ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ ចរណៃ សារភាពមានម្ចាស់ចិត្ត តែមិនទាន់មានគម្រោងចូលរោងការ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាសម្តែងក្បាច់គុន ពេជ្រ ចរណៃ បានសារភាពដោយឥតលាក់លៀមថា បច្ចុប្បន្ននាងមានម្ចាស់ចិត្តហើយ ដោយកំពុងស្ថិតក្នុងដំណាក់កាលមើលចិត្តគ្នា ខណះពេលគម្រោងចូលរោងការនៅមិនទាន់នៅឡើយទេ ។…

រាជធានីភ្នំពេញ ៖ តារាសម្តែងក្បាច់គុន ពេជ្រ ចរណៃ បានសារភាពដោយឥតលាក់លៀមថា បច្ចុប្បន្ននាងមានម្ចាស់ចិត្តហើយ ដោយកំពុងស្ថិតក្នុងដំណាក់កាលមើលចិត្តគ្នា ខណះពេលគម្រោងចូលរោងការនៅមិនទាន់នៅឡើយទេ ។

តាមរយះបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងស្រុកមួយ ពេជ្រ ចរណៃ បានលើកឡើងថា កន្លងមកនាងកម្រនឹងបើកបង្ហាញរឿងស្នហាជាសាធារណះឡើយ ប្រសិនបើស្ថិតក្នុងដំណាក់កាលមើលចិត្តគ្នានោះ ។ ប៉ុន្តែបើសិននាងគិតថា ច្បាស់លាស់ហើយនោះនាងក៏មិនខ្លាចនឹងបង្ហាញអោយគេដឹងនោះឡើយ ។

ពេជ្រ ចរណៃ បញ្ជាក់ថា បច្ចុប្បន្ននាងក៏មានបុរសម្នាក់តាមស្រឡាញ់រូបនាងអស់ពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែបុរសរូបនោះទើបសារភាពប្រាប់នាងក្នុងពេលថ្មីៗនេះប៉ុណ្ណោះ ។

នាងថា គាត់ស្រឡាញ់ខ្ញុំ៣ទៅ៤ឆ្នាំហើយ ហើយគាត់បានសារភាពប្រាប់ខ្ញុំ និងបានណែនាំខ្ញុំប្រាប់ទៅក្រុមគ្រួសាររបស់គាត់ ហើយគាត់បានប្រាប់ថានឹងចូលស្តីដណ្តឹងប្រសិននាងយល់ព្រម ។
យ៉ាងណារហូតមកទល់នាពេលនេះនាងនៅមិនទាន់ឆ្លើយតបជាវិជ្ជមានណាមួយសម្រាប់ការយល់ព្រមរៀបការនៅឡើយទេ ព្រោះនាងត្រូវការមើលចិត្តគ្នាជាមុនសិន ។

នាងបន្តថា ចាប់តាំងពីស្គាល់គ្នាមកនាង និងបុរសរូបនោះបានចំណាយពេលមើលចិត្តគ្នារយះប្រមាណ១ឆ្នាំហើយ ប៉ុន្តែនាងនៅមិនទាន់អាចថាយល់ព្រមនៅឡើយទេ ព្រោះអ្វីៗហាក់ភ្លាមៗពេក ។

ចរណៃ បន្ថែមថា ការមិនទាន់យល់ព្រមនេះមិនមែនថាគាត់មិនល្អនោះទេ ពោលគាត់គឺជាមនុស្សល្អ ដែលធ្វើអោយនាងមិនអាចរកកន្លែងណាអាចប្រកែកបាន ប៉ុន្តែដោយសារតែនាងមានបន្ទុកជួយទំនុកបម្រុងម្តាយនៅជាប់ខ្លួន ហេតុនេះនាងចង់យកពេលរកលុយអោយបានច្រើនជាងនេះ សិន។
បើតាម ពេជ្រ ចរណៃ បុរសដែលជាគូស្នេហ៍របស់នាងនាពេលនេះគឺមិនមែនស្ថិតក្នុងចង្កោមអ្នកសិល្បះដូចគ្នានោះឡើយ ពោលគឺជាអ្នករកសុី និងមានក្រុមគ្រួសាររស់នៅសហរដ្ឋអាមេរិកទាំងអស់ ។

នាងថា បន្ទាប់ពីគាត់សុំស្រឡាញ់ខ្ញុំហើយនោះ គាត់មិនបានចេញទៅរស់នៅអាមេរិកជាមួយគ្រួសារនោះឡើយ ដោយគាត់បន្តនៅស្រុកខ្មែរ ហើយនៅជួយគ្រប់គ្រងហាងកាត់សក់អោយនាងថែមទៀតផង ព្រោះគាត់ក៏មានជំនាញ និងជាគ្រូបង្រៀនកាត់សក់ផងដែរ ។

នាងបញ្ជាក់ថា សេចក្តីស្រឡាញ់របស់នាងចំពោះគាត់ គឺមិនមែនស្ថិតទៅលើទ្រព្យសម្បត្តិនោះឡើយ ប៉ុន្តែនាងមើលឃើញពីតស៊ូ ប្រឹងប្រែងរបស់គាត់ ហើយចំណុចនេះវាក៏ដូចគ្នាជាមួយនាងដែរ ។

ទោះជាយ៉ាងណា ក្រោយពីមានទំនាក់ទំនងជាមួយគ្នាមួយរយះនេះមក នាងក៏នៅមិនទាន់អាចកំណត់បាននៅឡើយទេថា ពួកនាងអាចនឹងចូលរោងការនៅពេលណាមួយនោះ ព្រោះនាងចង់បន្តមើលចិត្តគូស្នេហ៍របស់នាង ដោយសារនាងចង់ដឹងថា គូស្នេហ៍របស់នាងអាចធ្វើបានដូចអ្វីដែលបាននិយាយនោះឫអត់ បើទោះបីជាគូស្នេហ៍របស់នាងមានចំណុចល្អច្រើនក៏ដោយ ។

ទោះជាយ៉ាងណានាងថា ប្រសិនបើអ្វីៗកាន់តែល្អ និងរលូនទៅមុខបែបនេះ មង្គលការរបស់នាងនឹងអាចកើតមានឆាប់ៗនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ