ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរកា
ក្នុងរយៈពេល៣ឆ្នាំខាងមុខ ឆ្នាំរកា ទោះជាមិនជោគជ័យ ក៏ហោប៉ាវពោរពេញដោយលុយដែរ ដោយមិនចេះខ្វះលុយឡើយ។ ជាពិសេស ទ្រព្យក្នុងដៃនឹងកើនទៅៗ ដោយធ្វើឲ្យអ្នកអាចរស់នៅបានសុខណាស់។
ឆ្នាំមមី
ក្នុងពេល៣ឆ្នាំទៀត ឆ្នាំមមី នឹងមានអ្នកតាមជួយជិតខ្លួនជានិច្ច។ ជាពិសេស ពេលដែលអ្នកបំពេញការងារគឺអាចសម្រេចគ្រប់រឿង។ មិនត្រឹមតែប៉ុណ្ណោះ លាភក្រៅក៏ចូលមកខ្លាំងផងដែរ។ ជាហេតុដែលធ្វើឲ្យគេមិនជ្រួញចិញ្ចើមរឿងលុយទៀតទេ។
ឆ្នាំវក
ក្នុងរយៈពេល៣ឆ្នាំខាងមុខ ខួរក្បាលរបស់ឆ្នាំវកនឹងបង្វិលលឿនណាស់ ដោយធ្វើឲ្យគេអាចរកឃើញផ្លូវក្នុងការចំណេញបានប្រាក់មុនគេ។ ជាពិសេស មុខរបរក៏រីកចម្រើនខ្លាំងដែរ ដោយធ្វើឲ្យប្រាក់ចំណេញហូរចូលមកយ៉ាងច្រើនតែម្តង៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ