ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​និស្សិត150នាក់ស្វែង​យល់អំពី​​វិធីសាស្ត្រ​ក្លាយ​​ខ្លួនជា​អ្នក​មាន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​និស្សិត​​​ចំនួន​​​១៥០​នាក់ ​ដែលមក​ពីបណ្តា​​​សាកលវិទ្យាល័យ​​​​នានា​ចំនួន​​​១៨សាកលវិទ្យាល័យ ​ក្នុង​​ទីក្រុង​ភ្នំពេញ បាន​អញ្ជើញ​​​ចូលរួម​នៅក្នុង​​​សិក្ខា​សាលា​​​មួយ​ស្តី​ពី​គន្លឹះ​សំខាន់​​​ ៗ ដើម្បីក្លាយខ្លួនទៅជា​អ្នក​មាន​​ដែល​​សិក្ខា​​សាលា​​នេះ បានធ្វើ​​​ឡើងកាលពី​​ថ្ងៃទី​​​​៣ កក្កដា ​នៅ​​មជ្ឈមណ្ឌល​​ហ្វឹកហ្វឺន​​​​ផ្នត់គំនិត​​​អ្នក​មាន។​

រាជធានីភ្នំពេញ​​ ៖ ​​និស្សិត​​​ចំនួន​​​១៥០​នាក់ ​ដែលមក​ពីបណ្តា​​​សាកលវិទ្យាល័យ​​​​នានា​ចំនួន​​​១៨សាកលវិទ្យាល័យ ​ក្នុង​​ទីក្រុង​ភ្នំពេញ បាន​អញ្ជើញ​​​ចូលរួម​នៅក្នុង​​​សិក្ខា​សាលា​​​មួយ​ស្តី​ពី​គន្លឹះ​សំខាន់​​​ៗ ដើម្បីក្លាយខ្លួនទៅជា​អ្នក​មាន​​ដែល​​សិក្ខា​​សាលា​​នេះ បានធ្វើ​​​ឡើងកាលពី​​ថ្ងៃទី​​​​៣ កក្កដា ​នៅ​​មជ្ឈមណ្ឌល​​ហ្វឹកហ្វឺន​​​​ផ្នត់គំនិត​​​អ្នក​មាន។

លោកជួន ​ធូ នាយក​ម​ជ្ឈមណ្ឌល​​ផ្នត់គំនិត​​​​អ្នក​​មាន​បាននិយាយ​ថា ​សិក្ខាសាលា​​នេះ​ធ្វើ​ឡើង​​ក្នុងគោលបំណង​​​ផ្តល់​ឱកាស​​​​ឱ្យនិស្សិត​​​បាន​​ស្វែង​​យល់អំពី​​​វិធីសាស្ត្រ​​ដែលនាំ​ឱ្យខ្លួន​​ក្លាយ​ទៅ​ជា​​អ្នក​មាន​​​តាមរយៈ​ការ​ផ្លាស់ប្តូរ​​ការ​គិត​បែបថ្មី​​​មួយដែលពួកគេ​​មិនធ្លាប់​​ជួបប្រទះ ។​ លោកជួន ​ធូ បញ្ជាក់​​ថា គន្លឹះ​​​សំខាន់​ៗ​​ដើម្បី​ក្លាយ​​​ខ្លួនទៅជា​អ្នក​មាន​នោះមាន​​បី​​ គឺ​ទី​១­​-​ការ​កំណត់គោលដៅ​នៅក្នុង​​ឆាកជីវិត គឺ​គោល​ដៅ​​មួយដែល​​មាន​រយៈ​​ពេល​វែង និង​រយៈ​ធម្យម ទី​២-​ការ​ផ្លាស់ប្តូរ​​​​ការ​គិត​​ពី​អវិជ្ជ​មាន​មក​​ជា​ការ​គិត​​បែបវិជ្ជ​មាន​​វិញ ដែលធ្វើ​​ឱ្យគេ​​ទទួលបាន​ការ​ទំនាក់ទំនង​បានល្អ​ជាង​មុន ទី​៣-​ស្គាល់​​ឱ្យច្បាស់​នូវ​លំហូរ​​សាច់​ប្រាក់ មានន័យ​ថា គឺយើង​​ត្រូវចេះ​គ្រប់​គ្រង​ចំណូល​​​ចំណាយ​​ផ្ទាល់​ខ្លួន​​ឱ្យ​បាន​ត្រឹមត្រូវ​​ ហើយ​​​នៅពេលដែល​គេ​ធ្វើ​ការ​គ្រប់គ្រង​​​ហិរញ្ញវ​ត្ថុ​​បាន​ត្រឹមត្រូវ​​ ហើយ​គេ​​ពិត​ជា​អាច​​ចៀស​​ផុត​ពីការ​​ជួប​ហានិភ័យ​។

លោកជួន ​ធូ បាន​​​ប្រៀប​ធៀប​​ថា ការ​គិត​ប្រៀប​​​ដូច​ជា​​ឫស​ឈើដែល​ចាក់គ្រឹះ​រឹង​មាំ​នៅ​ផ្នែក​​​ខាងក្នុង ហើយនៅ​ពេលដែល​គិត​​បាន​គ្រប់​​​​​ជ្រុងជ្រោយ​​ហើយ គេ​​នឹងទាញយក​ការ​គិត​នោះ​​​​មក​ខាងក្រៅ ដើម្បី​អនុវត្ត​​ឱ្យ​ចេញ​ជា​លទ្ធ​ផល​ផ្លែ​ផ្កា​។​ លោកជួន ​ធូ បាន​បន្ត​​ថា ​​មជ្ឈ​មណ្ឌល​​ហ្វឹក​ហ្វឺន​​​ផ្នត់​គំនិត​​​​អ្នក​មាន​​បើ​​បង្រៀន​​​បែប​នេះ​​ក្នុង​មួយខែ​​រយៈ​ពេល​​៣សប្តាហ៍ គឺនៅ​​សប្តាហ៍​ទីមួយ ​បង្រៀន​​ឥត​​​បង់ប្រាក់ទេ តែ​​​​សប្តាហ៍​​ទី​២ និង​ទី​៣​គឺ​មានការបង់ប្រាក់ ៕