ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរកែប្រែទម្លាប់ប្រចាំថ្ងៃទាំងនេះចេញ ទើបអ្នកទទួលបានសុខភាពល្អ

1 ខែ មុន

ទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចបង្កផលអាក្រក់ច្រើនជាងល្អ ។ ថាតើទម្លាប់អ្វីខ្លះដែលអ្នកចាំបាច់គួរផ្លាស់ប្ដូរចេញដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ? ខាងក្រោមវេបសាយសុខភាព យើងនឹងបង្ហាញឱ្យដឹងពីទម្លាប់ទាំងនោះ ៖ ១-ទប់ខ្លួនឯងកុំឱ្យកណ្ដាស់ នៅពេលពួកយើងបិទមាត់ និងច្បិចចម្រុះដើម្បីទប់កណ្ដាស់ នោះសម្ពាធឈាមក្នុងខួរក្បាលកើតឡើង…

ទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចបង្កផលអាក្រក់ច្រើនជាងល្អ ។ ថាតើទម្លាប់អ្វីខ្លះដែលអ្នកចាំបាច់គួរផ្លាស់ប្ដូរចេញដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ? ខាងក្រោមវេបសាយសុខភាព យើងនឹងបង្ហាញឱ្យដឹងពីទម្លាប់ទាំងនោះ ៖

១-ទប់ខ្លួនឯងកុំឱ្យកណ្ដាស់

នៅពេលពួកយើងបិទមាត់ និងច្បិចចម្រុះដើម្បីទប់កណ្ដាស់ នោះសម្ពាធឈាមក្នុងខួរក្បាលកើតឡើង ។ លំហូរឈាមទៅកាន់ខួរក្បាលទទួលរងការរំខាន ហើយសសៃឈាម ព្រមទាំងជាលិកាសសៃប្រសាទត្រូវសង្កត់ជាប់។ ជាលទ្ធផលនាំឱ្យឈឺក្បាល, ខូចខាតសសៃឈាម និងសូម្បីតែបញ្ហាពាក់ព័ន្ធការស្ដាប់លឺ។

២-ការប្រើប្រាស់ទឹកអប់

សារធាតុសំយោគផ្សេងៗតែងត្រូវបានប្រើប្រាស់ជាញឹកញាប់ដើម្បីផលិតទឹកអប់ ខណៈដែលផលិតផលនេះត្រូវការក្លិនខ្លាំង ហើយមានតម្លៃថោកជាងប្រេងធម្មជាតិ។ ទោះជាយ៉ាងណាសារធាតុទាំងនេះអាចបង្កអាការៈវិលមុខ, ចង្អោរចង់ក្អួត និងងងុយគេង។ វាក៏អាចបង្កបញ្ហារលាកភ្នែក, បំពង់ក និងស្បែកផងដែរ។ ដើម្បីជាការប្រើប្រាស់ចូរជ្រើសរើសប្រើប្រាស់ទឹកអប់ជាមួយប្រេងធម្មជាតិ ឬប្រើប្រាស់វាតែនៅពេលស្ថិតក្នុងបន្ទប់មានខ្យល់ចេញចូលល្អ។

៣-ប្រើប្រាស់ទូរសព្ទនៅមុនពេលចូលគេង

ពន្លឺសិប្បនិម្មត្តិនៅពេលយប់អាចរារាំងដល់ការផលិតអ័រម៉ូនមេឡាតូនីនដែលគ្រប់គ្រងការគេងនិងការក្រោកឡើង។ កម្រិតនៃអ័រម៉ូនមេឡាតូនីនអាចជាលទ្ធផលនៃជំងឺធ្លាក់ទឹកចិត្ត, ជំងឺមហារីក, ជំងឺធាត់ជ្រុល, ជំងឺបេះដូង និងបញ្ហាប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយ។

៤-ការរក្សាទុកអាហារក្នុងផ្លាស្ទិក

ប្រអប់ផ្លាស្ទិកភាគច្រើនមានផ្ទុកសារធាតុគីមីសិប្បនិម្មត្តិដូចជាសារធាតុ phthalate និងសារធាតុ bisphenol។ អ្វីដែលសំខាន់នោះ គឺនៅពេលរក្សាទុកយូរសារធាតុគីមីទាំងនេះអាចជ្រាបចូលក្នុងអាហារ ហើយជះឥទ្ធិពលលើប្រព័ន្ធអង់ដូគ្រីន។ ដូច្នេះដើម្បីជាការប្រសើរ ចូររក្សាទុកអាហារក្នុងប្រអប់ធ្វើឡើងពីកែវ ឬដែកអ៊ីណុក ( stainless steel ) ឬធ្វើឡើងពីសេរ៉ាមិច។

៥-ការដុសសម្អាតធ្មេញភ្លាមក្រោយពេលញ៊ាំអាហារ

ទន្តពេទ្យ ឬពេទ្យធ្មេញភាគច្រើនណែនាំឱ្យអ្នកដុសសម្អាតធ្មេញយ៉ាងហោចណាស់ ៣០នាទីក្រោយពេលទទួលទានអាហារ។ ប្រសិនបើអាច ចូររងចាំមួយម៉ោងសឹមដុសសម្អាត។ អាហារនិងភេសជ្ជៈ ជាពិសេសប្រភេទមានផ្ទុកជាតិអាស៊ីតជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើកាចាធ្មេញ។ ចលនានៃច្រាសដុសធ្មេញអាចរុញជាតិអាស៊ីតចូលជ្រៅនិងទៅជិតស្រទាប់ dentin នៃធ្មេញ។ ជាលទ្ធផលនាំឱ្យធ្មេញប្រែជាស្រៀវខ្លាំងនិងបង្កការខូចអញ្ចាញធ្មេញ។

៦-ស្លៀកខោខូវប៊យតឹងៗ

ខោខូវប៊យតឹងៗអាចបង្កការសង្កត់លើស្បែកនិងចុងនៃសសៃប្រសាទដែលជាលទ្ធផលបង្កបញ្ហាជាមួយប្រព័ន្ធសសៃប្រសាទ។ ម្យ៉ាងវិញទៀត ការស្លៀកខោខូវប៊យរឹបតឹងកាត់បន្ថយលំហូរឈាមទៅកាន់ជើងដែលអាចបង្កអាការៈរមាស់និងស្ពឹក។

៧-ការទទួលទានទឹកផ្លែឈើច្របាច់ស្រស់ៗ

មិនមែនគ្រប់គ្នាសុទ្ធតែដឹងថាទឹកផ្លែឈើច្របាច់ស្រស់ៗល្អសម្រាប់សុខភាពក្នុងបរិមាណតឹចតួចប៉ុណ្ណោះ។ ក្នុងករណីជំងឺធ្ងន់ធ្ងរមួយចំនួន ទឹកផ្លែឈើស្រស់ៗអាចបង្កគ្រោះថ្នាក់ដល់រាងកាយគួរឱ្យបារម្ភ។ ឧទាហរណ៍ទឹកទំពាំងបាយជូរស្រស់មិនត្រូវបានណែនាំសម្រាប់អ្នកដែលធាត់លើសទម្ងន់ ឬអ្នកជំងឺទឹកនោមផ្អែមឡើយ។ បន្ថែមពីនេះទឹកផ្លែឈើច្របាច់ស្រស់ៗ គឺអាចបង្កអាឡែកស៊ីខ្លាំង។ ដូច្នេះអ្នកគួរប្រយ័ត្ននៅពេលផ្ដល់ឱ្យកុមារទទួលទានភេសជ្ជៈប្រភេទនេះដោយមិនត្រូវឱ្យញ៊ាំច្រើនឡើយ ប្រសិនជាអាចចូរពិគ្រោះជាមួយគ្រូពេទ្យសិនទើបប្រសើរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ