ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​៦​ក្រុម​នេះ គួរតែ​ចៀស​ឱ្យ​​ឆ្ងាយ​ពី​អំបិល

2 អាទិត្យ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ក្រុម​មនុស្ស​ដែល​គួរតែ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​ប្រៃ​ខ្លាំង​។ តើ​មាន​នរណា​ខ្លះទៅ? បុគ្គល​ដែល​តែងតែ​កើត​អាកា​រៈ​ឈឺក្បាល​គួរតែ​កាត់​បន្ថយ​ការ​ញ៉ាំ​អំបិល ព្រោះ​បើ​អ្នក​កាន់តែ​ពិសារ​ប្រៃ នោះ​ក្បាល​អ្នក​នឹង​កាន់តែ​ឈឺ មិន​ងាយ​ជា​សះស្បើយ​នោះ​ឡើយ​។ មនុស្ស​ដែល​ងាយ​កើត​អាកា​រៈ​ហើម ក៏​គួរតែ​កាត់​បន្ថយ​ការ​ស្រូប​យក​សារធាតុ​ដែល​ប្រៃ​ដែរ ព្រោះ​បើ​អ្នក​កាន់តែ​ញ៉ាំ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ក្រុម​មនុស្ស​ដែល​គួរតែ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​ប្រៃ​ខ្លាំង​។ តើ​មាន​នរណា​ខ្លះទៅ?

បុគ្គល​ដែល​តែងតែ​កើត​អាកា​រៈ​ឈឺក្បាល​គួរតែ​កាត់​បន្ថយ​ការ​ញ៉ាំ​អំបិល ព្រោះ​បើ​អ្នក​កាន់តែ​ពិសារ​ប្រៃ នោះ​ក្បាល​អ្នក​នឹង​កាន់តែ​ឈឺ មិន​ងាយ​ជា​សះស្បើយ​នោះ​ឡើយ​។

មនុស្ស​ដែល​ងាយ​កើត​អាកា​រៈ​ហើម ក៏​គួរតែ​កាត់​បន្ថយ​ការ​ស្រូប​យក​សារធាតុ​ដែល​ប្រៃ​ដែរ ព្រោះ​បើ​អ្នក​កាន់តែ​ញ៉ាំ នោះ​អ្នក​នឹង​កាន់តែ​កើត​អាកា​រៈ​ហើម​មិន​ងាយ​ស្រក​វិញ​ឡើយ​។

បុគ្គល​ដែល​ក្រពះ​ពោះវៀន​តែងតែ​មិន​ស្រួល ក៏​គួរតែ​បន្ថយ​ការ​ប្រើ​អំបិល​ក្នុង​ម្ហូបអាហារ​ដែរ ព្រោះ​បើ​អ្នក​ពិសារ​ប្រៃ​ពេក ក្រពះ និង​ពោះវៀន​របស់​អ្នក​នឹង​អាច​វិវត្តន៍​ទៅ​ជា​មហារីក​បាន​។

មនុស្ស​ដែល​មាន​ស្បែក​មិនល្អ ញ៉ាំ​កាន់តែ​ប្រៃ សារធាតុ​ទឹក​ដែល​មាន​ក្នុង​ខ្លួន​កាន់តែ​បាត់បង់ ដោយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​កាន់តែ​ស្ងួត មិន​មាន​សំណើម​នោះ​ឡើយ​។ ដូចនេះ ប្រសិនជា​ចង់​ឲ្យ​ស្បែក​ស្អាត គួរតែ​កាត់​បន្ថយ​បរិមាណ​នៃ​អំបិល​ក្នុង​ម្ហូបអាហារ​។

បុគ្គល​ដែល​កើត​ជំងឺ​ក្រលៀន និង​ជំងឺ​លើស​សម្ពាធ​ឈាម គួរតែ​កុំ​ប្រើ​អំបិល​ច្រើន​ឲ្យ​សោះ ព្រោះ​អាច​ធ្វើ​ឲ្យ​ជំងឺ​របស់​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​មួយ​កម្រិត​ទៀត មិន​ងាយ​ព្យាបាល​បាន​ឡើយ​។

ក្រុម​មនុស្ស​ដែល​មាន​អាកា​រៈពុក​ឆ្អឹង គួរតែ​កុំ​ញ៉ាំ​ប្រៃ​ពេក ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កាល់ស្យូម​ក្នុង​រាង​កាយ​អ្នក​ហូរ​ចេញ​មក​ក្រៅ​អស់ ដោយ​ធ្វើ​ឲ្យ​ឆ្អឹង​អ្នក​កាន់តែ​ពុក​ខ្លាំង​ទៀត​។ ដូចនេះ អ្នក​ដែល​ស្ថិត​ក្នុង​ក្រុម​មនុស្ស​ទាំងនេះ គួរតែ​ប្រយ័ត្ន​ក្នុង​ការ​ញ៉ាំ​ប្រៃ​ខ្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ