ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតករ​​បង្ហាញ​ទស្សនៈ​​ពី​ការ​ដើរ​ថយក្រោយ​នៃ​វិស័យ​ភាពយន្ត​កម្ពុជា​ក្នុង​ឆ្នាំ​២០២៥  

1 អាទិត្យ មុន
  • ភ្នំពេញ

ផលិតករ​ភាពយន្ត​លោក លៀក លី​ដា បាន​បង្ហាញ​ទស្សនៈ​ដល់​ឃើញ​ផ្ទាល់ខ្លួន​របស់​លោក​ថា វិស័យ​ភាពយន្ត​កម្ពុជា​នឹង​ដើរ​ថយក្រោយ​នៅ​ក្នុង​ឆ្នាំ​២០២៥នេះ បន្ទាប់​ពី​លោក​មើលឃើញ​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​​ដែល​កំពុង​កើត​មាននៅ​ក្នុង​វិស័យ​មួយ​នេះ ។ លោក​បញ្ជាក់​ថា កត្តា​ដែល​នាំ​ឲ្យ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​ដើរ​ថយក្រោយ​នៅ​ក្នុងឆ្នាំនេះ គឺ​ដោយសារ​នៅ​មិន​ទាន់​ឃើញ​សញ្ញា​ពី​ផលិតករ​ណាមួយ​វិនិយោគ​ផលិត​រឿង​ធំ​ៗ…

ផលិតករ​ភាពយន្ត​លោក លៀក លី​ដា បាន​បង្ហាញ​ទស្សនៈ​ដល់​ឃើញ​ផ្ទាល់ខ្លួន​របស់​លោក​ថា វិស័យ​ភាពយន្ត​កម្ពុជា​នឹង​ដើរ​ថយក្រោយ​នៅ​ក្នុង​ឆ្នាំ​២០២៥នេះ បន្ទាប់​ពី​លោក​មើលឃើញ​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​​ដែល​កំពុង​កើត​មាននៅ​ក្នុង​វិស័យ​មួយ​នេះ ។

លោក​បញ្ជាក់​ថា កត្តា​ដែល​នាំ​ឲ្យ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​ដើរ​ថយក្រោយ​នៅ​ក្នុងឆ្នាំនេះ គឺ​ដោយសារ​នៅ​មិន​ទាន់​ឃើញ​សញ្ញា​ពី​ផលិតករ​ណាមួយ​វិនិយោគ​ផលិត​រឿង​ធំ​ៗ និង​មាន​ស្តង់ដារ​សម្រាប់​ក្រៅប្រទេស ក្នុង​​ពេល​ដែល​ភាពយន្ត​បរទេស​ល្អ​កំពុង​ហូរ​ចូល​យ៉ាងច្រើន​នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ ។

លោក លៀក លី​ដា បាន​លើក​ឡើង​តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា  បើ​ទោះបីជា​រឿ
​ភ្លើង​ឆេះ​ក្លឹ​ប​ក្រោម​ដី​​ទទួល​បាន​ជោគជ័យ​ខ្លាំង​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​យល់​ថា​ វិស័យ​ភាពយន្ត​របស់​យើង​ក្នុង​ឆ្នាំ​២០២៥ និង​ដើរ​ថយក្រោយ ពីព្រោះ​ខ្ញុំ​មិន​ទាន់​ឃើញ​សញ្ញា​នៃ​ផលិតករ​ណាមួយ​ដែល​គ្រោង​នឹង​វិនិយោគ​ផលិត​រឿង​ធំ​ៗ និង​គម្រោង​ចំណាយ​ស្តង់ដា​សម្រាប់​ទីផ្សារ​ក្រៅប្រទេស​ឡើយ ។

តែ​ខ្ញុំ​បែរជា​ឃើញ​កុន​បរទេស​យ៉ាង​សម្បូរ​បែប​បកប្រែ​យ៉ាង​ល្អ​ចូល​ទីផ្សារ​យើង​យ៉ាងច្រើន​ក្នុង​ឆ្នាំ​២០២៥ នេះ សូម​បងប្អូន​ផលិតករ​យើង​រួម​គ្នា​ដើម្បី​ផលិត​កុន​ធំ​ៗ​ដែល​មាន​ស្តង់ដារ​ត្រឹមត្រូវ​ដែល​អាច​ចូល​ទីផ្សារ​បរទេស​បាន​ត្រឹមត្រូវ​ដោយ​មិន​អៀនខ្មាស់​🎬💚🇰🇭🙏​សូម​ជូនពរ ផលិតករ​ខ្មែរ​ទាំងអស់​ទទួល​បាន​ជោគជ័យ ។

ជា​ការ​កត់សម្គាល់​ស្រ​​​ដៀង​នឹង​ការ​លើក​ឡើង​ខាងលើ​នេះ កន្លង​មក​ ផលិតករ​លោក លៀក លី​ដា ក៏​បាន​ធ្វើការ​ស្នើ​ដល់​ក្រសួង​គួរ​ពិចារណា​កាត់​បន្ថយ​ភាពយន្ត​បរទេស​នាំ​ចូល ដើម្បី​សង្គ្រោះ​ភាពយន្ត​ក្នុងស្រុកខណៈ​ពេល​ការ​គាំទ្រ​ភាពយន្ត​ក្នុងស្រុក​ពី​សំណាក់​ទស្សនិកជន​ហាក់​នៅ​មាន​កម្រិត​នៅឡើយ​។

ផលិតករ​ភាព​រូប​នេះ បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​៣​ឆ្នាំង​ខាង​មុខ​នេះ បើ​ប្រ​សួង​មិន​ចេញ​វិធានការ​ទប់ស្កាត់​ការ​បកប្រែ និង​កាត់​បន្ថយ​ចំនួន​ភាពយន្ត​បរទេស​ទេ​ នោះ​វិស័យ​ភាពយន្ត​ជាតិ (​រឿង​ចាក់​តាម​រោងកុន​) នឹង​អាច​ដួល​សារ​ជា​ថ្មី នេះ​បើ​យោង​តាម​បទ​ពិសោធន៍​របស់ខ្ញុំ​ដែល​ជួប​បញ្ហា និង​ដោះស្រាយ​បញ្ហា​លើ​វិស័យ​នេះ​ជាង​១០​ឆ្នាំ​)​។

លោក​បញ្ជាក់​ថា វា​គ្មាន​ប្រទេស​ណា ដែល​មានរឿង​បរទេស​យក​ជាង​៩០% នៃ market share ឯ​រឿង​ជាតិ​មាន​មិន​ដល់ ១០% នៃ market share ផង​នោះ​, សូម​គិត​មើលទៅ​ ។

ពាក់ព័ន្ធ​ការ​លើក​ឡើង​ពី​លោក លៀក លី​ដា ខាងលើ​នេះ កោះសន្តិភាព​នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​បកស្រាយ​ពី​ប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌​លោក ប៉ុក បូ​រ័ក្ស បាន​នៅឡើយ​ទេ ក្នុង​ពេល​ដែល​ការ​សាកសួរ​មិន​មានការ​ឆ្លើយ​តប ។

យ៉ាងណា​ តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុងស្រុក​មួយ ​លោក ប៉ុក បូ​រ័ក្ស ធ្លាប់​បាន​គូសបញ្ជាក់​ថា ការ​បិទ ឬ​ការ​កាត់​បន្ថយ​ការ​នាំ​ចូល​ភាពយន្ត​បរទេស​នោះ គឺ​មិនមែន​ជា​បញ្ហា​ធំ​ដែល​នាំ​អោយ​ភាពយន្ត​ក្នុងស្រុក​ចុះ​ខ្សោយ​នោះ​ឡើយ ខណៈ​ពេល​ភាពយន្ត​នៅ​ក្នុងស្រុក​បច្ចុប្បន្ន គឺ​ការ​ផលិត​នៅ​មាន​កម្រិត​នៅឡើយ​។

ប្រធាន​នាយកដ្ឋាន​ភាពយន្ត​រូប​នេះ​បាន​លើក​ឡើង​ថា ទោះបី​បិទ​ការ​នាំ​ចូល​ភាពយន្ត​បរទេស ក៏​មិន​ប្រាកដ​ថា ភាពយន្ត​ខ្មែរ​ខ្លាំង​នោះ​ដែរ​។ លោក​ថា វិស័យ​ភាពយន្ត​ខ្មែរ​អាច​រី​ចម្រើន និង​មានការ​គាំទ្រ​ពី​មហាជន មិនមែន​ជា​បញ្ហា​យើង​ត្រូវ​បិទ​ពី​ក្រៅ​នោះ​ទេ ដោយនៅ​ក្នុង​វិស័យ​ភាពយន្ត​មាន​ធាតុ​ផ្សំ​សំខាន់​៤​យ៉ាង គឺផលិតករ​ភាពយន្ត​ក្រុមហ៊ុន​ចែកចាយ រោង​ភាពយន្ត និង​ស្ថាន​នី​យ​ទូរទស្សន៍​។ មិនមែន​យើង​បិទ​ភាពយន្ត​បរទេស ហើយ​ឱ្យ​យើង​រីក​ចម្រើន​១០០%​នោះ​ទេ​។

យ៉ាងណា​ លោក​ទទួលស្គាល់​ថា កាលណា​យើង​នាំ​ចូល​ភាពយន្ត​បរទេស​ច្រើន​ពេក វា​ក៏​មាន​បញ្ហា​ដូច​គ្នា ព្រោះ​នៅ​ក្នុង​បរិបទ​យើង​នៅ​ខ្សោយ ដូច្នេះ ​យើង​ត្រូវការ​ទប់ស្កាត់​ខ្លះ​ដែរ មិន​អាច​បណ្តោយ​ពេក​ទេ ​។

លោក ប៉ុក បូ​រក្ស បាន​លើក​ឡើង​បន្ថែម​ថា ក្នុង​សម័យ​បច្ចេកវិទ្យា ភាពយន្ត​បរទេស​អាច​ចូល​មក​កម្ពុជា​តាម​រូបភាព​ជា​ច្រើន ដែល​យើង​ពិបាក​នឹង​ទប់ស្កាត់​បាន​ផង​ដែរ ដូច្នេះ​ យើង​មាន​តែ​ពង្រឹង​ខ្លួនឯង​ទេ ទើប​ជា​រឿង​សំខាន់​ដំបូង​បំផុត​។

បើ​តាម​លោក ប៉ុក បូ​រក្ស  កន្លង​មក យើង​មានការ​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​ឱ្យ​បន្ធូរ​ប​ន្ធ​យ​លើ​ការ​អនុវត្តន៍​កាតព្វកិច្ច​ពន្ធ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ភាពយន្ត​ពន្ធ​លើ​ការ​ចាក់​បញ្ចាំង​ពន្ធ​កាត់​ទុក​លើ​សេវាកម្ម​ផ្សេង​ៗ​ពន្ធ​លើ​ចំណូល​បៀវត្ស យើង​បាន​ធ្វើ​ការងារ​ទាំងនេះ​បាន​ច្រើន និង​ការ​ជំរុញ​ទីផ្សារ​ភាពយន្ត​ខ្មែរ​ទៅ​តាម​បណ្តា​ខេត្ត​ផង​ដែរ ដែល​ពី​មុន​យើង​មាន​តែ​នៅ​តាម​ទីក្រុង​ប៉ុណ្ណោះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ