង​ចេញ​ទៅ​ច្រៀង​សម្តែង​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៥ ខាង​មុខ​នេះ ។ នៅ​ក្នុង​ពិធី​ជួបជុំ​អ្នកគាំទ្រ កាលពី​ពេល​ថ្មី​ៗ​នេះ អ្នក​នាង ទេព បូ​ព្រឹក្ស បាន​អះអាង​ថា ឱកាស​ចេញ​ទៅ​សម្តែង​នៅ​ក្រៅប្រទេស​នា​ពេល​នេះ គឺជា​បំណងប្រាថ្នា​ដ៏​ធំ​មួយ​សម្រាប់​រូប​នាង ដែល​នាង​បាន​បុណ្យ​ស្រន់​ចាប់តាំងពី​នាង​ធ្វើ​បទ​ចម្រៀង​​ដោយ​ខ្លួនឯង​ជា​បន្តបន្ទាប់ ។

នាង​បញ្ជាក់​ថា អ្វី​ដែល​នាង​មាន​បំណង​ចេញ​ទៅ​សម្តែង​នៅ​ក្រៅប្រទេស​នោះ គឺ​ដោយសារ​តែ​នាង​អាច​សម្រេច​បំណង​ដោយសារ​នាង​អាច​នាំ​យក​របាំ​បុរាណ​ខ្មែរ​មួយ​ចំនួន បូក​រួម​ជាមួយនឹង​ក្បាច់គុន​ល្បុក្តោ​ទៅ​សម្តែង​ជាមួយ​នាង ដែល​នោះ​គឺ​នាង​ពិតជា​រំភើប​ខ្លាំង ។

បើ​តាម​អ្នក​នាង ទេព បូ​ព្រឹក្ស កន្លង​មក នាង​តែងតែ​ធ្វើ​បទ​បែប​បុរាណ​លាយ​ជាមួយនឹង​សហ​សម័យ ហើយ​តាំងពី​កន្លង​មក​មិន​មាន​អ្នក​ណា​ម្នាក់​គាំទ្រ​ឡើយ ថែម​ទាំង​គេ​រិះគន់​មក​លើ​រូប​នាង​ថា បាន​បំផ្លាញ​សិល្បៈ​វប្បធម៌​ខ្មែរ​ថែម​ទៀត​ផង ។

យ៉ាងណា រហូត​មក​ទល់​នា​ពេល​នេះ នាង​ពិតជា​រំភើប​ខ្លាំង ព្រោះ​នេះ​គឺជា​ប្រទេស​ទី​មួយ ដែល​នាង​មានឱកាស​បាន​ចេញ​ទៅ​ច្រៀង ហើយ​វា​ក៏​បាន​បំពេញ​បំណង​របស់​នាង​ដែល​នាំ​យក​សិល្បៈ វប្បធម៌​ខ្មែរ​យក​ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ ។

តារាចម្រៀង​នាង ទេព បូ​ព្រឹក្ស បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ការ​សម្រេច​ក្តី​ប្រាថ្នា​ជា​បន្តបន្ទាប់​នា​ពេល​នេះ គឺ​ដោយសារ​នាង​បានការ​ជួយ​ជ្រោមជ្រែង​ពី​ក្រុម​គ្រួសារ ជា​ពិសេស បណ្តា​អ្នកគាំទ្រ​ទាំងអស់​របស់​នាង ។

ជា​ការ​កត់សម្គាល់ កាលពី​ឆ្នាំ​២០២១ កន្លង​ទៅ តារាចម្រៀង​នាង ទេព បូ​ព្រឹក្ស បាន​ចេញ​ជា MV បទ TOP OF THE LADY (​វីរៈនារី​) ដែល​បទ​ចម្រៀង​នោះ​បាន​ផលិត​ឡើង ដោយ​មាន​ឈុត​ឆាក​លើក​ត​ម្កើ​ន​នូវ​កេរ្តិ៍​មរតក​ដ៏​មហិមា​នៃ​វប្បធម៌​ខ្មែរ ជា​ពិសេស គឺ​បង្ហាញ​ពី​ឥទ្ធិពល និង​អំណាច​ដ៏​អស្ចារ្យ​របស់​ស្ត្រី ។

បទ​ចម្រៀង​ខាងលើ បាន​ទទួល​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន ព្រោះ​នាង​បាន​ចំណាយ លុយ​៦០០​លាន​រៀល ឬ​ស្មើនឹង​លុយ​ជាង​១៥​ម៉ឺន​ដុល្លារ មក​ផលិត MV មួយ​នេះ ។
យ៉ាង​ណា បន្ទាប់​ពី​បាន​មើល​វី​ដេ​អូ​ចម្រៀង​ឈុត​ខ្លី​របស់ ទេព បូ​ព្រឹក្ស ហើយ​មាន​អ្នកគាំទ្រ​ជា​ច្រើន រួម​ទាំង K-POP បាន​បង្ហោះ​សារ​កោតសរសើរ​ពី​ស្នាដៃ និង​ការ​លះបង់​របស់​នាង ៕

Evoto

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ