ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កា​រស​សើរ​! ល្អ ហួស ជ​ម្នះ​ភាព​ត្រជាក់​ខ្លាំង​ប្រឹង​​សម្តែង​របាំ​អប្សរា​ខ្មែរលើ​ផ្ទាំង​ទឹកកក​​​

1 ថ្ងៃ មុន

មហាជន ជា​ពិសេស​ បណ្តា​អ្នកលេង​បណ្តាញ​សង្គម​ជា​ច្រើន​បាន​សម្តែង​មោទនភាព និង​កោត​ស​សើរ​យ៉ាង​ខ្លាំង​ទៅ​កាន់​ល្អ​ហួស ដែល​បាន​ព្យាយាម​ជ​ម្នះ​នូវ​ភាព​ត្រជាក់​ខ្លាំង ប្រឹង​សម្តែង​ និង​បង្ហាញ​ពីរបាំ​អប្សរា​ខ្មែរ​ឲ្យ​បរទេស​បាន​ស្គាល់​នៅ​លើ​ផ្ទាំង​ទឹកកក​នៅ​ក្នុង​ខេត្ត​មួយ​នា​ឯ​ប្រទេស​ចិន ។ ល្អ ហួស…

មហាជន ជា​ពិសេស​ បណ្តា​អ្នកលេង​បណ្តាញ​សង្គម​ជា​ច្រើន​បាន​សម្តែង​មោទនភាព និង​កោត​ស​សើរ​យ៉ាង​ខ្លាំង​ទៅ​កាន់​ល្អ​ហួស ដែល​បាន​ព្យាយាម​ជ​ម្នះ​នូវ​ភាព​ត្រជាក់​ខ្លាំង ប្រឹង​សម្តែង​ និង​បង្ហាញ​ពីរបាំ​អប្សរា​ខ្មែរ​ឲ្យ​បរទេស​បាន​ស្គាល់​នៅ​លើ​ផ្ទាំង​ទឹកកក​នៅ​ក្នុង​ខេត្ត​មួយ​នា​ឯ​ប្រទេស
​ចិន ។

ល្អ ហួស បាន​បង្ហាញ​រូបភាព​ជា​បន្តបន្ទាប់​លើ​បណ្តាញ​សង្គម​ ស្តី​ពី​សកម្មភាព​របស់​ខ្លួន​មុន និង​ក្រោយ​ការ​សម្តែង​របាំ​អប្សរា​នៅ​ទីកន្លែង​មួយ​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ខ្លាំង ​រហូត​ដក​សូន្យ​ក្នុង​ប្រទេស​ចិន ជាទី​ដែល​នាង​ត្រូវ​បាន​អញ្ជើញ​ដោយ​រដ្ឋបាល​ខេត្ត​ហាឡ​ប៊ិ​ន ប្រទេស​ចិន ដើម្បី​បង្ហាញ​វប្បធម៌​កម្ពុជា និង​ចូលរួម​ការ​ប្រគំ​តន្ត្រី​នៅ​ទីនោះ ។

តាម​រយៈ​សកម្មភាព​នេះ ល្អ ហួស ត្រូវ​បាន​គេ​មើលឃើញ​ថា នាង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ជា​ពិសេស​ ការ​អត់ធ្មត់​ចំពោះ​អាកាសធាតុ​ដ៏​ត្រជាក់​ខ្លាំង ដើម្បី​សម្តែង​របាំ​អប្សរា​រហូត​ដល់​ចប់​ប្រកបដោយ​ភាព​ជោគជ័យ នៅ​ពីមុខ​ផ្ទាំង​ទឹកកក​ដែល​ត្រូវ​បាន​គេ​ឆ្លាក់​ជា​រូប​ប្រាសាទបាយ័ន ។

ជាមួយនឹង​ការ​បង្ហាញ​រូបភាព​នៃ​ការ​សម្តែង​របាំ​អប្សរា​នៅ​លើ​បណ្តាញ​សង្គម​នោះ ល្អ ហួស ក៏​បាន​ភ្ជាប់​ជាមួយ​សំ​ណេ​រថា អប្សរា​សក់ខ្មៅ កំពុង​បង្ហាញខ្លួន​នៅ​លើ​ផ្ទាំង​ទឹកកក​នៅ​ឯ​ប្រទេស​ចិន ផ្ការំដួល​មួយ​ទង​នេះ​និង​ធ្វើ​អោយ​ប្រទេស​កម្ពុជា​កាន់តែ​មាន​ក្លិនក្រអូប ទោះបីជា​ត្រជាក់​យ៉ាងណា ក៏​កូនស្រី​កម្ពុជា អាច​ស៊ូ​បាន ទាំង​ស្នាមញញឹម 😊 « របាំ​អប្សរា » ឧបសគ្គ​មិន​ឈ្នះ​ការ​ព្យាយាម កូនស្រី​កម្ពុជា​អាច​ធ្វើ​បាន ។

សូម​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា សម្រាប់​ការ​គាំទ្រ​ក្នុង​ការ​ផ្សព្វផ្សាយ​វប្ប​ធ​ម៍​ខ្មែរ​នៅ​ប្រទេស​ចិន នាង​ខ្ញុំ​ពិតជា​រំភើប និង​មាន​មោទនភាព​ដែរ​បាន​កើតជា​កូន​ខ្មែរ ។

បើ​តាម​ការ​អះអាង​ពី​ក្រុម​គ្រួ​សារបាន​បញ្ជាក់​ថា អំឡុង​ពេល​សម្តែង​នៅ​ទីនោះ ល្អ ហួស ពិតជា​មានការ​ខិតខំ និង​ព្យាយាម​យ៉ាង​ខ្លាំង​ដោយ​ជម្នះ​ភាព​ដ៏​ត្រជាក់​ខ្លាំង​សម្រាប់​ការ​សម​មុន​សម្តែង និង​ពេល​សម្តែង ។ ក្រោយ​ការ​សម្តែង​ចប់ ល្អ ហួស ស្ទើរ​ទ្រាំ​មិន​បាន ដោយសារ​ភាព​ត្រជាក់​នោះ​បាន​ធ្វើ​ឲ្យ​នាង​ស្ពឹក​អស់ដៃ​ជើង និង​ច្រមុះ ប៉ុន្តែ​នាង​ក៏​នៅ​តែ​ធ្វើ​បាន​ល្អ ដើម្បី​បំពេញ​ក្តី​ស្រមៃ​របស់​នាង ។

យ៉ាងណា​ ក្រុម​គ្រួ​សារបាន​ធ្វើការ​ថ្លែងអំណរគុណ​ទៅ​ដល់​ក្រុមការងារ​ដែល​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ ល្អ ហួស ដែល​ធ្វើ​ឲ្យ​ការងារ​មួយ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ក្នុង​ពេល​ដែល​ក្រុម​គ្រួសារ​ក៏​មាន​មោទនភាព​ចំពោះ​កូ​ស្រី​ម្នាក់​នេះ​ផង​ដែរ ។

ជា​ការ​កត់សម្គាល់ ​នេះ​ចាត់​ទុក​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​អ្នក​សិ​ល្បៈ​ខ្មែរ​បាន​នំ​យក​ការ​សម្តែង​អប្សរា​ខ្មែរ​នៅ​លើ​ផ្ទាំង​ទឹកកក​បែប​នេះ ពោល​កន្លង​មក​នាដ​ការី សុខ​គា គឹ​ម​លាង ក៏​បាន​សម្តែង និង​ការ​ថត​ជា​អប្សរា​រាំ​លើ​កំពូលភ្នំ​ទឹកកក នៅ​ប្រទេស​ញ៉ូ​វហ្សេលែន​ផង​ដែរ ។

តាម​រយៈ​សកម្មភាព​នេះ សុខ​គា គឹ​ម​លាង បាន​សម្តែង​ក្តី​រំភើប​យ៉ាង​ខ្លាំង ដោយ​នាង​សារ​មាន​បងប្អូន​យើង​គាំទ្រ​ច្រើន និង​បាន​ចែកចាយ​ពេញ​បណ្តាញ​សង្គម ខណៈ​ពេល​ដែល​នាង​មិន​ទាន់​បាន​វិល​មក​ប្រទេស​វិញ​ផង​នោះ ។

ផ្ទាំងទស្សនីយភាព​ដែល​នាង​បាន​ធ្វើ​នេះ​ពិតជា​មាន​ភាព​ល្បីល្បាញ ហើយ​នាង​ពិតជា​មាន​មោទន​ភាព​ជា​ខ្លាំង ដោយ​បាន​ធ្វើ​រឿង​មួយ​នេះ ហើយ​ទទួល​បានការ​លើក​ស​សើរ​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល និង​បងប្អូន​ខ្មែរ​យើង​ជា​ច្រើន ហើយ​រិ​ត​តែ​ពិសេស​ជាង​នេះ​ទៀត​គឺ​នាង​បានឃើញ​រូប​ភាព​របស់​ខ្លួន​ត្រូវ​បាន​បង្ហាញ​តាម​Banner ធំ​ៗ​តាម​ដងផ្លូវ ដែល​នេះ​គឺជា​លើក​ដំបូង​សម្រាប់​នាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ