ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូច ស៊ុន​និ​ច នៅ​តែ​ចិញ្ចឹមចិត្ត​ចង់វិល​មក​ឆាក​តន្ត្រី​ជា​ថ្មី ​ប្រសិន​សុខភាព​បាន​ល្អ​ប្រសើរ

9 ម៉ោង មុន
  • ភ្នំពេញ

រហូត​មក​ទល់ពេល​នេះ ​តារា​ចម្រៀង គឺអនាង ទូច ស៊ុន​និ​ច នៅ​តែ​ច​ញ្ចឹ​ម​ចិត្តនឹង​វិល​មក​ឆាក​តន្ត្រី​ជា​ថ្មី​ឡើង​វិញ ក្នុងអំឡុងពេល​ដែល​ស្ថានភាព​សុខភាព​របស់​នាង​កាន់តែ​ល្អ​ប្រសើរ ។ បើ​ទោះបីជា​កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​ក្រៅប្រទេស​ក៏​ដោយ ប៉ុន្តែ​ជា​រឿយ​ៗ…

រហូត​មក​ទល់ពេល​នេះ ​តារា​ចម្រៀង គឺអនាង ទូច ស៊ុន​និ​ច នៅ​តែ​ច​ញ្ចឹ​ម​ចិត្តនឹង​វិល​មក​ឆាក​តន្ត្រី​ជា​ថ្មី​ឡើង​វិញ ក្នុងអំឡុងពេល​ដែល​ស្ថានភាព​សុខភាព​របស់​នាង​កាន់តែ​ល្អ​ប្រសើរ ។

បើ​ទោះបីជា​កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​ក្រៅប្រទេស​ក៏​ដោយ ប៉ុន្តែ​ជា​រឿយ​ៗ ទូច ស៊ុន នៅ​តែ​រំលឹក​ពី​អនុស្សា​វរិ​យ៍​ចាស់​ៗរបស់​ខ្លួន​តាម​រយៈ​រូបភាព និង​វី​ដេ​អូ​កាល​ពេល​ដែល​នាង​កំពុង​ប្រឡូក​ក្នុង​អាជីព​ចម្រៀងខ​ណៈ​ពេល​ដែល​នាង​ក៏​បាន​សម្តែង​ការ​នឹករលឹក​មក​កាន់​ទស្សនិកជន ​ដែល​ធ្លាប់​គាំទ្រ​រូប​នាង​ផង​ដែរ ។

ឆ្លើយ​តប​ទៅ​កាន់ការ​នឹករលឹក​ពី​មហាជន និង​ការ​រំពឹង​ចង់​ឃើញ​នាង​ត្រឡប់​មក​ច្រៀង​ជា​ថ្មី​ឡើង​វិញ​នោះ ទូច ស៊ុន​និ​ច បាន​ខិតខំ​តស៊ូ​ព្យាបាល និង​ថែ​សុខភាព​អោយ​បាន​ល្អ ក្នុង​ក្តី​សង្ឃឹមថា អំឡុង​ពេល​ណាមួយ​នាង​នឹង​វិល​មក​ឆាក​តន្ត្រី​ជា​ថ្មី​ឡើង​វិញ ។

ក្នុង​ន័យ​នេះ​ តារាចម្រៀង​នាង ទូច ស៊ុន​និ​ច បាន​រំលេច​នូវ​រូបភាព​មួយ​សន្លឹក​ចាស់​មួយ​សន្លឹក​ក្នុងអំឡុងពេល​នាង​បាន​ចូលរួម​ច្រៀង​នៅ​ក្នុង​មង្គលការ​បងប្អូន​ខ្មែរ​យើង​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ដោយ​អម​ជាមួយ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា​ ថ្ងៃនេះ​ថ្ងៃ​ល្អ​ សូម​អោយ​នាង​ខ្ញុំ​មាន​សុខភាព​ល្អ​ហើយ​ឆាប់​បាន​ធ្វើ concert ដើម្បី​ច្រៀង​ជូន​បងប្អូន​ទស្សនា​ស្ដាប់​កំសាន្ត​ឆាប់​ៗៗ​នេះ  សូម​អោយ​បងប្អូន​ទាំងអស់​គ្នា​ប្រាថ្នា​អ្វី​ៗ​សូម​អោយ​បាន​សម្រេច​ដូច​ក្ដី​បំណង  រូបថត​អនុស្សាវរីយ៍​ទៅ​ច្រៀង​ខួបអាពាហ៍ពិពាហ៍​បងស្រី​នៅ Stockton, California USA. ស្រលាញ់​បងប្អូន​ទាំងអស់​គ្នា ។

តាម​រយៈ​ការ​បង្ហោះ​ខាងលើ​នេះ គេ​បានឃើញ​ទស្ស​និ​ច​ជន​ជា​ច្រើន​បាន​នាំ​គ្នា​ចូល​ទៅ​ខំ​មិន​ពីក្រោយ​អ្វី​ដែល ទូច ស៊ុន​និ​ច បាន​បង្ហោះ​ដោយ​ម្នាក់​ៗ​បាន​ជូនពរ​អោយ​នាង​ឆាប់​ជា​សះស្បើយ និង​បង្ហាញ​ក្តី​រំពឹង​ថា តារាចម្រៀង​រូប​នេះ​នឹង​អាច​ឡើង​ឆាក​តន្ត្រី និង​បកស្រាយ​ចម្រៀង​ជា​ថ្នី​ឡើង​វិញ​ឆាប់​ៗ​នេះ ។

ជា​ការ​កត់សម្គាល់ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែ​នាង ទូច ស៊ុននិច បាន​បង្ហាញ​បំណង​ពី​ការ​វិល​មក​ឆាក​ចម្រៀង​ជា​ថ្មី នៅ​ក្នុងអំឡុងពេល​ណាមួយ  បើ​ទោះបីជា​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ឯ​បរទេស​ក៏​ដោយ ។​ ទូច ស៊ុន​និ​ច តែងតែ​បង្ហាញ​នូវ​គោលបំណង​មួយ​នេះ​តាម​រយៈ​ការ​បង្ហោះ​សកម្មភាព​សម្តែង​ច្រៀង​រាំ​កាលពី​អតីតកាល​របស់​នាង​ ។

ជាមួយនឹង​ការ​បង្ហោះ​រូបភាព​ចាស់​ៗ​នេះ​ដែរ ទូច ស៊ុន​និ​ច ក៏​បាន​សម្តែង​ពី​ការ​នឹករលឹក​មក​កាន់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ ។ ដោយឡែក ​កាលពី​ពេល​កន្លង​ទៅ​ អតីត​តារាចម្រៀង​ដ៏​ល្បីល្បាញ​នាង ទូច ស៊ុន​និ​ច បាន​បង្ហាញ​អារម្មណ៍​ចង់​វិល​មក​មាតុប្រទេស​ជា​ថ្មី នៅ​ក្នុងអំឡុងពេល​ណាមួយ​ផង​ដែរ ។

ទូច ស៊ុន ហាក់​មានការ​នឹករលឹក​មក​ដល់​ប្រទេស​កម្ពុជា ជា​ពិសេស​ខេត្តសៀមរាប ​ដែល​មាន​ប្រាសាទអង្គរវត្ត ដែល​នាង​ធ្លាប់​មាន​អន​ស្សា​វរីយ៍​​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ ដែល​នាង​បាន​សម្តែង​ច្រៀង​នៅ​ទីនោះ​។

ជាក់ស្តែង​ កាលពី​ពេល​កន្លង​ទៅ ទូច ស៊ុន​និ​ច បាន​បង្ហោះ​សារ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​រូបថត​កាលពី​អតីតកាល​នៅ​លើ​ទឹកដី​អច្ឆរិយ​ថា រូបថត​អនុស្សាវរីយ៍​កាលពី​ឆ្នាំ​២០០២​ពេល​ដែល​នាង​ខ្ញុំ​ទៅ​សំដែង concert នៅ​ខេត្តសៀមរាប ហើយ​ឆ្លៀតពេល ក្រុម​គ្រួសារ​ខ្ញុំ​មាន​លោកប៉ា​អ្នក​ម៉ាក់​ប្អូនប្រុស​និង​នាង​ខ្ញុំ​បាន​ទៅ​ទស្សនា​កំសាន្ត​នៅ​តាម​ប្រាសាទបុរាណ​ដ៏​អច្ឆៈរិយៈ ដែល​ជា​កេរ្ដិ៍​តំណែល​របស់​បុព្វបុរស​ខ្មែរ​យើង​បន្សល់​ទុក​អោយ​។

នាង​បញ្ជាក់​ថា នាង​ខ្ញុំ​ស្រលាញ់​និង​នឹករលឹក​ទៅ​ដល់​ទឹកដី​សុវណ្ណ​ភូមិ​ខ្មែរ​ជា​និច្ច ​ហើយ​ថ្ងៃ​ណាមួយ​នាង​ខ្ញុំ​នឹង​ទៅ​គោរព​សក្ការៈ និង​បាន​ដើរ​ទស្សនា​នៅ​តាម​ប្រាសាទបុរាណ​ដ៏​អច្ឆៈរិយៈ​ដែល​ជា​កេរ្ដិ៍​តំណែល​របស់​បុព្វបុរស​ខ្មែរ​យើង​វិញទៀត​ជាក់​ជា​មិន​ខាន ​។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​ តារាចម្រៀង​នាង ទូច ស៊ុន​និ​ច បាន​នឹង​កំពុង​សម្រាក​ព្យាបាល​ជំងឺ​របស់​នាង​នៅ​ទឹកដី​អា​មេ​រិ​ក ​។ នាង​បាន​ធ្លាក់ខ្លួន​ពិការ​សម្រាក​តែ​នៅ​លើ​គ្រែ​ក្នុងផ្ទះ​របស់​នាង ក្នុង​ទីក្រុង Sacramento នៃ​រដ្ឋ​California សហរដ្ឋអាមេរិក​អស់​ជា​ច្រើន​ឆ្នាំ ក្រោម​ការ​មើលថែ​ពី​ឪពុក​របស់
​នាង ​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ