ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាន់ វណ្ណដា និងធឿន ធារ៉ា ជាប់ក្នុងបញ្ជី Forbes ជាសិល្បករ និងអត្តពលិកវ័យក្រោម៣០ឆ្នាំចំនួន​៣០​រូបដ៏មានឥទ្ធិពលបំផុតនៅអាសុី

17 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គិត​ត្រឹម​ឆ្នាំ ២០២៤ និងលោកម៉ា​ន់ វណ្ណ​ដា (Rapper) និងលោក ធឿ​ន ធា​រ៉ា…

រាជធានីភ្នំពេញ ៖ គិត​ត្រឹម​ឆ្នាំ ២០២៤ និងលោកម៉ា​ន់ វណ្ណ​ដា (Rapper) និងលោក ធឿ​ន ធា​រ៉ា (អត្ត​ព​លិ​ក) គឺ​ជាប្រជាជន​កម្ពុជាតែ​២​រូប​ប៉ុណ្ណោះ ដែល​ត្រូវ​បានទស្សនាវដ្ដី​លំដាប់​ពិភពលោក Forbes ចុះ​ផ្សាយជា «អត្ត​ព​លិ​កនិង Rapper វ័យ​ក្រោម៣០​ឆ្នាំ ៣០នាក់​ដ៏មាន​ឥទ្ធិពល​បំផុតនៅ​អា​សុ​​ី»។

កាលពី​ឆ្នាំ​២០២៣ លោក ម៉ា​ន់ វណ្ណ​ដា ក្នុង​វ័យ២៦​ឆ្នាំ ត្រូវ​បាន​ចុះបញ្ជី​ក្នុង​ចំណោម​សិល្បករ និង​អត្ត​ព​លិ​ក​ចំនួន៣០​រូបដ៏​មាន​ឥទ្ធិពល​បំផុតប្រចាំឆ្នាំ ដែល​តំណាង​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ដ៏​មាន​សមត្ថភាព​របស់​កម្ពុជា​។

ទស្សនាវដ្ដី Forbes បាន​សរសេរ​ថា​៖«​ការ​រ៉េ​ប​ជា​ភាសា​ខ្មែរ និង​អង់គ្លេស និង​ការ​ប្រើប្រាស់​ឧបករណ៍​ប្រពៃណី​ខ្មែរ​ដ៏​ខ្ជាប់ខ្ជួន​របស់​លោកវណ្ណ​ដា បាន​ធ្វើ​ឱ្យ​សិល្បករ​រូប​នេះ​មានកេរ្តិ៍ឈ្មោះ​ខ្ទរខ្ទារ​ក្នុង​តំបន់ ជះ​ឥទ្ធិពល​តាម​រយៈ​ការ​ប្រគំតន្ត្រី និង​ឡើង​ច្រៀង​នៅ​ប្រទេស​ថៃ និង​សិង្ហ​បុរី បន្ទាប់​ពី​បាន​ចេញ​អាល់​ប៊ុ​ម​ទី​២​របស់​លោក​គឺ «Skull 2 (Season 1)» កាលពី​ខែមិថុនា​។

លោក វណ្ណ​ដា ថ្មី​ៗ​នេះ​មាន​អ្នក​ចូល​ទស្សនា ១០០​លាន​ដង​នៅ​លើ​យូ​ធូប​ជាមួយនឹង​បទ​ចម្រៀង​ដ៏​ល្បី​បំផុត​របស់​លោក​ដែល​មាន​ចំណងជើង​ថា «Time to Rise» ដែល​ជា​ការ​សហការ​ជាមួយ​លោកតា គង់ ណៃ អ្នកជំនាញ​ផ្នែក​ភ្លេងបុរាណ​ខ្មែរ និង​ជា​តន្ត្រីករ​ម្នាក់​ក្នុង​ចំណោម​តន្ត្រីករ​មួយ​ចំនួន​ដែលបានរស់រាន​មានជីវិត​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​ ។ ​បើ​តាម​ការ​បញ្ជាក់​របស់ Forbes​ បន្ទាប់​ពី​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​បារមី ក្នុង​ឆ្នាំ​២០១៩ លោកវណ្ណ​ដា បាន​បន្ត​សហការ​ជាមួយ​តារា​រ៉េ​ប​ថៃ
OG Bobby និង F.HERO​។

ដោយឡែក នៅ​ឆ្នាំ​២០២៤ លោក ធឿ​នធា​រ៉ា ដែល​ជា​អ្នក​ប្រដាល់​គុន​ខ្មែរ​ដ៏​ល្បីក៏​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​បញ្ជី «30 Under 30 Asia» ក្នុង​ប្រភេទ​កីឡា និង​កម្សាន្ត​ផងដែរ។

Forbes បាន​លើក​ឡើង​ថា​៖«​ថ្វី​ត្បិត​តែ​គុន​ខ្មែររបស់កម្ពុជា ហាក់​ពុំ​សូវ​មាន​ប្រជាប្រិយភាព​ដូច Muay Thai របស់​ថៃ​ក៏​ដោយ ក៏​លោក ធឿ​ន ធា​រ៉ា កំពុង​ជួយ​នាំ​យក​កីឡា​នេះ​ឱ្យ​មានការ​ទទួលស្គាល់ និង​ឈ្នះ​ពាន​កំពូល​ផ្សេង​ៗ​។ តាំងពី​អាយុ​១០​ឆ្នាំ​មក លោក ធឿ​ន ធា​រ៉ា បាន​ជួយ​គ្រួសារ​របស់​លោក​ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​ជា​ពលករ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ រហូត​ដល់​លោក​បាន​ចូល​ហាត់គុន​ខ្មែរ​នៅ​ភ្នំពេញ​នៅ​អាយុ ១៥​ឆ្នាំ​ ។ នៅ​ឆ្នាំ​២០១៨ លោក​បាន​ចូលក្រុម​ជម្រើសជាតិ​គុន​ខ្មែរ ហើយ​នៅ​ខែមករា ឆ្នាំ​២០២៣ ដោយសារ​កណ្តាប់ដៃ​ពិឃាត​របស់​លោក ធឿ​ន ធា​រ៉ា បាន​យកឈ្នះ​អ្នក​ប្រដាល់​លំដាប់​កំពូល​ទាំង​២របស់​ថៃ ក្លាយ​ខ្លួន​ជា​កីឡាករ​កំពូល​លំដាប់​ពិភពលោក​សម្រាប់​កីឡា​ប្រភេទ​នេះ​»​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា Forbes គឺជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ដែល​គ្របដណ្តប់​លើ​អាជីវកម្ម ការ​វិនិយោគ បច្ចេកវិទ្យា សហគ្រិនភាព និង​របៀប​រស់នៅ​ ។ ជា​រៀង​រាល់​ឆ្នាំ ទស្សនាវដ្តី Forbes ចាប់ផ្តើម​ដំណើរការ​ជ្រើសរើស​សម្រាប់​បញ្ជី «30 Under 30» របស់​ខ្លួន​តាម​រយៈ​ការ​ដាក់​ឱ្យ​ឈរឈ្មោះ​តាម​អុីនធើរណេត​ពី​អាមេរិក​ខាងជើង​ និង​អឺរ៉ុប ​។ បន្ទាប់​មក អ្នកនិពន្ធ និង​អ្នក​កែសម្រួល Forbes ពិនិត្យ​មើល​បេក្ខជន​នីមួយ​ៗ ដើម្បី​ជ្រើសរើស​អ្នក​ឈ្នះ​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ