ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយកដ្ឋាន​ភាពយន្ត​នឹង​ចូល​សម្របសម្រួល​ ​វិវាទ​​​រវាង​អ្នកសិល្បៈ​ និង​ផលិតករ​

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ ​លោក ប៉ុក បូ​រក្ស បាន​អះអាង​ថា ខាង​នាយកដ្ឋាន​របស់​លោក​នឹង​ចូលរួម​ដោះស្រាយ​សម្របសម្រួល​ជុំវិញ​វិវាទ​រឿង​លុយ​ជំពាក់​រវាង​អ្នកសិល្បៈ និង​ផលិតករ​មួយ​ចំនួន…

រាជធានីភ្នំពេញ ៖ ប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ ​លោក ប៉ុក បូ​រក្ស បាន​អះអាង​ថា ខាង​នាយកដ្ឋាន​របស់​លោក​នឹង​ចូលរួម​ដោះស្រាយ​សម្របសម្រួល​ជុំវិញ​វិវាទ​រឿង​លុយ​ជំពាក់​រវាង​អ្នកសិល្បៈ និង​ផលិតករ​មួយ​ចំនួន ក្នុង​ករណី​ដែល​មាន​សំណើរ​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ។

លោក ប៉ុក បូ​រក្ស បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា ក្នុង​រយៈ​ពេល​ថ្មី​ៗ​នេះ ​លោក​ក៏​បានឃើញ​ពី​ការ​ផ្សព្វផ្សាយ​ជុំវិញ​រឿង​នេះ​ដែរ ប៉ុន្តែ​ជា​ផ្លូវការ​លោក​នៅ​មិន​ទាន់​បាន​ទទួល​ពី​ការ​រំ​លោទ​កិច្ច​សន្យា​​នោះ​យ៉ាងដូចម្តេច ហើយពី​ផលិតករ​ណា​ឲ្យ​បាន​ច្បាស់លាស់ ហេតុ​ដូចនេះ ​លោក​មិន​ទាន់​មាន​ព័ត៌មាន​ជាក់លាក់ ដើម្បី​ចូលខ្លួន​ជួយ​សម្របសម្រួល​នោះ​ឡើយ ។

លោក​បញ្ជាក់​ថា ក្នុង​នាម​ នាយកដ្ឋាន​យើង​អាច​ធ្វើការ​សម្របសម្រួល​បាន ក្នុង​ករណី​ដែល​មាន​សំណើពី​ខាង​ពួក​គាត់​មក ប៉ុន្តែ​ករណី​នេះ​ ​គឺជា​ករណី​នៃ​កិច្ចសន្យា​រវាង​បុគ្គល​ទាំង​ពីរ​ពោល​រវាង​ផលិតករ និង​អ្នកសិល្បៈ ។

លោក​ថា ក្នុង​នាម​ប្រធាន​នាយកដ្ឋាន ខ្ញុំ​អាច​ធ្វើការ​សម្របសម្រួល​បាន ដោយ​ពិនិត្យ​ទៅ​លើ​កិច្ចសន្យា​រវាង​ភាគី​ទាំង​សងខាង តែ​ដោយឡែក​ផ្លូវច្បាប់​លើ​កិច្ចសន្យា​គឺ​គាត់​អាច​ធ្វើការ​ប្តឹង​ទៅ​តាម​នីតិវិធី​តុលា​នោះ​ជា​រឿង​ផ្សេង​ទៀត ។

យ៉ាងណា ​បើ​តាម​លោក ប៉ុក បូ​រក្ស ប្រសិនបើ​មាន​សំណើរ​មក​កាន់​រូប​លោកនោះ ​លោក​នឹង​ពិនិត្យ​លើ​សំណើរ​នោះ​ថា​តើ​រឿងហេតុ​នេះ ​វា​កើតឡើង​យ៉ាងដូចម្តេច​រវាង​ផលិតករ និង​តារា​សម្តែង​ដែល​ពួក​គាត់​ជា​ជន​រង​គ្រោះ ។ លោក​នឹង​ពិនិត្យ​មើល​ថា​តើ​វា​កើតឡើង​ដោយសារ​អ្វី មាន​កុងត្រា​យ៉ាង​ម្តេច ហើយ​ផលិតកម្ម​ដែល​គាត់​ធ្វើការ​ជាមួយនឹង​វា​ស្របច្បាប់​ឬ​យ៉ាងណា ដូច្នេះ​ ប្រសិនបើ​យើង​ពិនិត្យ​លើ​ឯកសារ​នោះ​គ្រប់គ្រាន់ យើង​អាច​នឹង​ចូលរួម​ត្រឹម​សម្របសម្រួល ។

លោក​បញ្ជាក់​ថា ក្នុង​ករណី​ដែល​ផលិតកម្ម​នោះ​បាន​ចុះបញ្ជី​ត្រឹមត្រូវ​លោក​អាច​នឹង​កោះហៅ​ម្ចាស់​ផលិតកម្ម​នោះ​មក​ដោះស្រាយ ប៉ុន្តែ​បើ​ផលិតករ ឬ​ម្ចាស់​ផលិតកម្ម​នោះ​មិន​បាន​ចុះបញ្ជី​នៅ​ខាង​លោក ឬ​ក៏​ជា​ផលិតករ​ដែល​មិន​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​នោះ ខាង​លោក​ក៏​មិន​មាន​នីតិវិធី​ណា​នៅ​ក្នុង​ការ​កោះហៅ​ឡើយ ព្រោះ​វា​មិនមែន​ស្ថិត​ត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​លោក ។

ជា​ការ​កត់សម្គាល់ ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ដែរ​ កន្លង​មក​តារា​សម្តែង​ដែល​ជន​រង​គ្រោះ​អ្នកស្រី
រ៉េ​ត រ៉ូ​ស បាន​អះអាង​ថា រឿង​ផលិតករ​ជំពាក់​លុយ​ថត​នេះ អ្នកស្រី​បាន​សុំ​ទៅ​ខាង​សមាគម​ន៍​ដែរ​តាម​រយៈ​លោក​សុវណ្ណ​មក​រា ប៉ុន្តែ​មិន​ទាន់​មានការ​ឆ្លើយ​តប​ណាមួយ​នៅឡើយ​ទេរ​ហូត​ដល់​ពេល​នេះ ។

ចំណែក​តារា​សម្តែង​រង​គ្រោះ​ម្នាក់​ដែរ​គឺ​អ្នក​នាង ភី​យ៉ា ក៏​បាន​អះអាង​ដែរ​ថា បញ្ហា​នេះ​អ្នក​នាង​ក៏​ដូច​អ្នកសិល្បៈ​មួយ​ចំនួន​ទៀត​ដែរ គឺ​នៅ​មិន​ទាន់​លើក​ឡើង​ទៅ​កាន់​ប្រធាន​សមាគម​សិល្បៈករ​នៅឡើយ​ទេ ដោយសារ​សមាគម​មាន​ការងារ​មមាញឹក​ច្រើន ។

យ៉ាងណា​ បើ​តាម​អ្នក​នាង ភី​យ៉ា នាង​នឹង​លើក​ឡើង​ពី​បញ្ហា​នេះ​ទៅ​កាន់​លោក​ជំទាវ​ជា​ប្រធាន​សមាគម​សិល្បៈ​ខ្មែរ​ឲ្យ​បានដឹង ក្នុង​ពេល​ដែល​នាង​មានឱកាស​បាន​ជួប​ប្រជុំ ឬ​បាន​ជួប​ដោយ​ផ្ទាល់​ជាមួយ​លោក​ជំទាវ​ប្រធាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ