ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួ​ស វី​ហ្សា រង់ចាំ​បុគ្គលិក​ដែល​លួច​លុយ​សង​វិញ​តាម​កិច្ចសន្យា​

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត បុគ្គលិក​ដែល​បាន​លួច​លុយ​ពី​ក្រុមហ៊ុន​របស់​តារាចម្រៀង​អ្នក​នាង សួ​សវី​ហ្សា រាប់​ពាន់​ដុល្លារ​នោះ​បាន​ចូលខ្លួន​ធ្វើ​កិច្ចសន្យា​យល់ព្រម​សង​លុយ​ទាំងអស់​មក​កាន់​រូប​នាង​វិញខណៈ​ពេល​ដែល​នាង​កំពុង​រង់ចាំ​មើល​ដល់​ថ្ងៃ​កំណត់ នៅ​មុន​ពេល​ដែល​នាង​នឹង​ចាត់​វិធានការ​តាម​ផ្លូវច្បាប់ ដោយ​មិន​មានការ​លើកលែង ។ តាម​ការ​អះអាង​ពី​តារា​ស្រី​រូប​នេះ​បាន​បញ្ជាក់​ថា…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត បុគ្គលិក​ដែល​បាន​លួច​លុយ​ពី​ក្រុមហ៊ុន​របស់​តារាចម្រៀង​អ្នក​នាង សួ​សវី​ហ្សា រាប់​ពាន់​ដុល្លារ​នោះ​បាន​ចូលខ្លួន​ធ្វើ​កិច្ចសន្យា​យល់ព្រម​សង​លុយ​ទាំងអស់​មក​កាន់​រូប​នាង​វិញខណៈ​ពេល​ដែល​នាង​កំពុង​រង់ចាំ​មើល​ដល់​ថ្ងៃ​កំណត់ នៅ​មុន​ពេល​ដែល​នាង​នឹង​ចាត់​វិធានការ​តាម​ផ្លូវច្បាប់ ដោយ​មិន​មានការ​លើកលែង ។

តាម​ការ​អះអាង​ពី​តារា​ស្រី​រូប​នេះ​បាន​បញ្ជាក់​ថា បុគ្គលិក​ក្រុមហ៊ុន​របស់​នាង​បាន​ធ្វើ​កិច្ចសន្យា​ថា នឹង​ធ្វើការ​សង​លុយ​គ្រប់​ចំនួន​មក​ឲ្យ​នាង​វិញ នៅ​ក្នុង​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៥ បន្ទាប់​ពី​នាង​បាន​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដោយ​សំអាង​នាង​មាន​ភស្តុ​តាង​គ្រប់គ្រាន់​រួច​ហើយ ។
តាម​រយៈ​បណ្តាញ​សង្គម​អ្នក​នាង សួ​ស វី​ហ្សា បាន​លើក​ឡើង​ថា បុគ្គលិក​ដែល​បាន​លួច​លុយ​ខ្ញុំ ជិត​6K$ បាន​ធ្វើ​កិច្ចសន្យា​ថា នឹង​សង​លុយ​វិញ​គ្រប់​ចំនួន​នា​ថ្ងៃ​ទី​12.01.2025​ខាង​មុខ​នេះ អ​ញ្ចឹ​ង​ចាំ​អ៊ុត​មើល​ទាំងអស់​គ្នា សូ​ម្បី​បង​ៗ​ប៉ូលិស​ក៏​កំពុង​រង់ចាំ​ដូច​គ្នា ។

អ្នក​នាង​បញ្ជាក់​ថា 😊​ពី​ពេល​នេះ លែង​មាន​មនោសញ្ចេតនា​ជាមួយ​អ្នក​ណា​ផ្តេសផ្តាស់​ទៀត​ហើយ មនុស្ស​ណា​ក្បត់ គឺ​បញ្ជូន​អោយ​ច្បាប់​ជា​អ្នកចាត់ការ​ចុះ ។

ជា​ការ​កត់សម្គាល់ ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ កន្លង​ទៅ​ថ្មី​ៗ តារាចម្រៀង​អ្នក​នាង សួ​ស វី​ហ្សា បាន​បង្ហោះ​សំ​ណេ​រ​ខ្លី​មួយ​លើ​បណ្តាញ​សង្គម​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា ញ​រ័​សាច់​ណាស់ កំពុង​ប្រមូល​ភស្តុ​តាង​បន្ថែម ។ នាង​បញ្ជាក់​ថា «​ខ្ញុំ​ចាប់​បាន​បុគ្គលិក​លួច​លុយ​ក្រុមហ៊ុន​របស់ខ្ញុំ ដំបូង​ញ៉ែ​ត​ៗ​មិន​សារភាព​ទេ តែ​ពេល​ប្រមូល​ភ​ស្ភុ​តាង​បាន​គ្រប់គ្រាន់​គាត់​ក៏​ព្រម​សារភាព វា​បន្លំ​ទាំង​QR​ក្រុមហ៊ុន មិន​ដាក់​អីវ៉ាន់​អោយ​ភ្ញៀវ បោក​ភ្ញៀវ​បំផ្លាញ​កិត្តិយស​ប្តី​ប្រពន្ធ​ខ្ញុំ​» ។

ដោយឡែក ស្វាមី​របស់ សួ​ស វី​ហ្សា ក៏​បាន​បញ្ចេញ​សំ​ណេ​រលើ​បណ្តាញ​សង្គម​ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ​ថា បាន​ថៅកែ​ដូច​ពីរ​នាក់​ប្តី​ប្រពន្ធ​ខ្ញុំ​ហើយ ថែម​ទាំង​មានចិត្ត​បុណ្យ ចិត្តល្អ ជួយ​គ្រប់ពេល ហុច​លុយ​អោយ​ចាយ​ពេញ​ៗ​ដៃ និង​ស្រលាញ់​រាប់អាន​ដូច​បងប្អូន តែ​សហាវ​ណាស់​ហ៊ាន​លួច​លុយ​ក្រុមហ៊ុន ហើយ​គិត​ថា​ថៅកែ​មិនដឹង​រឿង ល្ងង់​ជាង​ខ្លួន​មែន​ទេ ។ នេះ​បាន​ថា អំពើ​ល្អ​រមែង​ជួប​រឿង​ល្អ សាង​អាក្រក់​បាន​ផល​អាក្រក់ ប្តី​ប្រពន្ធ​ខ្ញុំ​ពិតជា​ស្តាយ​ទឹកចិត្ត​ណាស់ បាត់​លុយ​មិន​សំខាន់​ទេ តែ​អ្វី​សំខាន់​គឺ​បាត់​ទំនុកចិត្ត និង​ក្តី​ស្រលាញ់​។

លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ពេល​នេះ​ក្រុមហ៊ុន កំពុង​មាន​វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​បុគលិក​រូប​នោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ