ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរស្រីគា.ស់ផ្ទះ ត្រូវម្ចាស់ឃើញទាន់ រត់ចូលព្រៃរួចឡើងសម្ងំលើដើមឈើ

3 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ចោរស្រីម្នាក់ត្រូវបានកម្លាំងប្រជាការពារ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំខ្ទុំក្រាំងឃាត់ខ្លួនបាន ខណៈដែលធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋកូនម្ចាស់ផ្ទះទាន់រត់ទៅលាក់ខ្លួនលើដើមឈើ។ ការឃាត់ខ្លួនចោរស្រីដៃរហ័សចិត្តហ៊ាននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងភូមិស្រីសំពោង ឃុំខ្ទុំក្រាំង…

ខេត្តកំពង់ស្ពឺ ៖ ចោរស្រីម្នាក់ត្រូវបានកម្លាំងប្រជាការពារ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំខ្ទុំក្រាំងឃាត់ខ្លួនបាន ខណៈដែលធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋកូនម្ចាស់ផ្ទះទាន់រត់ទៅលាក់ខ្លួនលើដើមឈើ។

ការឃាត់ខ្លួនចោរស្រីដៃរហ័សចិត្តហ៊ាននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងភូមិស្រីសំពោង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថានៅមុនពេលឃាត់ខ្លួនចោរស្រីខាងលើ គឺកម្លាំងនគរបាលប៉ុស្ដិ៍ឃុំខ្ទុំក្រាំង បានសហការជាមួយប្រជាការពារភូមិឃាត់ខ្លួនឈ្មោះ អឿន ហៀច ភេទស្រី អាយុ ២៨ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិទឹកលងទី២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីប៉ុនប៉ងលួចយកទ្រព្យសម្បត្តិដោយបានធ្វើសកម្មភាពយកកាំបិតគាស់ក្ដារក្រាល ចូលរុះរើទូរដាក់សំលៀកបំពាក់នៅក្នុងផ្ទះរបស់ឈ្មោះ សុខ សារឿន ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិស្រីសំពោង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលបានបន្តថា នៅពេលកំពង់រើរុះត្រូវកូនម្ចាស់ផ្ទៈមកទាន់ហើយរត់ចូលព្រៃឡើងសំងំលើដើមឈើត្រូវនគរបាលប៉ុស្តិ៍នឹងប្រជាការពារឃាត់ខ្លួនបានតែម្តង។

មន្ត្រីនគរបាលដដែលបានបន្តទៀតថា ក្រោយឃាត់ពេលធ្វើការសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថាខ្លួនពិតជាបានប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់ឈ្មោះខាងលើពិតប្រាកដមែន។ក្រោយឃាត់ជនសង្ស័យបាន កម្លាំងនគរបាលធ្វើការដកហូតម៉ូតូដែលជាមធ្យោបាយជិះធ្វើសកម្មភាព០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ បិទតែមឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1M•6698 ទូរស័ព្ទ ១គ្រឿង ម៉ាកអបប៉ូ និងកាំបិតប៉័ងតោចំនួន ២។

បច្ចុប្បន្ន ករណីខាងលើ ជំនាញសហការជាមួយប៉ុស្ដិ បានកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ