រាជធានីភ្នំពេញ ៖ សាលាសង្កាត់ ស្ទឹងមានជ័យ បានប្រកាសនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ឃាត់បានមធ្យោបាយបញ្ច្រាស ម៉ូតូចំនួន១៥គ្រឿង យកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ រង់ចាំចំណាត់ការជំនាញបន្ដ ។

សាលាសង្កាត់ ស្ទឹងមានជ័យ បានបញ្ជាក់ថា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៦និង៣០នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំង គណបញ្ជាការឯកភាពខណ្ឌមានជ័យ និង សង្កាត់ស្ទឹងមានជ័យទី១ ដឹកនាំដោយ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានធ្វើការអនុវត្តន៍ច្បាប់ចរាចរណ៍ចំពោះអ្នកជិះបញ្ច្រាសទិស នៅលើកំណាត់ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ។

ជាលទ្ធផល ឃាត់បានមធ្យោបាយបញ្ច្រាស មានម៉ូតូចំនួន១៥គ្រឿង យកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ រង់ចាំចំណាត់ការជំនាញបន្ដ ។ ការអនុវត្តន៍ចប់សព្វគ្រប់នៅវេលាម៉ោង០៨ និង០០នាទី ថ្ងៃខែឆ្នាំដដែល ៕




<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ