ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រួសារ​បញ្ជាក់​ពី​ស្ថានភាព​នាយ កុយ ក្រោយ​ការ​វះកាត់​រួច

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ ក្រុម​គ្រួ​សារបាន​បញ្ជាក់​ថា ស្ថានភាព​របស់​នាយ​កុយ កំពុង​តែ​ស្ថិត​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ (ICU) បើ​ទោះបីជា​លោក​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ធ្វើការ​វះកាត់​សាច់​ដុះ​ក្នុង​ពោះវៀនធំ​ប្រកបដោយ​ភាព​ជោគជ័យ​កាលពី​ពេល​ថ្មី​ៗ​នេះ​ក៏​ដោយ ។ បើ​យោង​តាម​ការ​អះអាង​ពី​កូនប្រុស​របស់​នាយ​កុយ…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ ក្រុម​គ្រួ​សារបាន​បញ្ជាក់​ថា ស្ថានភាព​របស់​នាយ​កុយ កំពុង​តែ​ស្ថិត​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ (ICU) បើ​ទោះបីជា​លោក​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ធ្វើការ​វះកាត់​សាច់​ដុះ​ក្នុង​ពោះវៀនធំ​ប្រកបដោយ​ភាព​ជោគជ័យ​កាលពី​ពេល​ថ្មី​ៗ​នេះ​ក៏​ដោយ ។

បើ​យោង​តាម​ការ​អះអាង​ពី​កូនប្រុស​របស់​នាយ​កុយ ដែល​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា ឪពុក​លោក (​នាយ​កុយ​) បាន​វះកាត់​យក​ដុំ​សាច់​ដែល​ដុះ​ក្នុង​ពោះវៀនធំ​ចេញ​ដោយ​ជោគជ័យ​រួច​ហើយ ប៉ុន្តែ​ពេល​នេះ នាយ​កុយ​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​ICU​នៅឡើយ ដោយសារ​នៅ​មាន​ឈាម​ហូរ​។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា ពេល​ខ្លះ​នាយ​កុយ​បានដឹង​ខ្លួន ហើយ​ក៏​សំងំ​គេង​ទៅ​វិញ​យក​កម្លាំង ខណៈ​ពេល​ដែល​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ Bangkok ប្រទេស​ថៃ​នឹង​ជម្រាប​ប្រាប់​គ្រួសារ នាយ​កុយ ឆាប់​ៗ​នេះ​ថា តើ​ដុំ​សាច់​នេះ​វា​កាច​ឬ​ក៏​ស្លូត ។

ដោយឡែក បើ​តាម​បង្ហោះ​ពី​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ក្រុម​គ្រួសារ​របស់​នាយ កុយ ដែល​មានឈ្មោះ លី​កា បាន​បង្ហាញ​រូបភាព​របស់​តារា​កំប្លែង​រូប​នេះ កំពុង​សម្រាក​ព្យាបាល​នៅ​លើ​គ្រែ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ថៃ ដោយ​អម​ជាមួយ​សំ​ណេ​រថា ទោះ​ថ្ងៃ​ខាង​មុខ​យ៉ាង​មេច ជំងឺ​វិវត្តន៍​យ៉ាង​មិច​យើង​មិនដឹង តែ​មួយ​ដំណាក់កាល មួយ​ដំណាក់កាល​ពេល​នេះ ប៉ា​ព្យាយាម​ហើយ ទឹក​មួយ​តំណក់​ក៏​មិន​បាន​ចូល​មាត់ ៤​ថ្ងៃ​ហើយ​សាក​ស្រ​ម៉ៃ​មើល ។

យ៉ាងណា តាម​រយៈ​ការ​បញ្ជាក់​ពី​ស្ថានភាព​របស់​នាយ កុយ ពី​ក្រុម​គ្រួសារ​នា​ពេល​នេះ​គេ​បានឃើញ​មហាជន អ្នកគាំទ្រ​ជា​ច្រើន ជា​ពិសេស បណ្តាល​អ្នកសិល្បៈ​ជា​បន្តបន្ទាប់ បាន​ចូលរួម​ជូនពរ​ឲ្យ​តារា​កំប្លែង​ជើង​ចាស់​រូប​នេះ​ឆាប់​បានជា​សះស្បើយ និង​អាច​វិល​មក​រក​ការ​សម្តែង​ជា​ធម្មតា​ឡើង​វិញ ក្នុង​ពេល​ឆាប់​ៗនេះ ។

ជា​កាត​កត់សម្គាល់ មហាជន ជា​ពិសេស បណ្តា​អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​បានឃើញ​តារា​កំប្លែង​នាយ​កុយ បង្ហោះ​រូបភាព​ដេក​នៅ​លើ​គ្រែ​ដោយសារ​បញ្ហា​សុខភាព​ហើយ​ក្រុម​គ្រូពេទ្យ​តម្រូវ​អោយ​មានការ​វះកាត់​ភ្លាម ។ ដោយសារ​ស្ថានភាព​បែប​នេះ នាយ កុយ ក៏​បាន​សម្រេច​លុប​ចោល​ការងារ​សម្តែង​ៗ និង​សុំ​ការ​អភ័យទោស​ចំពោះ​ម្ចាស់​កម្មវិធី​ដែល​បាន​ជួល​លោក​ផងដែរ ។

ដោយឡែក បើ​យោង​តាម​សំ​ណេ​រ​នៃ​ការ​ឆ្លើយ​តប​ដោយ​ខំ​មិន​របស់​តារា​កំប្លែង​អ្នក​នាង លាភ ជាមួយ​មហាជន​ដែល​បាន​សាកសួរ​នោះ​បាន​បញ្ជាក់​ថា តារា​កំប្លែង​នាយ កុយ មាន​ជំងឺ​ដុះ​សាច់​ក្នុង​ក្រពះ ដែល​គ្រូពេទ្យ​តម្រូវ​អោយ​វះកាត់​ជា​បន្ទាន់ ។ ដៃគូ​កំប្លែង​ចាស់វស្សា និង​ដ៏​សាក​សមជា​មួយ​នាយ កុយ គឺ​នាយ ក្រឹម បាន​បង្ហោះ​សំ​ណេ​រលើ​បណ្តាញ​សង្គម​ថា ជូនពរ​សំលាញ់​កុយ​ឆាប់​ជា​សះស្បើយ នឹង​វិល​មក​ជួប​គ្នា​លើ​ឆាក​បា​យ័ន្ត តន្ត្រី​ស្រុកស្រែ ដើម្បី​កំដរ​អារម្មណ៍​សប្បាយ​ៗ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង អោយ​លោក​សប្បាយ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ