ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាសម្តែងជើងចាស់ ផ្តាំ​អ្នក​សិ​ល្បៈ​ជំនាន់​ក្រោយ ​គួរ​​ប្រុង​ប្រយ័ត្ន​រឿង​ផលិតករ​កេងប្រវ័ញ្ច

6 ម៉ោង មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​ជើង​ចាស់​អ្នក​នាង រ៉េ​ត រ៉ូ​ស បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​អ្នកសិល្បៈ​ជំនាន់​ក្រោយ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ពេលវេលា​នៅ​ក្នុង​ការ​ថត ដោយ​ធ្វើ​យ៉ាងណា​កុំអោយ​មានការ​កេងប្រវ័ញ្ច​ពី​ផលិតករ​មួយ​ចំនួន ។ ការ​លើក​ឡើង​ខាងលើ​ពី​អ្នក​នាង រ៉េ​ត រ៉ូ​ស…

​រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​ជើង​ចាស់​អ្នក​នាង រ៉េ​ត រ៉ូ​ស បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​អ្នកសិល្បៈ​ជំនាន់​ក្រោយ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ពេលវេលា​នៅ​ក្នុង​ការ​ថត ដោយ​ធ្វើ​យ៉ាងណា​កុំអោយ​មានការ​កេងប្រវ័ញ្ច​ពី​ផលិតករ​មួយ​ចំនួន ។

ការ​លើក​ឡើង​ខាងលើ​ពី​អ្នក​នាង រ៉េ​ត រ៉ូ​ស នា​ពេល​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​នាង​បាន​ពើបប្រទះ​នូវ​បញ្ហា​មួយ​នេះ​រួច​ហើយ និង​មិន​មាន​ដំណោះ​សម​ស្រប​ណាមួយ​ឡើយ ។ អ្នក​នាង រ៉េ​ត រ៉ូ​ស បាន​លើក​ឡើង​តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា សូម​ផ្ដាំ​ដល់​បងប្អូន​សិល្បករ​ពេល​ដែល​ទទួល​គេ​ថត​ត្រូវ​សួរ​ឱ្យ​ច្បាស់​ពី​ពេលវេលា​កុំ​ឲ្យ​ខកចិត្ត​ដូច​ខ្ញុំ ។

អ្នក​នាង​បញ្ជាក់​ថា ផលិតករ​មួយ​ចំនួន​តូច​កេងប្រវ័ញ្ច​លើ​កម្លាំង​ញើស​ឈាម​តួ​ចាស់​ៗ​ខ្លាំង​ណាស់ ឱ្យ​យើង​ទៅ​ដល់ទី​តាំង​ម៉ោង 7 និង​30​ព្រឹក ថត​រហូត​ដល់​ស្អែក​ឡើង​ម៉ោង​6:00 ព្រឹក​វិញ​បាន​ចប់​។ សុំ​សួរ​មតិ​បងប្អូន​បន្តិច តើ​ការ​គិតលុយ​ឲ្យ​តែ​មួយ​ថ្ងៃ​ត្រឹមត្រូវ​ដែរ​ទេ សូម​ខំ​មិន​គាំ​ម្នាក់​មួយ​មក តែ​ខ្ញុំ​បាន​ប្រាប់​ថា​ខ្ញុំ​សុំ​គិត​2​ថ្ងៃ តែ​ខាង​ផលិតកម្ម​នៅ​តែ​គិត​ឲ្យ​១​ថ្ងៃ ដូច​ជា​បំបាក់ទឹកចិត្ត​យាយ​ចាស់​តា​ចាស់​ពេក​ហើយ ។

អ្នក​នាង​បន្ត​ថា ពេល​តួ​ចាស់​ៗ គេ​មិន​ហៅ​ថត​កាន់តែ​ក្រ​គ្មាន​លុយ​ទិញ​ថ្នាំ បែរជា​និយាយ​បែប​មើលងាយ​ថា ចាស់​ៗ​សុំ​តែ​ជំនួយ ចុះ​ពេល​ដែល​ហៅ​គាត់​ថត​មួយ​រឿង​មាន​ប៉ុន្មាន​ថ្ងៃ? ហើយ​មួយ​ថ្ងៃ​ឲ្យ​គាត់​ប៉ុន្មាន​ដែរ? នេះ​ហើយ​ជា​ហេតុផល​ដែល​តួ​ចាស់​ដូច​ខ្ញុំ​កាន់តែ​ក្រ ។

អ្នក​នាង រ៉េ​ត រ៉ូ​ស ក៏​បាន​លើក​ឡើង​ចំ​ៗ​ទៅ​កាន់​ផលិតកម្ម​មួយ​ថា (Angkor Film )​អង្គរ​ហ្វី​ម​សុំ​សន្យា​ថា នឹង​ផលិត​រឿង​អប់រំ​ល្អ​ៗ​ដូច​ជា ៖
១-​រឿង​ដណ្ដើម​ហុងស៊ុយ
២-​រឿង​អ្នកក្រ ភាគ​ទី ១ និង​ភាគ​ទី ២
៣-​រឿង​ធ្វើបុណ្យ​ទាន់​ខែភ្លឺ ។

យើង​ទើបតែ​ថត​ចប់ (​រឿង​លុយ​សែន​) ហើយ​អង្គរ​ហ្វី​ម​ក៏​សន្យា​ថា មិន​ជំពាក់​លុយ​តួ មិន​គេង​ប្រវ័ញ្ច​លើ​ម៉ោង​តួ ក្រុម​ខ្ញុំ​ធ្វើ​ទៅ​តាម​លទ្ធភាព បើ​មិន​មាន​លុយ​សម្រាប់​ចាយ​ឲ្យ​តួ​គឺ​សុំ​ឱ្យ​តួ​ជួយ​ថត​ត្រង់​ៗ​តែ​ម្ដង សម្ដី​ពិត​និយាយ​ពិត​ធ្វើ​ពិត​ពី​នាង​ខ្ញុំ រ៉េ​ត រ៉ូ​ស និង​ប្អូន​ៗ​ក្រុមការងារ ។

ជា​ការ​កត់សម្គាល់​នេះ មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​តារា​សម្តែង​អ្នក​នាង រ៉េ​ត រ៉ូ​ស បាន​ទម្លាយ​នូវ​រឿងអាស្រូវ​មួយ​ចំនួន​ដែល​បាន​កើត​នៅ​ក្នុង​ពិភព​សិ​ល្បះ​ខ្មែរ​។ កន្លង​មក តារា​រូប​នេះ​ក៏​ធ្លាប់​បាន​លើក​ឡើង​បញ្ហា​មួយ​ដែល​បាន​កើតឡើង​លើ​រូប​នាង និង​អ្នកសិល្បៈ​មួយ​ចំនួន​ទៀត ពាក់ព័ន្ធ​ការ​ថត​ចប់​ហើយ មិន​ទូទាត់​លុយ​តាម​ការ​កំណត់​។

អ្នក​នាង​បាន​លើក​ឡើង​តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា រឿង​ថត​តាំងពី​ថ្ងៃ​ទី​10 ខែ​10 មក​ដល់​ថ្ងៃនេះ ហើយ​រឿង​ចាក់​បញ្ចាំង​ចង់​ចប់​ហើយ​នៅឡើយ​តែ​លុយ​មិន​បើក​ឱ្យ នេះ​ហើយ​ជា​មូលហេតុ​ដែល​តួ​ចាស់​ៗ​ឈឺ​អត់​មាន​លុយ​ទិញ​ថ្នាំ អត់​លុយ​ឱ្យ​ថ្លៃ​ឈ្នួល​ផ្ទះ ពេល​ខ្លះ​ត្រូវ​ម្ចាស់ផ្ទះ​ដេញ​ចេញ​កុំ​ឆ្ងល់​ទៀត​។

អ្នក​នាង​បញ្ជាក់​ថា ពេល​ពេល​ហៅ​យើង​ថត​និយាយ​ស្រួល​ណាស់ មិន​ឱ្យ​យូរ​ទេ អ្នក​ម្ដាយ​លើក​ហ្នឹង​តែ​ពេល​ថត​ចប់​ជួយ​ហើយ​ឆាត​ទៅ​សុំ​បើក​លុយ​មិន​មើល​ឆាត​យើង​ផង ចរិត​ធូរ​ថ្លៃ​មែន​។
នាង​ថា កុំ​ឆ្ងល់​ថា ហេតុ​អី​តួកុន​ចាស់​ៗ​កាន់តែ​ក្រ​នេះ ហើយ​ជា​មូលហេតុ​។ ខ្ញុំ​មិន​ចង់​និយាយ​ទេ​តិច​ទៀត​ដឹង​ហើយ​ចេះ​តែ​កេងប្រវ័ញ្ច​កម្លាំង​ញើស​ឈាម​មនុស្ស​ចាស់​ទៅ​កើត​អត់​ខ្លាច​ចុះ​នរក​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ