ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ព្រឹត្តិការណ៏ពិព័រណ៏ម្ហូបខ្មែរ» រយៈពេល៣ថ្ងៃស្វាគមន៏ឆ្នាំថ្មី២០២៥ ទាក់ទាញភ្ញៀវទេសចរ​ជាង​៣៦​ម៉ឺននាក់

11 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង៖ ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិប្រមាណជាង៣៦ម៉ឺននាក់ ដែលមន្ទីរជំនាញអះអាងថា មានការកើនឡើងជាងឆ្នាំមុនៗ បានចូលរួមទស្សនាកម្សាន្តក្នុង«ព្រឹត្តិការណ៏ពិព័រណ៏ម្ហូបខ្មែរ» រយៈពេល០៣ថ្ងៃ ដែលរដ្ឋបាលខេត្តដ៏មានវ័យចំណាស់មួយនេះ រៀបចំធ្វើឡើងចំកណ្ដាលបេះដូង ក្រុងបាត់ដំបង ដើម្បីចូលរួមស្វាគមន៏ឆ្នាំថ្មី…

ខេត្តបាត់ដំបង៖ ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិប្រមាណជាង៣៦ម៉ឺននាក់ ដែលមន្ទីរជំនាញអះអាងថា មានការកើនឡើងជាងឆ្នាំមុនៗ បានចូលរួមទស្សនាកម្សាន្តក្នុង«ព្រឹត្តិការណ៏ពិព័រណ៏ម្ហូបខ្មែរ» រយៈពេល០៣ថ្ងៃ ដែលរដ្ឋបាលខេត្តដ៏មានវ័យចំណាស់មួយនេះ រៀបចំធ្វើឡើងចំកណ្ដាលបេះដូង ក្រុងបាត់ដំបង ដើម្បីចូលរួមស្វាគមន៏ឆ្នាំថ្មី ឆ្នាំសកល ២០២៥ ។

តាមរយៈរបាយការណ៏មន្ទីរទេសចរណ៏ លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធាន នៃមន្ទីរនេះ បានឲ្យដឹងថា ក្នុង «ព្រឹត្តិការណ៏ពិព័រណ៏ម្ហូបខ្មែរ» ដើម្បីចូលរួមស្វាគមន៏ឆ្នាំថ្មី (ឆ្នាំសកល២០២៥) នាដំណាច់ឆ្នាំនេះ មានភ្ញៀវចូលរួមកើនឡើងជាងឆ្នាំមុន២,៩០% បើប្រៀងធៀបទៅនឹងឆ្នាំមុន (២០២៤) ដែលមានរយៈ០៣ដូចគ្នា។ ប៉ុន្តែនៅក្នុងរបាយការណ៏ លោកប្រធានមន្ទីរទេសចរណ៏រូបនេះ មិនបានប្រាប់ពីមូលហេតុ ដែលនាំឲ្យមានការកើនឡើង នៃភ្ញៀវចូលរួមកម្សាន្តក្នុងឪកាសឆ្លងសកលនេះទេ។

«ព្រឹត្តិការណ៏ពិព័រណ៏ម្ហូបខ្មែរ» ជារៀងរាល់ដំណាច់ឆ្នាំសកល រដ្ឋបាលខេត្តបាត់ដំបង រួមជាមួយនឹងមន្ទីរនានាក្រោមវ៉ាទ បានចូលរួមរៀបចំព្រឹត្តិការណ៏នេះឡើងនៅតាមដងវិថីនានា ចំកណ្ដាលក្រុងបាត់ដំបង។ ជាទូទៅព្រឹត្តិការណ៏នេះ រដ្ឋបាលខេត្ត តែងធ្វើឡើងរយៈពេល០៣ថ្ងៃ នាចុងខែធ្នូ (២៩, ៣០, ៣១,ធ្នូ ២០២៤) ។

នៅក្នុងពិព័រណ៏ម្ហូបខ្មែរនេះ ក្រៅពីការដាក់តាំងម្ហូបអាហារ និង នំចំណីខ្មែរ រាប់រយមុខរបស់អ្នកខេត្តបាត់ដំបង គេក៏ឃើញមានការដាក់តាំងលក់ទំនិញគ្រប់ប្រភេទរាប់រយតូបផងដែរ លើដងផ្លូវអមដងស្ទឹងសង្កែ ជាមួយនឹងការប្រគុំតន្រ្តីរបស់ក្រុមហ៊ុនផលិតផលនានាទៀតផង។

លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៏ខេត្ត បាននិយាយនៅក្នុងរបាយការណ៏ថា ក្នុង«ព្រឹត្តិការណ៏ពិព័រណ៏ម្ហូបខ្មែរ» រយៈពេល០៣ថ្ងៃ សម្រាប់ដំណាច់ឆ្នាំ២០២៤ ស្វាគមន៏ឆ្នាំថ្មី ឆ្នាំសកល ២០២៥ ស្ថិតិ​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​កម្សាន្ត​ក្នុងពិធី​អបអរសាទរ ពិធី​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​សកល ឆ្នាំ​២០២៤-២០២៥ នា​ថ្ងៃ​ទី​២៩-៣១ ខែធ្នូ ឆ្នាំ​២០២៤ មាន​ដូច​ខាងក្រោម​៖

ស្ថិតិ​ភ្ញៀវ​ទេសចរ​ថ្ងៃ​ទី​២៩-៣១ ខែធ្នូ ឆ្នាំ​២០២៤ មាន​៖
-​ភ្ញៀវ​ជាតិ មាន​ចំនួន ៣៦៣,០២៨ នាក់ មានការ​កើនឡើង ២.៩០% បើ​ធៀប​ឆ្នាំ​២០២៣ មាន​ចំនួន ៣៥២,៧៩០ នាក់
-​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន ១,០២៧ នាក់ មានការ​កើនឡើង ១១.៨៧% បើ​ធៀប​ឆ្នាំ​២០២៣ មាន​ចំនួន ៩១៨ នាក់
-​ភ្ញៀវ​ទេសចរ​សរុប មាន​ចំនួន ៣៦៤,០៥៥ នាក់​មានការ​កើនឡើង ២,៩៣ % បើ​ធៀប​ឆ្នាំ​២០២៣ មាន​ចំនួន ៣៥៣,៧០៨ នាក់ ។​

របាយការណ៏របស់មន្ទីរទេសចរណ៏នេះ បានបង្ហាញតែពីចំនួនភ្ញៀវទេសចរណ៏ ដែលបានចូលរួមភ្លូកទឹក ភ្លូកដី រយៈពេល០៣ថ្ងៃក្នុង «ព្រឹត្តិការណ៏ពិព័រណ៏ម្ហូបខ្មែរ» ដើម្បីស្វាគមន៏ឆ្នាំថ្មី ឆ្នាំសកល២០១៥ តែមិនបានចងញងុលបង្ហាញពីមូលហេតុ នៃការកើនឡើងរបស់អ្នកចូលរួមឆ្លងឆ្នាំនេះទេ។ ប៉ុន្តែបើតាមការពិនិត្យ និង តាមការលើកឡើងពីមន្រ្តីរដ្ឋបាលខេត្ត បាននិយាយត្រូសៗថា ក្នុង«ព្រឹត្តិការណ៏ពិព័រណ៏ម្ហូបខ្មែរ» ខាងលើនេះ ហាក់មានមនុស្សម្នាដើរលេងច្រើនគូរកត់សម្គាល់មែន តែការចាយវាយថវិការ ហាក់មានកំរិតទាបបំផុត។ ប្រភពដដែលបានបញ្ជាក់ថា ពិតមែនយើងមើលឃើញមានអ្នកដើរលេងច្រើន តែអ្នកលក់ដូរទំនិញនានា ក្នុងព្រឹត្តិការណ៏នេះ ស្ទើរគ្រប់ៗគ្នាសុទ្ធតែបានរអ៊ូរទាំថា «ខាតឡុងចុង»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com