ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លាយជា​អ្ន.ក.ទោ.សស្នេហា ក្រោយ​បានសង្សារអាយុ១៥ឆ្នាំ

2 ខែ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល និង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សំពៅ​ពូន ក្រោម​ការ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​រហូត​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជុំវិញ​ករណី​រួម​ភេទ​ជាមួយ​អនីតិជន​អាយុ​១៥​ឆ្នាំ…

ខេត្តកណ្ដាល ៖ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល និង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សំពៅ​ពូន ក្រោម​ការ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​រហូត​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជុំវិញ​ករណី​រួម​ភេទ​ជាមួយ​អនីតិជន​អាយុ​១៥​ឆ្នាំ ហើយ​មិនតែប៉ុណ្ណោះ បាន​ជំរិត​ទារប្រាក់ និង​ទម្លាយ​វី​ដេ​អូ​អាសអាភាស ដែល​យុវជន​រូប​នេះ​បាន​លួច​ថត​ពេល​រូបគេ និង​ក្មេង​ស្រី​រង​គ្រោះ ត្រូវ​បាន​ជន​នេះ​ប្រើ​ហ្វេ​ស​ប៊ុ​ក ហើយ​លួង​នាង​ឲ្យ​ស្រាត ។

ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ជំនាញ​ឃាត់​បាន​នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​២១B ស្ថិត​នៅ​សង្កាត់​សំពៅ​ពូន ក្រុង​សំពៅ​ពូន ខេត្តកណ្ដាល ។ ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​ក្រោម​បញ្ជា​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពល​ខេ​ម​ភូមិន្ទ និង​ជា​មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ឯកឧត្តម គួ​ច ចំរើន អភិបាល​ខេត្តកណ្តាល ។

ជនសង្ស័យ​មាន​អាយុ​២០​ឆ្នាំ មុខរបរ​ជាងភ្លើង​ប្រចាំ​រោងចក្រ មាន​ទីលំនៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ឯ​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ នៅ​ក្រុង​សំពៅ​ពូន ខេត្តកណ្តាល ។ វត្ថុ​តាង និង​សម្ភារ​ចាប់​យក​រួម​មាន ម៉ូតូ​១​គ្រឿង​ម៉ាក Honda Dream C១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៥ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១LE-៨១១២ និង​ទូរស័ព្ទ​ដៃ​ម៉ាក IPHONE X ពណ៌​ស​១​គ្រឿង ។ តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ជនសង្ស័យ និង​ជន​រង​គ្រោះ បាន​ស្គាល់គ្នា​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ក្នុង​អំឡុង​ខែតុលា ឆ្នាំ​២០២៣ ក្រោយមក​បាន​ស្រឡាញ់​គ្នា​ជា​សង្សារ ។ លុះដល់​ខែវិច្ឆិកា ឆ្នាំ​២០២៣ ជនសង្ស័យ​បាន​មក​ធ្វើការ​នៅ​ក្រុមហ៊ុន​ជាមួយនឹង​ជន​រង​គ្រោះ ពេលធ្វើការ​ជាមួយ​គ្នា ពួក​គេ​ធ្លាប់​បាន​រួម​ភេទ​ជាមួយ​គ្នា​ចំនួន​៨​លើក ចាប់ពី​ខែមីនា ឆ្នាំ​២០២៤ ដល់​ខែសីហា ឆ្នាំ​២០២៤ នៅ​ចំណុច​បន្ទប់​ជួល​របស់​ជនសង្ស័យ ។

នៅ​រាល់ពេល​ដែល​មានការ​ទាក់ទង​តាម​វី​ដេ​អូ ខ​លតា​ម​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ជន​រង​គ្រោះ​ម្ដង​ៗ ជនសង្ស័យ​តែងតែ​ឱ្យ​ជន​រង​គ្រោះ​ស្រាត​អាក្រាត​កាយ ដើម្បី​បង្ហាញ​ឱ្យ​ខ្លួន​មើល ហើយ​ជន​សង្ស័យ​តែងតែ​លួច​ថត​ជា​វី​ដេ​អូ​ទុក​ក្នុង​ទូរស័ព្ទ​ជា​និច្ច ។ ពេល​ដែល​នៅ​ទំនាក់​ទំនងជា​សង្សារ​ជាមួយ​គ្នា ជនសង្ស័យ​តែងតែ​ប្រមាថ​ដល់​រូប​នាង ។ រហូត​ដល់​ខែសីហា ឆ្នាំ​២០២៤ ជន​រង​គ្រោះ​ទ្រាំ​នឹង​ទ​ង្វើ​របស់​ជនសង្ស័យ​លែង​បាន ក៏​សុំ​ជនសង្ស័យ​បែក​គ្នា តែ​ជនសង្ស័យ​មិន​ព្រម​បែក ហើយ​តែងតែ​ខ​ល និង​ឆាត​តាម​ហ្វេ​ស​ប៊ុ​ក​គំរាម​ទារប្រាក់​ពី​ជន​រង​គ្រោះជា​ច្រើន​លើក ក្នុង​មួយ​លើក​ៗ​ចាប់ពី​១៥​ដុល្លារ​ទៅ​២០​ដុល្លារ ពេល​ខ្លះ​ឈាន​ដល់ ១០០​ដុល្លារ ដោយ​គំរាម​ជន​រង​គ្រោះ​ថា បើ​មិន​ឱ្យ​នឹង​បង្ហោះ​រូប​អាសអាភាស និង​វី​ដេ​អូ​ដែល​ខ្លួន​បាន​លួច​ថត​នាង ។

ជនសង្ស័យ​បាន​លួច​យក​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ករប​ស់ជន​រង​គ្រោះ ហើយ​បាន​ផ្ញើ​រូប​អាក្រាត​កាយ​របស់​ជន​រង​គ្រោះ ទៅ​អ្នក​ដែល​ស្គាល់​ជន​រង​គ្រោះ​ជាង​១០​នាក់​រួច​មក​ហើយ ថែម​ទាំង​យក​រូបភាព​ជន​រង​គ្រោះ​ដាក់​ប្រូ​ហ្វា​ល់​តេ​ឡេ​ក្រាម ដើម្បី​លក់​វី​ដេ​អូ​ទៅ​ឱ្យ​មនុស្ស​ផ្សេង​ៗ​ជា​ច្រើន​នាក់​ទៀត ។ លុះដល់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ជនសង្ស័យ​បាន​គំរាម​ជន​រង​គ្រោះ​ម្ដងទៀត ដោយ​ទារប្រាក់​ពី​ជន​រង​គ្រោះ​ចំនួន​១៥០​ដុល្លារ ។ ដោយ​ទ្រាំ​លែង​បាន ជន​រង​គ្រោះ​ក៏​បាន​ប្រាប់​រឿង​ទាំងអស់​ទៅ​ម្តាយ​ឱ្យ​ដឹង ពេល​នោះ​ម្តាយ​ជន​រង​គ្រោះ ក៏​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សំពៅ​ពូន ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍ ។

ក្រោយ​ទទួល​ពាក្យបណ្ដឹង​រួច នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ក្រុង​សំពៅ​ពូន ក៏​បាន​ស្រាវជ្រាវ និង​បាន​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ​អនុវត្ត​តាម​នីតិវិធី ។ ចំពោះ​ករណី​នេះ សមត្ថកិច្ច​សូម​ផ្តាំផ្ញើ ផ្សព្វផ្សាយ​ដល់​ឪពុក​ម្ដាយ អ្នក​អាណាព្យាបាល ទាំងអស់ សូម​យកចិត្តទុកដាក់​គ្រប់គ្រង តាមដាន​ត្រួតពិនិត្យ​កូនចៅ ពិសេស​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​តាម​ទូរស័ព្ទ កុំឱ្យ​មានរឿង​អាស្រូវ​ដូច​រឿង​នេះ ដែល​នាំ​ដល់​ភាព​អាម៉ាស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ