ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ថ្ងៃ​ខួបកំណើត​វ័យ​១៣​ឆ្នាំ​! ព្រះ​ជេន​ណា សន្យា​​បន្តដំណើរ​លើ​វិ​ថី​សិល្បៈ​ដើម្បី​​ជាតិ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៥ ជា​ថ្ងៃកំណើត​ចូល​វ័យ​១៣​ឆ្នាំ ព្រះ​នាង​ជេន​ណា បាន​ថ្លែងអំណរគុណ​ដល់​ទស្សនិកជន​ទាំងអស់​ ដែល​បាន​គាំទ្រ​ព្រះ​លើ​ការងារ​សិ​ល្បៈ​នានា​កន្លង​មក  ខ​ណៈ​ពេល​ដែល​ព្រះ​នាង​បាន​សន្យា​ថា…

រាជធានីភ្នំពេញ ៖ ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៥ ជា​ថ្ងៃកំណើត​ចូល​វ័យ​១៣​ឆ្នាំ ព្រះ​នាង​ជេន​ណា បាន​ថ្លែងអំណរគុណ​ដល់​ទស្សនិកជន​ទាំងអស់​ ដែល​បាន​គាំទ្រ​ព្រះ​លើ​ការងារ​សិ​ល្បៈ​នានា​កន្លង​មក  ខ​ណៈ​ពេល​ដែល​ព្រះ​នាង​បាន​សន្យា​ថា នឹង​ធ្វើ​ដំណើរ​លើ​វិ​ថី​មួយ​នេះ​បន្ត​ទៀត ដើម្បី​បំរើ​ឧត្តម​ប្រយោជន៍​ជាតិ ។

ជាមួយ​រូបភាព​ជា​ច្រើន​សន្លឹក​ដែល​បាន​រចនា​ម៉ូ​ដ​រ៉ូ​ប​ជាមួយ​រូប​ផ្ការំដួល​តំណាង​នៅ​ប្រទេស​កម្ពុជា​ក្នុង​ថ្ងៃ​ពិសេស​បង្ហោះ​លើ​បណ្តាញ​សង្គម ព្រះ​នាង ជេន​ណា បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រថា ​🎂​ថ្ងៃ​ដ៏​ពិសេស​នេះ ខ្ញុំ​រីករាយ​ណាស់ គ្មាន​អ្វី​ក្រៅពី​អរ​ព្រះ​គុណ​ព្រះ​មាតា​​ខ្ញុំ ​ដែល​បាន​បង្កើត​និង​ថែរក្សា​ការពារ​ខ្ញុំ ពិសេស​ សម្តេច​តា​ក្រុមព្រះ ដែល​តែងតែ​អប់រំ​ទូន្មាន​ចៅ​គ្រប់​នាទី​ ។ 🙏🏻

ទន្ទឹម​នេះ ការ​ចម្រើន​វ័យ​ក៏​ជា​ពេល​ដ៏​រីករាយ​ដោយ​ខ្ញុំ​មាន​សេចក្តីសុខ​ប្រកបដោយ​ស្នាមញញឹម​កើតឡើង​ពី​ការ​គាំទ្រ​ពី​សំណាក់​ពុក​ម៉ែ​បងប្អូន​ដែល​ស្រឡាញ់​រាប់អាន និង​គាំទ្រ​កិច្ច​ការងារ​សិល្បៈ​របស់ខ្ញុំ  ។

ព្រះ​នាង​បញ្ជាក់​ថា 🙏​ខ្ញុំ​នឹង​ធ្វើ​ដំណើរ​លើ​វិ​ថី​សិល្បៈ​ដែល​ខ្ញុំ​ស្រឡាញ់ ដើម្បី​បំរើ​ឧត្តម​ប្រយោជន៍​ជាតិ​និង​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា​ជា​បន្ត​ទៀត​! ។

ព្រះ​នាង​នរោត្ដម ជេន​ណា ប្រសូត​នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ ២០១២ គឺជា​សមាជិក​នៃ ព្រះរាជ​វង្សានុវង្ស​កម្ពុជា ដោយ​ព្រះ​នាង​ជា​បុត្រី​ទី​ពីរ​របស់​ព្រះបាទ​នរោត្តម បុប្ផា​រី និង​ជា​ចៅស្រី​របស់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហ​នុ ព្រះ​បរម​រតនៈ​កោដ្ឋ ។

បិតា​របស់​ព្រះ​នាង​ជា​ជនជាតិ​បារាំង ដោយ​ក្រុម​គ្រួ​សារបាន​ផ្លាស់​មក​រស់នៅ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​នៅ​ពេល​ដែល​ព្រះ​នាង​មាន​វ័យ​៣​ឆ្នាំ​ ។ ព្រះ​នាង​អាច​ចេះ​ប្រាំ​ភាសា​ដូច​ជា ភាសា​បារាំង ខ្មែរ ថៃ ចិន និង​អង់គ្លេស ហើយ​ព្រះ​នាង​វ័យក្មេង​ចូល​ចិត្ត ​និង​តែងតែមាន​ទំនោរ​ទៅ​រក​តន្ត្រី ព្រះ​នាង​ក៏​បាន​ធ្វើ​ជា​តារា​សម្តែង​តារាចម្រៀង អ្នក​រាំ​របាំ និង​អ្នក​បង្ហាញ​ម៉ូត​តាំងពី​ពេល​ព្រះ​នាង​វ័យ​៦​ឆ្នាំ​មក​ម្ល៉េះ ខ​ណះ​ពេល​ព្រះ​នាង​ជេន​ណា អាច​ច្រៀង​បាន​គ្រប់​ប្រាំ​ភាសា​ដែល​ព្រះ​នាង​បាន​រៀន​ផង​ដែរ ។

ក្នុង​ដំណើរ​លើ​វិ​ថី​សិ​ល្បៈ ​ព្រះ​នាង ជេន​ណា បាន​បង្ហាញ​វត្តមាន​សម្តែង និង​ច្រៀង​នៅ​ក្នុង​កម្មវិធី​ធំ​ៗ​ជា​បន្តបន្ទាប់​មិន​ថា កម្មវិធី​ថ្នាក់​ជាតិ និង​អន្តរជាតិ​នោះ​ឡើយ ជា​ពិស​សេស​នោះ​ព្រះ​នាង​ក៏​ត្រូវ​បានការ​អញ្ជើញ​ជា​ពិសេស​នៅ​ក្នុង​សម្តែង និង​ច្រៀង​ក្នុង​កម្មវិធី​នានា​ក្នុង​ប្រទេស​ចិន​នា​ពេល​កន្លង​មក​ដែរ ។

ក្រៅពី​ការ​ច្រៀង ព្រះ​នាង​ជេន​ណា ក៏​ធ្លាប់​បាន​ចូលរួម​សម្តែង​ភាពយន្ត​ភាគ​ទូរទស្សន៍ និង​ភាពយន្ត​ខ្នាត​ធំ​ផង​ដែរ ដោយនៅ​ក្នុង​នោះ​មានរឿង ទេពធីតា​ព្កុល​មាស និង​រឿង នគរ​មាស ដែល​បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ CTN និង​រឿង បណ្តាសា​នាង​រាត្រី ដែល​ផលិត​ឡើង​ដោយ​ផលិតកម្ម LD ៕​

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ