ព្រឹទ្ធាចារ្យល្ខោនយីកេ ឃី មុំ ធ្លាក់ខ្លួនឈឺធ្ងន់ក្រុមគ្រួសារដាច់ចិត្តសុំជំនួយព្យាបាលក្នុងដង្ហើមចុងក្រោយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កូនស្រីតែមួយរបស់លោកតា ឃី ដែលជាអ្នកបង្កើតក្រុមយីកេ មុនគេបង្អស់នៅក្នុងខេត្តតាកែវ ព្រឹទ្ធាចារ្យ ឃី មុំ បាន…
រាជធានីភ្នំពេញ ៖ កូនស្រីតែមួយរបស់លោកតា ឃី ដែលជាអ្នកបង្កើតក្រុមយីកេ មុនគេបង្អស់នៅក្នុងខេត្តតាកែវ ព្រឹទ្ធាចារ្យ ឃី មុំ បាន…
រាជធានីភ្នំពេញ ៖ កូនស្រីតែមួយរបស់លោកតា ឃី ដែលជាអ្នកបង្កើតក្រុមយីកេ មុនគេបង្អស់នៅក្នុងខេត្តតាកែវ ព្រឹទ្ធាចារ្យ ឃី មុំ បាន និងកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ជាមួយនឹងភាពជរាពាធ ក្នុងពេលដែលព្រឹទ្ធាចារ្យបានលះបង់ស្ទើរពេញមួយជីវិត នៅក្នុងការបណ្តុះបណ្តាលជំនាញសិល្បៈមួយនេះដល់កូនខ្មែរជំនាន់ក្រោយអស់ជាច្រើនឆ្នាំ ។
ក្នុងស្ថានភាពដ៏លំបាកនេះ ក្រុមគ្រួសាររបស់ព្រឹទ្ធាចារ្យបានដាច់ចិត្តស្នើសុំជំនួយពីបណ្តាសប្បុរសជននានា ដើម្បីជួយសម្រួលក្នុងការព្យាបាលជំងឺរបស់ព្រឹទ្ធាចារ្យ ក្នុងដង្ហើមចុងក្រោយ ត្បិតជំងឺរបស់ព្រឹទ្ធាចារ្យ ត្រូវការថវិកាច្រើនក្នុងពេលដែលក្រុមគ្រួសារទាំងមូលកំពុងជួបការលំបាក ។
កូនស្រី របស់លោកយាយ ឃី មុំ គឺអ្នកស្រី ឃី សាខន បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា បច្ចុប្បន្នម្តាយរបស់អ្នកស្រី បានពើបប្រទះនូវជំងឺក្រិនថ្លើម និងទៀចទឹក ហើយជំងឺមួយនេះទើបតែកើតឡើងក្នុងរយៈពេលថ្មីៗនេះប៉ុណ្ណោះ ។
អ្នកស្រីបញ្ជាក់ថា កន្លងមកគាត់ (ព្រឹទ្ធាចារ្យ ឃី មុំ) មានជំងឺទឹកនោមផ្អែម និងលើសឈាម ប៉ុន្តែរយៈពេលប្រហែលជា១ខែនេះប៉ុណ្ណោះ ទើបក្រុមគ្រួសារបានរកឃើញជំងឺក្រិនថ្លើមនេះមួយទៀតបន្ទាប់ពីបានទៅពិនិត្យនៅមន្ទីរពេទ្យ ។ អ្នកស្រីថា យើងចេះតែឃើញគាត់ប្លែក ដោយសារគាត់ហូបអ្វីបន្តិច ចេះតែតឹងពោះ ហើយក្រុមគ្រួសារស្មានតែគាត់មានបញ្ហាតម្រង់នោម ក៏យកគាត់ទៅពិនិត្យដោយឆ្លុះអេកូក៏ឃើញជំងឺក្រិនថ្លើមនេះតែម្តង ។
អ្នកស្រី ឃី សាខន បានបន្ថែមថា ដោយសារជំងឺប្រភេទនេះក្រុមគ្រូពេទ្យមិនមានថ្នាំព្យាបាលទើបក្រុមគ្រួសារសម្រេចអោយគាត់ព្យាបាលដោយថ្នាំខ្មែរ ដោយមានការព្រមព្រាងជាមួយគ្រូខ្មែរនៅក្នុងការព្យាបាលរយៈពេល៣ខែក្នុងតម្លៃ១២៥០ដុល្លារ ។ អ្នកស្រីបញ្ជាក់ថា ក្រោយពីការព្យាបាល ដោយប្រើប្រាស់ថ្នាំខ្មែរមួយរយៈនេះមកឃើញថា អាការៈជំងឺរបស់ម្តាយហាក់ថមថយបន្តិច ដោយឃើញគាត់បានបត់ជើងតូច ជើងធំបាន ហើយរៀងធូរពោះ ហើយអាចហូបបបរបានតិចតួចខ្លះដែរ ។
យ៉ាងណា បើតាមអ្នកស្រី ឃី សាខន ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះក្នុងនាមក្រុមគ្រួសារព្រឹទ្ធាចារ្យ ឃី មុំ សុំអំពាវនាវសុំពះដៃដប់ដល់សប្បុរសជននានា សូមជួយដល់ព្រឹទ្ធចារ្យផងព្រោះពេលនេះគាត់កំពុងធ្លាក់ខ្លួនឈឺធ្ងន់ ហើយក្រុមគ្រួសារក៏មានការខ្វះខាតសម្រាប់ទិញថ្នាំព្យាបាល ។
គួរបញ្ជាក់ថា អ្នកគ្រូ ឃី មុំ គឺជាព្រឹទ្ធាចារ្យសិល្បករដ៏ល្បីផ្នែកទម្រង់សិល្បៈយីកេ ដែលលោកបានបណ្តុះបណ្តាលអ្នកបន្តវេនទម្រង់សិល្បៈយីកេជាច្រើនជំនាន់ ដោយធានាបានថា ទម្រង់សិល្បៈមួយនេះនៅតែគង់វង្សជាមួយក្មេងជំនាន់ក្រោយ ។
បច្ចុប្បន្ននេះ អ្នកគ្រូព្រឹទ្ធាចារ្យ ឃី មុំ លែងបន្តបង្ហាត់បង្រៀនទៀតហើយដោយសារលោកចាស់ជរា ហើយឥឡូវនេះលោកក៏កំពុងតែមានជំងឺជាទម្ងន់ដែលកំពុងតែសម្រាកព្យាបាល ។ ព្រឹទ្ធាចារ្យ ឃី មុំ លោកប្រសូត្រឡើង នៅក្នុងឆ្នាំ១៩៣៩ នាស្រុកសំរោង ខេត្តតាកែវ ។ ឪពុករបស់លោកឈ្មោះ តា ឃី ជាអ្នកបង្កើតក្រុម យីកេ ដំបូងគេបង្អស់នៅក្នុងខេត្តតាកែវ ហើយមានភាពល្បីល្បាញនៅក្នុងទសវត្សរ៍១៩៦០ ដោយបានសម្តែងនៅគ្រប់បណ្តាខេត្តក្នុងប្រទេសកម្ពុជា ។
បន្ទាប់ពីនោះ នៅក្នុងឆ្នាំ១៩៨០ អ្នកគ្រូ ឃី មុំ បានក្លាយជាព្រឹទ្ធាចារ្យបង្ហាត់បង្រៀនសិល្បៈទម្រង់យីកេពេញលេញ ដោយបានបង្ហាត់នៅក្នុងព្រះបរមរាជវាំង ហើយបន្ទាប់មកនៅសាលាក្រហម និងចុងក្រោយ នៅសាលាវិចិត្រសិល្បៈរហូតដល់ឆ្នាំ២០០២ ទើបព្រឹទ្ធាចារ្យ ឃី មុំ បានចូលនិវត្តន៍ ។
ព្រឹទ្ធាចារ្យ ឃី មុំ គឺជាគ្រូសិល្បៈយីកេដ៏ល្បីនៅខេត្តតាកែវ និងចាត់ទុកជាជង្រុកក្បួនខ្នាតសិល្បៈយីកេដែលជាសិល្បៈបុរាណដ៏មានតម្លៃមួយរបស់ជាតិខ្មែរ ។ ចំពោះបងប្អូនអាចបរិច្ចាគបានដោយស្គែនគណនេយ្យធនាគារកូនរបស់លោកនៅខាងក្រោម ឈ្មោះគណនី ៖ Seng Nalin លេខគណនី 092 526 618 ឈ្មោះធនាគាអេស៊ីលីដា ៕
ចែករំលែកព័តមាននេះ