ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូទីនគាំ​ទ្របទឈប់បា.ញ់​៣០ថ្ងៃ តែចង់ឲ្យមានការធានា

10 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​១៣​មីនា អម​ដោយ​លោក​អា​ឡិច​សាន់​ដ្រ៍​លូ​កា​ឆេ​ន​កូ​ប្រធានាធិបតី​បេឡា​រុស​ជា​សម្ព័ន្ធមិត្ត ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ថ្លែង​ថា លោក​គាំទ្រ​ទាំងស្រុង​បទ​ឈប់​បាញ់​គ្នា​រយៈពេល​៣០​ថ្ងៃ នៅ​លើ​ខ្សែ​រណសិរ្ស​អ៊ុយ​ក្រែ​ន បន្ទាប់​ពី​សំណើ​បែប​នោះ​របស់​សម​ភាគី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​។ ផ្ទុយ​ទៅ​វិញ​លោក​បាន​លើក​ពី​ការ​ត្រៀម​បំរុង​មួយ​ចំនួន​។…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​១៣​មីនា អម​ដោយ​លោក​អា​ឡិច​សាន់​ដ្រ៍​លូ​កា​ឆេ​ន​កូ​ប្រធានាធិបតី​បេឡា​រុស​ជា​សម្ព័ន្ធមិត្ត ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ថ្លែង​ថា លោក​គាំទ្រ​ទាំងស្រុង​បទ​ឈប់​បាញ់​គ្នា​រយៈពេល​៣០​ថ្ងៃ នៅ​លើ​ខ្សែ​រណសិរ្ស​អ៊ុយ​ក្រែ​ន បន្ទាប់​ពី​សំណើ​បែប​នោះ​របស់​សម​ភាគី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​។

ផ្ទុយ​ទៅ​វិញ​លោក​បាន​លើក​ពី​ការ​ត្រៀម​បំរុង​មួយ​ចំនួន​។ លោក​ថា​ប្រសិនបើ​យើង​ចូល​ក្នុង​បទ​ឈប់​បាញ់​គ្នា​៣០​ថ្ងៃ តើ​នោះ​មាន​ន័យ​ថា​ទាហាន​ទាំងអស់​ដែល​មាន​វត្តមាន​អាច​ចាក​ចេញពី​ទីតាំង​ពួក​គេ​ដោយ​គ្មាន​ការ​ប្រយុទ្ធ​ឬ? តើ​យើង​ត្រូវ​ទុក​ឲ្យ​ពួក​គេ​ចាកចេញ​ទោះជា​ពួក​គេ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នានា​ឬ?​តាម​ប្រមុខ​វិមាន​ក្រឹម​ឡាំង​និង​បន្ទាប់​ពី​រយៈពេល​៣​ឆ្នាំ​នៃ​សង្គ្រាម ការ​ឈប់​បាញ់​គ្នា​ត្រូវ​តែ​ឲ្យ​ផល​ដើម្បី​ឲ្យ​ទទួល​បាន​សន្តិភាព​ស្ថិតស្ថេរ​មួយ​និង​លុប​ចោល​ឲ្យ​អស់​នូវ​អ្វី​ៗ​ដែល​ជា​ប្រភព​នៃ​ជម្លោះ​។

លោក​បន្ត​ថា​តើ​ត្រូវ​ធានា​បែប​ណា​ដើម្បី​កុំ​ឲ្យ​សភាពការណ៍​បែប​នោះ​កើត​មាន​ទៀត? តើ​ការ​ត្រួតពិនិត្យ​នឹង​ត្រូវ​រៀបចំ​បែប​ណា? ទាំង​អស់នេះ​ដែល​ជា​បញ្ហា​ចោទ​។ យើង​ត្រូវ​និយាយ​រឿង​ទាំងនោះ​ជាមួយ​ដៃគូ​អា​មេ​រិ​ក ហើយ​ទាក់ទង​តាម​ទូរស័ព្ទ​ជាមួយ​លោក​ដូ​ណា​ល់​ត្រាំ​។

លោកពូ​ទី​ន​អរគុណ​លោក​ត្រាំ
លោកពូ​ទី​ន​នា​ថ្ងៃ​ទី​១៣​មីនា​បាន​សម្ដែង​ការ​អរគុណ​ចំពោះ​លោក​ដូ​ណា​ល់​ត្រាំ ដែល​បាន​ខិតខំ​និង​យកចិត្ត​ទុក​ដា​ក់ំ​ខ្លាំង​បំផុត ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ជាមួយ​អ៊ុយ​ក្រែ​ន​។ ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​ជាមួយ​សម​ភាគី​បេឡា​រុស​លោកពូ​ទី​ន​បន្ត​ថា ខ្ញុំ​សូម​អរគុណ​លោក​ត្រាំ​ដែល​យកចិត្តទុកដាក់​ក្នុង​ការ​ជួយ​ដោះស្រាយ​ជម្លោះ​នោះ​។ យើង​មាន​អ្វី​ដែល​ត្រូវធ្វើ​ជា​ច្រើន ហើយ​លោក​ក៏​អរគុណ​ផង​ដែរ​ដល់​ចិន ឥណ្ឌា​និង​ប្រេ​ស៊ី​ល​ដែល​ខិតខំ​ចំំ​ណាយ​ពេល​គិតគូ​ពី​រឿង​នេះ​ដែរ​។ យើង​សម្ដែង​ការ​ដឹងគុណ​ខ្ពស់​បំផុត​។ ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​មាន​ទិស​ដៅ​បញ្ឈប់​សង្គ្រាម​និង​ការ​បាត់បង់​ជីវិត​មនុស្ស​។

នៅ​សេត​វិមាន​កន្លែង​ដែល​លោក​ទទួល​អគ្គលេខាធិការ​អូតង់ នា​ថ្ងៃ​ទី​១៣​មីនា លោក​ត្រាំ​យល់​ថា សេចក្ដីថ្លែងការណ៍​របស់​លោកពូ​ទី​ន​លើ​សំណើ​ឈប់​បាញ់​គ្នា​ពិតជា​ចម្លើយ​ស្ថាបនា​តែ​មិន​ពេញលេញ​។ លោក​ក៏​ថា​ដែរ​បើ​សំណើ​នោះ​ត្រូវ​បដិសេធ​វា​ពិតជា​ការ​ខកចិត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ