ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យមីនតោន ផ្ទុះ​​ចំ​កណ្តាល​ផ្ទះ​វីឡា​តឿ ​ខូច​ខ្ទេច​ទាំងស្រុង​ នៅ​ក្រុង​បា​វិត សំណាងល្អ​ម្ចាស់ផ្ទះ​ចេញ​​ក្រៅ​អស់

22 ម៉ោង មុន

ខេត្តស្វាយរៀង ៖ មា​នក​ណី​ផ្ទុះ​គ្រាប់​មីនតោន ចំ​កណ្តាល​ផ្ទះ​វីឡា​តឿ​មួយ​ខ្នង បណ្តាល​ឲ្យ​បាក់បែក​ខូចខាត​ផ្ទះ​ទាំងស្រុង ប៉ុន្តែ​សំណាងល្អ ស្ត្រី​ម្ចាស់ផ្ទះ​ចេញ​មក​លក់ដូរ នៅ​តូប​ខាង​មុខ​ផ្ទះ​ផុត ទើប​ផ្ទុះ កុំ​អី​មិនដឹង​ជា​យ៉ាងណា​ទេ​។…

ខេត្តស្វាយរៀង ៖ មា​នក​ណី​ផ្ទុះ​គ្រាប់​មីនតោន ចំ​កណ្តាល​ផ្ទះ​វីឡា​តឿ​មួយ​ខ្នង បណ្តាល​ឲ្យ​បាក់បែក​ខូចខាត​ផ្ទះ​ទាំងស្រុង ប៉ុន្តែ​សំណាងល្អ ស្ត្រី​ម្ចាស់ផ្ទះ​ចេញ​មក​លក់ដូរ នៅ​តូប​ខាង​មុខ​ផ្ទះ​ផុត ទើប​ផ្ទុះ កុំ​អី​មិនដឹង​ជា​យ៉ាងណា​ទេ​។ ចំណែក​ប្តី និង​កូន​ៗ ក៏​ចេញ​ទៅ​ធ្វើការ​ក្រៅ​ផ្ទះ​អស់​ដែរ ។

ករណី​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០២​និង​៥​នាទី​រសៀល​ថ្ងៃ​ទី​២១ មីនា ២០២៥ នៅ​ចំណុច​ផ្ទះ​ជាង​បុក​អណ្តូង ដែល​មាន​យីហោ «​សី​ពៅ​» មាន​ទទួល​ជួសជុល និង​បុក​អណ្តូង​តូច​ធំ​គ្រប់​ប្រភេទ ស្ថិត​នៅ​ភូមិ​កណ្តាល សង្កាត់​ប្រាសាទ ក្រុង​បា​វិត ខេត្តស្វាយរៀង ។

បើ​តាម​ស្ត្រី​ម្ចាស់ផ្ទះ​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា នេះ​សំណាងល្អ​ខ្លាំង​ណាស់ មុន​ពេល​កើតហេតុ រូប​គាត់​បាន​ដើរ​ចេញ​មក​តូប​លក់ដូរ​ខាង​មុខ​ផ្ទះ ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ​គ្រាំ​ង​កក្រើក​ដី ឃើញ​ផ្ទះ​របស់​គាត់​ប៉ើង​ដុំ​ថ្ម និង​ដំបូលផ្ទះ​ខ្ទាត​ឡើង​លើ ផ្សែងហុយ​ខ្មួលខ្មាញ់​ឡើង​លើ គាត់​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង ។ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ មក​ចោមរោម​មើល​ពី​ចម្ងាយ ។

បើ​តាម​ស្ត្រី​ម្ចាស់ផ្ទះ​រង​គ្រោះ បាន​ឲ្យ​ដឹង​បន្ត​ថា ចំណែក​ប្តី​របស់​គាត់ និង​កូន​ៗ ក៏​បាន​ចេញ​ទៅ​ធ្វើការ​ខាងក្រៅ​អស់ ទើប​គ្មាន​ប៉ះពាល់​ដល់​អាយុជីវិត ។

បើ​តាម​អ្នក​ឃើញ​ហេតុការណ៍ បាន​ប្រាប់​ថា ដំបូង​នឹក​ស្មានថា ជា​ករណី​ផ្ទុះ​ធុង​ហ្គា​ស់ ក៏​ប៉ុន្តែ​បើ​តាម​ការ​សន្និដ្ឋាន​បឋម​របស់​សមត្ថកិច្ច​សង្ស័យ​ជា​ករណី​ផ្ទុះ​មីនតោន ចំ​កណ្តាល​ផ្ទះ ទើប​កម្លាំង​ផ្ទុះ​ខ្លាំង​បណ្តាល​ឲ្យ​បាក់បែក​បន្ទប់​ជញ្ជាំង​ថ្ម ដំបូលផ្ទះ​វីឡា​តឿ ១​ខ្នង ប៉ើង​ខ្ទេចខ្ទី រាប​ដល់​ដី បែប​នេះ (​សល់​តែ​ជញ្ជាំង​ខាង​មុខ​ប៉ុណ្ណោះ​) ។

ប្រភព ប្រាប់​បន្ត​ថា ការ​ពិនិត្យ​មើល​កន្លែង​កើតហេតុ គឺ​ឃើញ​មាន​រណ្តៅ​មួយ​ចំ​កណ្តាល​ផ្ទះ គ្រាប់​ផ្ទុះ​ចេញពី​ក្នុង​ដី ។ ដោយ​ផ្ទះ​នេះ ទើបតែ​សាងសង់​ថ្មី ដោយ​លើកដី​ដាក់​ភូមិ​ថ្មី សង្ស័យ​ពេល​ជីករណ្តៅ​ដី យក​អាច​ម៌​ដី​មក​ចាក់​លើក​ភូមិ ដើម្បី​សង់ផ្ទះ​នោះ ជីក​ដោយ​គ្រាប់​មីនតោន មក​ជាមួយ ដែល​វា​កប់​ក្នុង​ដី​កណ្តាល​ផ្ទះ ហើយ​មិនដឹង​ថា មាន​មូលហេតុ​អ្វី ស្រាប់តែ​ផ្ទុះ​បែប​នេះ ។

ប្រភព ប្រាប់​ទៀត​ថា ប៉ុន្តែ​គឺ​សំណាង​ខ្លាំង​ណាស់ បើ​ផ្ទុះ​ពេល​ក្រុម​គ្រួសារ​កំពុង​ស្នាក់​នៅ​ក្នុងផ្ទះ ពេលដេក ឬ​សម្រាក​នៅ​ពេល​យប់ ឬ​ពេលបាយ​ជុំ​គ្នា មិនដឹង​ថា វាសនា​ទៅ​ជា​យ៉ាងណា​ទេ ? បើ​ផ្ទះ ១​ខ្នង បាក់បែក​ខ្ទេចខ្ទី រាប​ដល់​ដី​បែប​នេះ សូ​ម្បី​ទ្រព្យសម្បត្តិ គ្រឿង​សម្ភារៈ តុទូ គ្រែ កន្ទេល​ពូក​ខ្នើយ ខូច​គ្មាន​សល់​ក្នុងផ្ទះ​បាក់បែក​ខ្ទេចខ្ទី​ទាំងស្រុង ។

សូម​បញ្ជាក់​ថា ភូមិ​កណ្តាល សង្កាត់​ប្រាស​ទ​នេះ គឺ​នៅ​ជិត​ព្រំដែន ក្នុង​សម័យ​សង្គ្រាម គឺជា​ទីតាំង​សមរភូមិ​ផង​ដែរ ទើប​មាន​គ្រាប់​មីន​កប់​ក្នុង​ដី ដូច្នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ